Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សោភា មិនច្បាស់ការពារតំណែងធំ

ពេជ្រ សោភា មិនច្បាស់ការពារតំណែងធំ

~

~

ភ្នំពេញ៖ ពេជ្រ សោភា ធ្លាប់ធ្វើជាគ្រូបង្វឹក(​coach)កម្មវិធីប្រលងចម្រៀងThe Voice Cambodia ២រដូវកាលមក​ហើយ តែនាងនៅមិនទាន់នាំកូនក្រុមលើកពានឡើយ ខណៈដែលថ្មីៗ​នេះ​ហ​ង្ស​​មាសបានផ្សព្វផ្សាយ​ពីការ​តំ​ណើរការរដូវកាលទី៣​របស់ខ្លួនហើយមានព័តមាន​ថាគ្រូបង្វឹក​ខ្លះនឹងត្រូវផ្លាស់ប្ដូរចេញដែល​ក្នុងនោះតំ​ណែង​ដែលមានសុវត្ថិភាពជាងគេគឺឱក សុគន្ធកញ្ញា ព្រោះនាងជាភរិយាអគ្គនាយកទូរទស្សន៍ហង្សមាសលោកអ៊ឹង សុខលី ផងនិងត្រូវជាប្អូនថ្លៃថៅ​កែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ផង ហេតុនេះហើយគេជឿរថា​លើក​លែងតែ​សុគន្ធ​កញ្ញា សុំឈប់ដោយខ្លួនឯង តែបើនៅសុខៗគេដកនាងនោះគឺមិនអាចទៅរួចជាដាច់ខាត ស្រប​ពេលដែលកាលពីរដូវកាលទី២សុគន្ធកញ្ញា ក៍ធ្លាប់នាំកូនក្រុមរបស់ខ្លួនគឺបេក្ខភាពថែល ថៃ បាន​លើកពានដូច​បំណងផងដែរ។

~

~

ចំពោះពេជ្រ សោភា វិញទោះជានាងច្រៀង​នៅហង្ស​មាស​រយៈពេលជាង១៧ឆ្នាំ​ដែលអាចនិ​យា​យបានថាបទពិសោធន៍ដ៍ជោគជាំក្ដី ប៉ុន្ដែតំណែងធំ​នោះ​មិនធានាសុវត្ថិ ភាពដល់នាង១០០%ដូចសុគន្ធកញ្ញា ឡើយ។ក្រុមការងាររៀបចំប្រលង​ចម្រៀ​ងខាងលើបានបដិសេធ​ប្រាប់ពីគ្រូបង្វឹកនៅរដូវកាលថ្មីនេះរួមទាំងពេជ្រ សោភា ផង​ដោយពួក​គេអះអាងថាមិនហ៊ាននិយាយមុន ឬនៅលើមេ(សុខលី)នៅពេលដែលអ្នកយកព័ត​មាន​យើង​​បាន​សាក​សួរតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧កញ្ញា។ដោយឡែកសម្រាប់ពេជ្រ សោភា ផ្ទាល់វិញនាង​ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថាមិនទាន់ដឹងពីរឿងទាំងនោះដែរ ព្រោះនៅ​ពេលដំណើរការកម្មវិធី​ទើបឃើញ​ច្បាស់។ទោះជាយ៉ាងណាមុននេះសោភា ទទួល​បានតំ​ណែ​ងធំ​ថ្មី១ទៀតទៅហើយគឺការ​ធ្វើជាគណៈកម្មារការ​កម្មវិធី​ប្រលងចម្រៀង​​Beat The Best រដូវកាលទី១ ហើយសោភា ក៍ធ្លាប់និយាយដោយបើក​ចិត្តទូលាយ​ដែរ​ថា​នាងចង់ឃើញ​តារាសិស្សប្អូនដែលមាន​សម្ថភាពទាំងចច្រៀងនិងធ្វើកិច្ចការទាំងនោះ​មានឱកាសមកជំនួស​រៀម​ច្បង​នាពេលខាងមុខ​នៅពេលដែលវ័យរបស់នាងកាន់តែមានអាយុច្រើនទៅ។

~

~

សូមបញ្ជាក់ថាកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរគណៈកម្មារការជាបន្ដបន្ទាប់ក្នុងនោះមានដូចជានាងសុខ សីឡាលីន បានចូលទៅជំនួស​កៅអី​ទំនេរលោកព្រាប សុវត្ថិ ក្នុងតួនាទីជា​គណៈ​កម្មារការCambodian Idol រដូវកាលទី៤ ខណៈ​ដែ​ល​​ហ្សូ​ណូ ក៍ទៅរ៉ាប់រងជំនួសលោកឧកញ៉ាសុវត្ថិ ជា​គ្រូបង្វឹកThe Voice Kids រដូវកាលទី៣ ,សុគន្ធ និសា ជំនួស សួស វីសា ជាគ្រូបង្វឹក​​​The Voice Kids Cambodia រដូវកាលទី៣ ខណៈ​ដែលពិធីការិនីចាន់ កែវនិមល បានបាត់បង់តំណែងធំជាMC ដល់ទៅ២កម្មវិធីធំៗ​ក្នុងនោះ​មាន​ដូចជាCambodian Idol រដូវកាលទី៤ ជំនួសដោយនាងថន លក្ខិណា និងThe Voice Kids Cam​bodia រដូវ​កាលទី៣ ជំនួសដោយអ្នកនាងគង់ សុជាតិ ។

~

~

ចំពោះពេជ្រ សោភា វិញទាំងក្នុង​និងក្រៅ​សិល្បៈបាន​លើកឡើង​ថាបទពិសោធន៍និង ភាពជោគជ័យរបស់នាងសាកសម ក្នុង ការចែករំលែកអ្វីដែលនាងមាន​ជូនដល់យុវវ័យ​ជំនាន់ក្រោយតាមរយៈការធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការកម្មវីធីប្រលងចម្រៀងខាងលើគឺដូចគ្នានិងឱក សុ​គន្ធកញ្ញា ដែរ។ប៉ុន្ដែសោភា បែជាមាន​ឱកាស​តិចតួចដើម្បីក្ដាប់ឱកាសទាំងនោះទៅវិញ។តែតារាចម្រៀង​ធ្លាប់​មាន​ប្រវត្តិ កម្សត់លក់​អំពៅសាងនៅម្ដុំបូឌីញនិងមាត់ទន្លេរូបនេះនាងមិន ដែលតូចចិត្តឬខឹង ហង្សមាស ឡើយ ព្រោះ​ជា​ញឹក​ញាប់នាងថាមានកេរ្ដិ៍ឈ្មោះនិងជីវភាពផ្លាស់ប្ដូរនាពេលនេះ​គឺដោយសារ តែហង្ស​មាស​។អ្វី​ដែល​បញ្ជាក់ថាសោភា មិនមានការអាកអន់ស្រពោនចិន្ដា ចំពោះហង្សមាស​ដែល​ពេលខ្លះ​បាន​​មើលរំលង​នាងនោះ​ព្រោះតាមព័តមានកាលពីចុងឆ្នាំ២០២០ ថាតារាស្រី​វ័យ​៣៩ឆ្នាំរូបនេះ​ត្រូវបានGalaxy ចង់ទិញឲ្យទៅ​ចាប់ដៃជាមួយ​លោកព្រាប សុវត្ថិ ប៉ុន្ដែទីបំផុត​សោភា បាន​សម្រេ​​​ច​ចិត្តបន្ដច្រៀងឲ្យហង្សមាសតទៅទៀត​រហូតមកដល់​បច្ចុប្បន្ន​។

~

~

តាមរយៈការប្រឡូកអាជីពសិល្បៈជិត២ទសវត្សន៍មកនេះពេជ្រ សោភា ទើបតែមាន​ជីវ​ភាពធូធារនារយៈពេល​ចុងក្រោយនេះទេដែលសព្វថ្ងៃនាងមានផ្ទះវីឡារយ៉ាងប្រណិត និងជិះ​រថយន្ដទំនើប​ៗដែលសឹងគ្មានតារាស្រី​ណាធ្វើបានដូចនាង។ប៉ុន្ដែសោភា បែជាប៉ៈរឿងស្នេហា​មិន​​សូវសម​ប្រ​កបទៅវិញ ទើបធ្វើឲ្យនាងធ្លាក់ខ្លួន​មេមេ​ម៉ាយអស់ជាង៥ឆ្នាំ ខណៈដែលកាលពី​ដើម​ខែមករា​ឆ្នាំ​២០២២ នាងបានដឹកដៃប្រុសរូបសង្ហារម្នាក់​ទៅសាសង​ស្នេហ៍​នៅអង្គរវត្តយ៉ាង​រ៉ូមែនទិក ប៉ុន្ដែរយៈពេលជិត៩ខែនេះសោភា មិនដែលហ៊ានកៀកកើយប្រុសនោះជាសា​ធារ​ណៈ​ទៀត​ឡើយ ហើយនៅពេលសាកសួររឿងស្នេហាថ្មីនេះ​នាងថែមទាំងលែង​ចង់និយាយ​ទៅវិញ ទើប​ធ្វើឲ្យ​មានការសង្ស័យថាស្នេហាសោភា កំពុងស្ថិតក្នុងហានិភ័យកម្រិតខ្ពស់៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments