Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈឱក សុគន្ធកញ្ញា ថ្ងៃខួប៣៦ឆ្នាំ ប្ដីនាំទៅដើរលេង​នៅ​អូស្រា្ដលី

ឱក សុគន្ធកញ្ញា ថ្ងៃខួប៣៦ឆ្នាំ ប្ដីនាំទៅដើរលេង​នៅ​អូស្រា្ដលី

~

~

ភ្នំពេញ៖ ឱក សុគន្ធកញ្ញា ត្រូវស្វាមីនាងលោកអ៊ឹង សុខលី ដឹកដៃហោះទៅដើរ​លេងនៅ​អូស្រា្ដ​លី​កាលពីថ្ងៃទី​១៣​កញ្ញា ដើម្បីជាកាដូនៅថ្ងៃខួបកំណើតរបស់នាងថ្ងៃទី១៤កញ្ញា ដែល​ឆ្នាំ​នេះគម្រប់អាយុ៣៦ឆ្នាំ។តំណើរកម្សាន្ដ​នោះ​ក៍មានការចូលរួមពីប្អូនស្រីរបស់សុគន្ធកញ្ញា និង​ម្ដាយនាងអ្នកស្រីអ៊ិន ថាច ផងដែរដែលនេះរិតតែ​បញ្ជាក់​ឃើញច្បាស់ថា​ស្វាមីរបស់​សុគន្ធ​កញ្ញា លោកសុខលី ស្រលាញ់នាងនិងក្រុមគ្រួសារដូចគ្នា។

~

~

លោកអ៊ឹង សុខលី បានចេញសារនៅថ្ងៃខួបកំណើតរបស់ភរិយាលោកថាសុគន្ធកញ្ញា ជាម្ដាយដ៍អស្ចារ្យ,​ភរិយា​ដ៍អស្ចារ្យ ,ជាកូនស្រីច្បងក្នុងគ្រួសារដ៍អស្ចារ្យ ហើយក៍ជាកំពូល​តារា​ដ៍អស្ចារ្យរបស់មហាជនផងដែរ។លោក​សុខ​លី ថាលោកសូមអរគុណរាល់រឿងកន្លង​មក​ហើ​យ​លោកចាត់ទុកសុគន្ធកញ្ញា ថាជាម្ដាយដ៍ខ្លាំង ទោះជាមានការ​ងារ​រវល់យ៉ាងណាក៍​នាងនៅ​តែ​ផ្ដល់ភាពកក់ក្ដៅដល់កូន និងគ្រួសារ។ស្វាមីសុគន្ធកញ្ញា ថ្លែងសារទៀតថា​”រីក​រាយ​​ថ្ងៃ​ខួប​កំ​ណើ​ត​កំពូលភរិយា និមាតាដៃមួយរយរបស់បង សូមជូនពរអូនមានសុខភាពល្អ សូមឲ្យរាល់​បំណង​ប្រាថ្នារបស់អូនបានសម្រេចគ្រប់យ៉ាង”។

~

~

សូមបញ្ជាក់ថាមុនថ្ងៃខួបកំណើតរបស់ឱក សុគន្ធកញ្ញា ២ថ្ងៃពោលគឺកាលពីថ្ងៃទី១២​កញ្ញា នោះក៍ជាថ្ងៃខួប​កំ​ណើតរបស់លោកអ៊ឹង សុខលី ផងដែរដែលពេលនោះសុគន្ធកញ្ញា បានសរសើរស្វាមីថាជាមនុស្ស​ម្នាក់ដែល​នៅពីក្រោយខ្នងតារាល្បីៗជាច្រើន តែលោកចូល​ចិត្តធ្វើខ្លួនយ៉ាង​សាមញ្ញ។សុគន្ធកញ្ញា ថែមទាំងថានាងមាន​ភាពរឹងមាំ និងចេះតស៊ូដល់ថ្ងៃនេះ ក៍ដោយសារតែបានជួបលោកសុខលី ផងដែរ។ឥឡូវដល់វេនថ្ងៃខួបកំណើត​នាង​ម្ដងលោក​សុខលី ក៍ធ្វើឲ្យភរិយាលោករំភើបវិញម្ដងតាមរយៈការហៅ​ប្រពន្ធថា”ជាកំពូលភរិយា”ទើប​ធ្វើ​ឲ្យមហាជនមើលឃើញថាពេលនេះសុគន្ធកញ្ញា និងប្ដីចាប់ផ្ដើមសរសើរគ្នាទៅវិញ​ទៅមក​ហើយ​។

~

~

តាមព័តមានថាការជ្រើសយកប្រទេសអូស្រា្ដលីក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់ឱក សុ​គន្ធ​កញ្ញា ជាលក្ខណៈ​គ្រួ​សារ ព្រោះនាងចង់ជួបប្អូនប្រុស(ម្ដាយនាងមានស្វាមី​ក្រោយរស់នៅ​អូស្រា្ដលី)ដែលកំពុងរស់នៅទីនោះ ហេតុនេះ​ហើយលោកសុខលី គ្មានការរារែក​ចិត្តនោះទេ​គឺ​លោកតម្រូវតាមភរិយាលោកភ្លែតតែម្ដង ធ្វើឲ្យសុគន្ធកញ្ញា រីក​រា​យ​​ក្រៃលែងព្រោះនាងបាន​ជួបជុំនិង​ដើរកម្សាន្ដជាមួយក្រុមគ្រូសារនាងលើដីអូស្រា្ដលី​រយៈពេលខ្លី​ទើបវិលវិល​មក​​ខ្មែរ​វិញ​៕

~

~

~

v

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments