~
~
ភ្នំពេញ៖ តារាលេងក្បាច់រាំនាងទេព បូព្រឹក្ស ត្រូវបានមិត្តភក្ដិអ្នកសិល្បៈចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលក្រោយនាងប្រារពខួបកំណើតស្នេហ៍គម្រប់៦ឆ្នាំតែ៣ថ្ងៃប៉ុណ្ណោះស្រីនិច្ច ត្រូវកំពូលស្នេហ៍ទិញកាដូរថយន្ដEscalade សេរ៊ីថ្មីតម្លៃខ្ទង់ក្បែរ៣០ម៉ឺនដុល្លារ ធ្វើឲ្យអតីតតារារស្មីស្ទឹងសង្កែរូបនេះត្រេកអរក្រៃលែង ហើយនាងកាន់តែស្រលាញ់ម្ចាស់ចិត្តស្ទើតែលេបចូលទៅក្នុងពោះ។
~
~
នេះមិនមែនជាលើកទី១នោះទេដែលបូព្រឹក្ស ត្រូវម្ចាស់ស្នេហ៍ប្រឹងផ្គាប់ចិត្តដែលគូស្នេហ៍តារាដ៍ទៃទៀតពិបាកធ្វើតាមនោះ ប៉ុន្ដែគេចាំបានថាកាលពីឆ្នាំមុននាងក៍ត្រូវបានដេវីត ទិញរថយន្ដម៉ាកRolls Royce ជិះផ្អើលមេឃម្ដងហើយ តែរយៈពេលចុងក្រោយនេះគេមិនដែលឃើញស្រីនិច្ច ជិះរថយន្ដលំដាប់សេដ្ឋីនោះទៀតទេ រហូតដល់មានអ្នកខ្លះសង្ស័យថានាងធ្លាក់ខ្លួនទៀតផង ទើបចុងក្រោយនេះបូព្រឹក្ស ត្រូវកំពូលស្នេហ៍Surprise ឲ្យអ្នកមើលងាយពួកគេនិយាយលែងចេញតែម្ដង។
~
~
គូរបញ្ជាក់ថាទេព បូព្រឹក្ស តាំងពីដើរចេញពីផលិតកម្មហង្សមាសមកនាងមិនសូវលេចធ្លោក្នុងអាជីពចម្រៀងដូចមុនទៀតនោះទេ តែស្រីស្រស់ទទួលបានការចាប់អារម្មណ៍តាមរយៈការជិះរថយន្ដថ្លៃៗ,ស្លៀកពាក់និងតុបតែងខ្លួនចម្លែកជាងគេ រួមទាំងការញាំអាហារខុសគេជាដើម។តារាសិល្បៈរួមអាជីពបានលើកឡើងថាចំណងស្នេហាបូព្រឹក្ស-ដេវីត នាពេលនេះមិនត្រឹមតែគ្មានហានិភ័យប្រឈមភាពប្រែប្រួលនោះទេ ប៉ុន្ដែពួកគេថែមទាំងពង្រឹងស្នេហ៍ឲ្យកាន់តែរឹងមាំពី១ឆ្នាំទៅ១ឆ្នាំ ដែលគូស្នេហ៍តារាផ្សេងៗទៀតពិបាកតាមទាន់នោះគឺការមានលុយទិញរថយនុ្ដកាន់តែទំនើបៗជិះនៅថ្ងៃខួបស្នេហ៍មិនចាញ់តារានៅប្រទេសជិតខាងឡើយ។យ៉ាងណាគេជឿរថាស្រីនិច្ច ហាក់នៅមិនទាន់មានក្ដីសុខ១០០%នោះទេ ពីអនាគតស្វាមីរបស់នាងប្រសិនបើដេវីត នៅតែមិនហ៊ានដឹកដៃនាងចូលរោងការដើម្បីបញ្ជាក់ថាលោកពិតជាចង់ផ្ញើរជីវិតនិងកាយ៉ាលើនាងអស់១ជីវិតនោះ។
~
~
ក្រៅពីទេព បូព្រឹក្ស តារាដែលជ្រើសអ្នកសិល្បៈដូចគ្នាធ្វើជាប្ដីនោះមានដូចជានាងប៉ាច គីមមួយ,ម៉ា នីកា ,គង់ ច័ន្ទស្រីមុំ,កុល ដាវី និងសួស វីសា ជាដើម។មហាជនរងចាំមើលថាក្រោយស្រីនិច្ច-ដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding តាំងពីឆ្នាំ២០១៩ នៅកោះម៉ាល់ឌីវនោះតើពួកគេត្រូវការប្រើពេលប៉ុន្មានឆ្នាំទៀតទើបព្រមគ្រងឈុតកូនកំលោះក្រមុំពិត?
~
~
~
~
~
~
~
~
~
~