Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈតន់ ច័ន្ទសីម៉ា រកបានដៃគូថ្មីខណៈពេលដែរ...

តន់ ច័ន្ទសីម៉ា រកបានដៃគូថ្មីខណៈពេលដែរ…

~

~

ភ្នំពេញ៖ ស្រីស្រស់តន់ ច័ន្ទសីម៉ា នៅតែជាតារាស្នូលរបស់Galaxy ថ្វីត្បិតតែអ្នកនិពន្ធសំខាន់​របស់​នាងលោកយឹម តាស្រង់ បានចាកចេញធ្វើឲ្យនាងហាក់បាត់បង់ដៃស្ដាំមែន ប៉ុន្ដែថ្មីៗ​នេះ​ឧកញ៉ាព្រាប សុវត្ថិ និងលោកខេម បាន​វិលត្រឡប់មកចាប់ដៃគូជាមួយនាងវិញដដែល ទើប​ធ្វើឲ្យសន្ទុះតារាវ័យ២៥ឆ្នាំរូបនេះនៅតែមាន​សង្ឃឹមថានាង​នឹង​រុលទៅមុខថែមទៀត។

~

~

ក្រៅពីលោកសុវត្ថិ និងខេម នៅតែឈពីក្រោយខ្នងចាំជួយជ្រោម​ជ្រែងនោះមិនយូទេ​នាងច័ន្ទសីម៉ា នឹងទទួលបានដៃគូថ្មីម្នាក់ទៀតនោះម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី១​លោក​ប៊ុត សីហា នឹងចូលរួមជាមួយផលិតកម្មថ្មីហ៊ានចាយលុយធំនេះដែលពេលនោះសីម៉ា នឹងមាន​ដៃគូចម្រៀងប្រុស​ស​រុបដល់ទៅ៣នាក់ផ្សេងគ្នាធ្វើជាដៃគូចម្រៀងជាមួយនាង ស្របដែល​រហូត​​មកដល់​ពេលនេះផលិតកម្មGalaxy នៅតែមិនទាន់មានគោលដៅទិញតារាស្រីរូបណា​យក​ទៅប្រជែងជាមួយនាងឡើយ ក្រោយបរាជ័យទាញនាង​មាស ​សុខសោភា និងពេជ្រ សោ​ភា ទៅធ្វើជាសមាជិកថ្មីរបស់ខ្លួន។

~

~

~

~

គូរកត់សម្គាល់ថាក្រៅពីរកបានដៃគូថ្មីនោះនាងតន់ ច័ន្ទសីម៉ា ក៍នៅមានច្រកមួយទៀត​ដើ​ម្បី​ឲ្យអាជីព​សិល្បៈ​របស់​នាងស្ទុះទៅមុខថែមទៀតដែរនោះគឺ​ការសម្ដែង​ភាព​យន្ដដែល​Galaxy នឹងផ្ដល់តំណែងជាតួឯក​ឲ្យទៅ​នាងជាបន្ដបន្ទាប់​នាពេលអនាគត​ផង​ដែរ ហេតុនេះ​ហើយ​តារាដែលមានគីឡូប្រហាក់ប្រហែល​គ្នាច្បាស់ជាពិបាក​ទប់ទល់នាង​ជា​មិនខាន​។ប៉ុន្ដែ​សម្រាប់អ្នកដឹកនាំកម្មវិធីសិល្បៈតាមបណ្ដារ​ទូរទស្សន៍ទាំងឡាយនៅតែឈឺ​ក្បាល​ជាមួយច័ន្ទសីម៉ា ព្រោះថាតម្លៃខ្លួននាងខ្ពស់ពេកដែលធ្វើឲ្យពួកគេគ្មានលទ្ធ​ភាពជួល​នាង​ទៅ​ច្រៀង​សម្ដែ​ងដូច​តារា​ផ្សេងៗនោះទេ ហើយប្រសិនបើថៅកែនៅមិនព្រមទម្លាក់តម្លៃ​បែប​នេះទៀតនោះ​អតី​ត​បេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះនឹងប្រឈម​បាត់​មុខទាំងស្រុងពីឆាក​តន្រ្ដី​ទូរទស្សន៍ទាំងស្រុងជាមិនខាន។

~

~

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ធ្លាប់ត្រូវបានផលិតកម្មGalaxy កំណត់តម្លៃខ្លួនាង​ច្រៀង​Concerts ធំម្ដងស៊ីថ្លៃ៥ពាន់​ដុល្លារ និងឡើងប៉ុស្ដិ៍ទូរទស្សន៍១លើកពី១០០០ទៅ២០០០ដុល្លារ ខណៈការថតស្ពតធំប្រើពេល​ពី២ទៅ៣ថ្ងៃស៊ីថ្លៃ​២០០០០ដុល្លារ។អតីតតារាចម្រៀងនាពេលរាត្រីប្រចាំហាងវីហ្រ្វេន​រូបនេះធ្លាប់ត្រូវបានគេសង្ស័យថានាងបង្កាត់​ភ្លើងស្នេហាជាមួយឧកញ៉ាពោះម៉ាយម្នាក់ តែរាល់លើកសីម៉ា តែងតែអះអាងថានាងគ្មានសង្សារទេ បើទោះជា​ការវាចា​បែប​នោះគ្មានអ្នកណាជឿរជាក់លើនាងក្ដី៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments