Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា ៖លេង១ក្បាច់ទៀតជាមួយកូនផ្កាយ២

ពេជ្រ សូលីកា ៖លេង១ក្បាច់ទៀតជាមួយកូនផ្កាយ២

~

~

ភ្នំពេញ៖ ពេជ្រ សូលីកា ហាក់មិនពេញចិត្តឡើយនៅពេលដែលកំពុងLive ស្រាប់តែ​មានគេសួរ​ថាតើ​សុ​ភិទិ នៅ​ក្បែរនាងឬអត់ ដោយនាងតបទៅវិញយ៉ាងខ្លីថាបើនាងមិនចង់ឆ្លើយ​ហើយតើ​នៅ​​តាម​​សួរ​នាងធ្វើអីទៀត?​នាងថា​គេនៅផ្ទះគេនាងនៅផ្ទះ​នាង…។យ៉ាងណាក្រោយមាន​គេ​នៅ​តែចង់​តាមដានរឿងនាងជាមួយសុភិទិ បើទោះជាសូ​លីកា ធ្លាប់ប្រាប់ថារូបនាង​គ្រាន់តែ​ជា​Fan គ្មាន​ទំ​នាក់ទំនងពិសេសជាមួយអតីតបេក្ខភាពCambodian Idol រដូវ​កាលទី៤នេះ​ដូចគេ​សង្ស័យក្ដី ប៉ុន្ដែមនុស្សភាគច្រើននៅតែមិនជឿរការអះអាងរបស់នាងបែបនេះឡើយ ទើបថ្មីៗ​នេះ​ស្រីពេ ជ្រ បានលេង១ក្បាច់ទៀតតាមរយៈការបញ្ចេញរូបថតកូនកំលោះ​ក្រមុំជាមួយកូន​មន្រ្ដីធំ​ផ្កាយ​២​រូប​នេះ​ធ្វើឲ្យFan ជាច្រើននៅតែគិតថាពួកគេសាកសមគ្នាខ្លាំងណាស់ រហូតមាន​អ្នក​ខ្លះចង់​ឲ្យស្រី​ស្រស់ប្រុស​សង្ហាររូប​នេះក្លាយទៅជាគូស្នេហ៍មែនទែន​ជាមួយគ្នាទៀតផង​។ការ​បញ្ចេញ​រូបចុងក្រោយរបស់សូលីកា ជាមួយសុទិភិ នេះ​ច្បាស់ណាស់ថាស្រីស្អាត​មួយចំ​នួន​ដែលតាំង​ខ្លួន​ជាសយ ដែលជាឈ្មោះរបស់ភិទិ កំណត់ថានារីដែលលោក​ស្រ​លាញ់នោះ​នៅទី​បំផុតពួក​គេនៅតែមិនអាចចូលមកជិតឬបានកៀកកើយ​ប្រុសរូបសង្ហារលេងម៉ូដសាក់​រូបនេះ​ដូច​ពេជ្រ សូលីកា ដដែល។

~

~

គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន អា​ណិ​កជនខ្មែរមកពីអូ​ស្រា្ដ​លីដោយបន្សល់ចំណងដៃកូន​ប្រុស១នោះតារាចម្រៀងហង្សមាសរូប​នេះបានចាប់ផ្ដើម​ងាកទៅស្និត​ស្នាល​គ្នាយ៉ាងចម្លែកជាមួយលោកថុល សុភិទិ ក្រោយអ្នក​ចម្រៀ​ង​​រូប​នេះច្រៀងCover ល្បីបទ”មិនអាចឃាត់ទេ”។ប៉ុន្ដែបន្ទាប់ពីសុភិទិ របូតពាន​Cambodian Idol រដូវ​កាលទី៤ធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង នោះតារា​កំពូល​ទើស​លោកម៉ៃ សុគន្ធ បានបញ្ចេញទស្សនៈថាពីដំបូងភិទិ ជាតួឯកទេ តែបានធ្លាក់ទៅ​ជាតួរង​វិញ​ដោយ​​សារតែឆាប់បញ្ចេញតួឯកស្រីពេក ទើបតិចម៉េង ឡើងពីតួរងមកជំនួសតួឯក​វិញម្ដង​…។

~

~

ដោយឡែកសម្រាប់​សូ​លីកា វិញនាងរយាលៗពីភិទិ ក្រោយបុរសដែលស្រីៗជាច្រើន​ចាប់​អារម្មណ៍រូបនេះមិនអាចក្លាយជាម្ចាស់ពាន ខណៈដែលស្រីពេជ្រ ធ្លាប់សារភាពថាការលេង​សើច​របស់នាងជាមួយសិស្សប្អូនរូបនេះហាក់ជ្រុល​ទើបធ្វើ​ឲ្យ​គេច្រឡំ ហើយរូបនាងថែមទាំង​សូមទទួលនូវកំហុសគ្រប់យ៉ាងទាំងអស់ទៀតផង។ដោយឡែកសម្រាប់រូបភាព​សូលីកា ជា​ឈុត​ប្រពៃណីជាមួយភិទិ ដែលនាងទើបបញ្ចេញនេះត្រូវបានគេសង្ស័យថាពួក​គេថតតាំងពី​មុន​កូន​មន្រ្ដីធំរូបនេះប្រលងចម្រៀងផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៨សីហាឆ្នាំ២០២២ ម្លេះ។

~

~

គូរបញ្ជាក់ថាពេជ្រ សូលីកា បានក្លាយជាតារាទី៣ធ្លាក់ខ្លួនទៅជាស្រី្ដមេ​ម៉ាយនៅ​ទ្រនុំ​ហង្សមាសបន្ទាប់​ពីនាង​ពេជ្រ សោភា និងសុខ ស្រីនាង ស្រពេលដែលប៉ាច គីមមួយ រកបានគូ​ស្នេហ៍​ថ្មីបុរសរូបសង្ហារលោកសយ រតនៈ មកស្អំរបួសបេះដូងទៅហើយ។សូលីកា ត្រូវបានគេ​ចាត់ទុកថាជាតារាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងបំផុតព្រោះ​ម្ដាយនាង​អ្នកស្រីស៊ិន ស្រីនាង ត្រូវតុលារ​ចេញ​ក្រមផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទមនុស្ស​ឃាតលើគូ​ស្នេ​ហ៍​​​ភេទ​ដូចគ្នា ហើយពេលេនេះនាងបែជាត្រូវចែកផ្លូវជាមួយគូដណ្ដឹង​ទៀតដែលធ្វើឲ្យផែន​ការ​ណ៍​ធ្វើជាកូន​ក្រ​មុំមែន​ទែនដើម្បីកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល និងគម្រោងចេញ​ទៅរស់​នៅប្រទេស​អូស្រា្ដលីត្រូវបរាជ័យ។

~

~

យ៉ាងណាអ្នក​មេម៉ាយដែលមានរូបសម្រស់​ផូផង់ដូច​សូលីកា ប្រាកដជាមិនខ្វះប្រុស​ចាំ​ត្រង​ស្នេហ៍និងព្យាបាល​របួសបេះដូងនាង​ឲ្យមានកំដៅឡើង​វិញ​ឡើយ តែគេជឿរថាស្រីពេជ្រ នឹងដើរ​គេចផ្លូវ​ចាស់​មិនធ្វើជាជំទាវ​លាក់​មុខ​ម្ដងទៀតនោះ​ទេ។អ្វីដែលFan របស់ស្រីពេជ្រ ចង់ឃើញនាពេលនេះ​គឺពួកគេនៅ​តែថា​នាង​សាកសមបំផុត​ជាមួយ​សុភិទិ ហើយបើក្លាយទៅជាគូស្នេហ៍ពិតប្រាកដជារឿងល្អ។សូលីកា ផ្ទាល់ក៍​បាន​ដឹង​រឿង​នេះ​ដែរព្រោះថ្មីៗ​នេះនាងបានធ្វើតេស្ដថាចង់​រកតារាប្រុសម្នាក់ថតMVជាមួយ​ហើយសួរ​យោបល់Fan ហើយភាគច្រើនពួក​គេបាន​ចុច​ឈ្មោះភិទិ ។ប៉ុន្ដែគេមិនទាន់អាច​សន្និ​​ដ្ឋាន​បាន​ទេពីទំនាក់ទំនងសូលីកា និង​សុភិ​ទិ នាថ្ងៃអនាគតនឹង​ទៅជា​យ៉ាង​ណា ព្រោះរឿងសំខាន់ថា​តើបុរសរូបសង្ហារលេងម៉ូដសាក់និងជាកូន​មន្រ្ដីធំ​ផ្កាយ​២រូបនោះចង់យក​ប្រពន្ធ​ជាអ្នកមេម៉ាយ​ឬក្រមុំ?

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments