Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈអ៊ីវ៉ា មិនចង់ចាយលុយបានដោយស្រួល

អ៊ីវ៉ា មិនចង់ចាយលុយបានដោយស្រួល

~

~

ភ្នំពេញ៖ អ្នកចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រើជីវិតយ៉ាងសាមញ្ញពោល​គឺក្រោយ​ពីឡើង​ឆាក​តន្រ្ដីនាងក៍ចេញមុខLive លក់សម្លៀកបំពាក់ និងបុកល្ហុងលក់ ខណៈ​​មានតែរូបនាងម្នាក់គត់ដែល​សុខចិត្តធ្វើ​តំ​ណើរ​​ពីខេត្តកំពង់ស្ពឺមកឡើងឆាកនៅ​ភ្នំពេញ​ម្ដងៗ​ចំណាយពេលជាង១ម៉ោង ហើយច្រៀងចប់វិលទៅផ្ទះវិញ។ការតាំងចិត្តបែបនេះ​របស់​អ៊ីវ៉ា គឺផ្ទុយស្រឡះពីតារាមួយចំនួនទៀតដែលធ្លាប់ជ្រើស​ផ្លូវដើរដោយពួកគេចង់​បាន​ប្ដីអ្នកមានទ្រព្យកុំឲ្យពិបាកហត់រកស៊ី តែអ៊ីវ៉ាជាតារាល្បី​ម្នាក់​ក្នុង​ស្រទាប់យុវវ័យដែរហើយថែមទាំងមានរូប​សម្រ​ស់​ផូផង់ថែមទៀតផងនោះបែជាមិនចង់ធ្វើដូចគេទៅវិញ។

~

~

អ្នកស្និតអ៊ីវ៉ា បាន​បង្ហើ​ប​ថាចំ​ណុចរបស់អ៊ីវ៉ា ខាងលើ​នេះ​ហើយ​ទើបរយៈពេលជាង១០ឆ្នាំមកនេះ​លោក”ប”ដែលជា​ថៅកែ​ក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប ហើយ​ត្រូវបានគេស្គាល់ថាជាប្អូនមន្រ្ដីធំ​ផ្កាយ​៣​ម្នាក់​នោះនៅតែតាមស្នេហាស្រីនាថ ដោយគ្មានការប្រែប្រួលចិត្តនោះទេ បើទោះជាអ៊ីវ៉ា បាន​ដក​ចិត្តពីថៅកែតាំងពីឆ្នាំ២០១៣ ហើយរហូតមកដល់ពេលនេះគ្មានសញ្ញានៃការ​ផ្សះផ្សារ​ស្នេហ៍​​​​​ឡើង​វិញក៍ដោយ។

~

~

ប្រភពបានឲ្យដឹងថាបើសិនជាអ៊ីវ៉ា ចង់ដេកចាយលើគំនទ្រព្យនោះ​គ្រាន់តែ​នាងព្រមភ្ជាប់ស្នេហ៍​ចាស់ឡើងវិញ​នោះ​នាងមិនចាំបាច់ប្រឹងLive លក់ខោអាវ ឬបុក​ល្ហុងលក់​ទៀតទេ ក៍លុយនឹងចាយមិនចេះអស់ឡើយ។ប៉ុន្ដែ​ស្រីស្អាត​នៅតែមិនចង់​បាន​លុយដោយ​ស្រួល​​តាមរយៈការមានគេផ្គត់ផ្គងនោះទេ ទើបធ្វើឲ្យអ្នកទាំងក្នុង​និងក្រៅ​សិល្បៈ​បានសរ​សើរនាង។អ្វីដែលហួសចិត្តនោះអ៊ីវ៉ា ថែមទាំងលេង១ក្បាច់ដាក់ថៅកែហាក់ដូចជាបិត​ច្រក​ស្នេហ៍​ជិតឈឹងតែម្ដង ព្រោះមុននេះនាងបានប្រកាសជាសាធារណៈ​ថាគូស្នេហ៍របស់នាងជា​អ្នកធ្វើការនៅវិស័យកីឡារ ហើយនាងក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់រៀបការ​នៅ​អាយុ​៣០ឆ្នាំដែលត្រូវនឹងឆ្នាំ២០២៣ ខាងមុខនេះ​ហើយ​។

~

~

ចំពោះមូលហេតុដែលអ៊ីវ៉ា មិនអាច​វិល​ផ្អែមល្ហែមស្នេហ៍ជាមួយថៅកែវិញជាដាច់ខាតនោះមានហេតុផល​តែម្យាងគត់​នោះគឺនាង​មិន​ចូលចិត្ត​ថៅ​កែដែលប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកព្រោះសូម្បីតែ​ច្រៀងបទញាក់​មាន​ក្បាច់រាំក៍​មិន​បាន ថតMVស្និតជាមួយតារាប្រុសក៍មិនអនុញ្ញាតិ្ត ហេតុនេះហើយបានជាអ៊ីវ៉ា បាយបាយ​ថៅកែ បែប​នេះ។

~

~

គូរបញ្ជាក់ថាអ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ តែងតែឲ្យយោបល់នាងឆាប់យកប្ដី​ទៅកុំទុក​ជីវិតនៅលីវយូ​ពេក​អត់​ប្រយោជន៍។ប៉ុន្ដែអ៊ីវ៉ា ថាមនុស្សស្រីអាយុ៣០ឆ្នាំរៀបការគឺ​ជារឿងសមរម្យ ហេតុនេះហើយគេចាំមើលថា​អនា​គតស្វាមីរបស់ស្រីនាថ ដែលនឹងបង្ហាញ​ខ្លួន​នៅ​ឆ្នាំក្រោយ ហើយនាងថាជាអ្នកធ្វើការពាក់ព័ន្ធផ្នែកកីឡារ​នោះតើ​ជា​បុរសរូបណាទៅ?

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments