Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈព្រាប សុវត្ថិ ជ្រើសផ្លូវច្រៀងផង ធ្វើឧកញ៉ាផង

ព្រាប សុវត្ថិ ជ្រើសផ្លូវច្រៀងផង ធ្វើឧកញ៉ាផង

~

~

ភ្នំពេញ ៖ ព្រាប សុវត្ថិ បានឡើងជាឧកញ៉ាជាង៤ខែហើយតែគេមិន​ដែលឃើញអតីតតារា​ហង្ស​មាស​រូបនេះ​ឡើង​ច្រៀងសម្ដែងតាមឆាកតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ដូចមុននោះទេ ព្រោះភាគ​ច្រើ​ន​លោកលោក​លេចមុខ​តែរឿង​លក់​ដីឡូតិ៍និងសាប៊ូច្រើនជាង។ប៉ុន្ដែកាលពីថ្ងៃទី១០កញ្ញា តា​រាវ័យ៤៧ឆ្នាំរូបនេះ​ត្រូវបានគេ​ឃើញលេច​មុខច្រៀង​សម្ដែ​ង​នៅភោជនីយដ្ឋានមួយនៅខណ្ឌសែនសុខ ដោយមានFan ជាច្រើនទៅហែហមទៀតផង ដែលនេះ​បញ្ជាក់ថា​លោក​ឧកញ៉ា​ស្នា​យ ជ្រើសផ្លូវធ្វើជាឧកញ៉ាផង ច្រៀងផងក្នុងពេលតែមួយ។

~

~

ការបង្ហាញខ្លួនរបស់លោកសុវត្ថិ នៅ​ពេលនេះក្រោយពីមុននេះលោកស៊ិន សិលា អ្នកដឹកនាំការប្រគុំតន្រ្ដីរបស់ប៉ុស្ដិ៍CTN បាន​លើកឡើងថាតារា​ដែល​ឡើងជាឧកញ៉ាហើយ គូតែលាឈប់ពីអាជីពសិល្បៈឲ្យដាច់ស្រឡះ​តែ​ម្ដងទៅ​ដើម្បីកុំឲ្យច្របូកច្របល់ច្រៀង​ផង​ធ្វើឧកញ៉ាផងនាំ​ឲ្យពិបាកឡើងអក្សរលើទូរទស្សន៍​ព្រោះខ្លាចខុស។ប៉ុន្ដែពេលនេះអ្វីៗបានបញ្ជាក់​ច្បាស់ថា​លោក​សុវត្ថិ បានចាប់យកទាំង២ច្រក​ពោល​គឺច្រៀងនិងធ្វើឧកញ៉ាតំណាលគ្នា ខណៈដែលថ្មីៗនេះដែរគេបាន​ឃើញ​លោក​ក៍ចេញ​ថតបទចម្រៀងសម្រាប់បុណ្យភ្ជុំបិណ្ឌឡើងវិញផងដែរ បន្ទាប់ពីឆ្នាំមុនត្រូវអាកខាន។

~

~

~

យ៉ាងណាគេចាំមើលថាក្រោយព្រាប សុវត្ថិ នៅតែកាន់ក្បាលមីក្រូបែបនេះលោក​គ្រាន់​តែ​ចេញមុខយូៗ​ម្ដងតាម​ក្រុមហ៊ុនស្រាបៀរដែលហៅទៅច្រៀងឬមួយក៍លោកស្នាយ បន្ដចេញ​ច្រៀង​តាមកម្មវិធីជប់លៀងមង្គល​ការនិង​ការច្រៀងសម្ដែងនៅ​ក្រៅស្រុកដូចមុន​ទៀត?ការ​លើក​ឡើងបែបនេះដោយសារតែមុននេះលោកសុវត្ថិ ត្រូវមនុ​ស្ស​ជំនិតរបស់លោកធ្លាប់​ទម្លាយ​ប្រាប់អ្នកកាសែតកាលពី​ខែ​កញ្ញាឆ្នាំ២០២០ ពោលគឺតាំងពីមុនលោក​ឡើងឧក​ញ៉ា​នោះថាតារា​ចម្រៀងល្បីល្បាញជាង​២០​ឆ្នាំរូបនេះសល់ទ្រព្យប្រម៉ាណ៣០លានដុល្លារ ដែលទឹកលុយនោះ​ត្រូវ​បានគេចាត់ទុកថាសម្រាប់តារាស្រុកខ្មែរលោកសុវត្ថិ ថាជា”សេដ្ឋី”ហើយ​មានន័យថា​ទោះ​ជា​លោកលែង​ច្រៀង​ក៍គ្មាន​វិបត្តិសេដ្ឋកិច្ចដែរដោយសារតែបច្ចុប្បន្នលោកសុវត្ថិ មានអាជីវកម្ម​ជាច្រើន​នៅ​ខាងក្រៅ​សិល្បៈ​រួចជា​ស្រេច​ទៅហើយ។

~

~

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានឈជើងនៅGalaxy រយៈពេលជាង២ឆ្នាំទៅ​ហើ​យ ខណៈដែលចំនួនកុង​ត្រា​តំណាក់កាលដំបូងរបស់លោកនៅមានដល់ឆ្នាំ២០២៥ ។ប៉ុន្ដែ​អ្នក​ដែលគាំទ្រលោកសុវត្ថិ ភាគច្រើននៅតែ​និយមស្ដាប់និងច្រៀងបទលោក​នៅផលិតកម្មចាស់​ជាង​បទនៅទ្រនុំថ្មី៕ នគរធំ

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments