~
~
ភ្នំពេញ៖ នាយចឺម ពិបាកប្រឈមក្រោយចែកផ្លូវគ្នាជាមួយអ្នកនាងសេង សុឃីម ព្រោះនៅលើបណ្ដាញសង្គមពួកគេចាត់ទុកលោកមេសា ថាជា”ព្រាននារី”ទើបធ្វើឲ្យនាយទ្រាំមិនបានប្រតិកម្មទៅអ្នករិះគន់វិញជាមួយពាក្យសំដីអសុរសទៀតផង។ដោយឡែកអ្នកនាងសុឃីម វិញបាននិយាយទាំងទឹកភ្នែកកាលពីពេលថ្មីៗនេះថានាងគ្មានបំណងវិលមកត្រូវរ៉ូវគ្នាជាមួយនាយចឺម វិញនោះទេដោយនាងគិតថាពីមុននាងរស់នៅដោយគ្មានបុរសម្នាក់នោះ(ចឺម)បានអីចឹងពេលនេះក៍អាចអត់ម្នាក់ហ្នឹងបានដូចគ្នាផងដែរ។នាងថាបើគេរស់នៅជាមួយយើងពិបាកអីចឹងមានតែដោះលែងគេទៅ ព្រោះគេនឹងមានក្ដីសុខពេលដែលលែងនៅជាមួយយើង។
~
~
~
ថ្វីត្បិតែអ្នកនាងសេង សុឃីម អះអាងបែបនេះក្ដីតែមុននេះមានព័តមានថានាងពិបាកលួងកូនប្រុសនាងដែលនឹកនាយចឺម ព្រោះគេចូលចិត្តលេងជាមួយលោកមេសា តែពេលនេះមិនឃើញនាយចឺម ដូចមុនទើបចេះតែសួរក។ដោយឡែកនាយចឺម វិញមិនសូវរីករាយដូចមុននោះទេ ព្រោះតែទាំងនៅលើហ្វេសបុកនិងTik Tok ភាគច្រើនឲ្យតែនិយាយរឿងស្នេហារបស់នាយគឺគេដាក់កំហុសទៅលើនាយតែម្ដងថាជាប្រុសសាវ់ា ឬព្រាននារីលាក់មុខជាដើម។នាយចឺម ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងដែរថានោះគឺជាទម្លាប់ដែលក្រោយគូសង្សារបែកបាក់គ្នា គេតែងតែទម្លាក់កំហុសទៅខាងប្រុស។នាយថែមទាំងនិយាយថានៅលោកកានេះគ្មានអ្នកណាចង់បែកបាក់ពីសង្សារនោះទេ ហើយបុរសស្មោះជាងគេគឺមានតែរូបនាយនេះហើយ។តែការតាំងខ្លួនជាប្រុសស្មោះស្នេហ៍របស់នាយ មិនត្រូវបានគេជឿរជាក់ច្រើននោះទេ ព្រោះសម្អាងថាលោកមេសា ស្មោះបានតែពីដំបូងក្រោយមកក៍បាយបាយទៅរកអ្នកថ្មី១ទៀត។
~
~
សូមបញ្ជាក់ថានាយចឺម ទើបតែមានអាយុ២៤ឆ្នាំទេតែនាយបានប្រេះឆាសង្សារជាតារាស្រីស្អាតដល់ទៅ៤ដួងមកហើយក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយកូន១សេង សុឃីម។ក្រោយចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនោះលោកមេសា បង្ហាញភាពស្និតស្នាលជាមួយស្រីស្អាតសាច់សខ្ចីម្នាក់ទៀតហើយតាមរយៈការឡង់សេបទថ្មីៗរបស់នាយ ដែលស្ទីលបែបនេះគឺនាយចឺម លេងដដែលដូចមុន ខណៈដែលអតីតសង្សារទាំង៤ខាងលើនាយលែងហៅថតបទថ្មីៗទៀតហើយ។គេចាំមើលថាតើនាយចឺម ដែលគេហៅថាJustin Bieber ខ្មែរនោះនឹងរៀបផែនការណ៍យកសង្សារឲ្យបានប៉ុន្មាននាក់ទៀតទើបនាយចេះស្កប់ស្កល់?
~
~
~
~
~
~
~
~