Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសុខ ពិសី កាន់តែមានឥទ្ធិពលខ្លាំងនៅសាន់ដេ ដូច​សុគន្ធ​កញ្ញា នៅហង្សមាស

សុខ ពិសី កាន់តែមានឥទ្ធិពលខ្លាំងនៅសាន់ដេ ដូច​សុគន្ធ​កញ្ញា នៅហង្សមាស

~

~

ភ្នំពេញ៖ គេថាការប្រចណ្ឌព្រោះ”ស្រលាញ់”ទើបមិនចង់ឲ្យអ្នកផ្សេងមកឆក់មនុស្សដែលខ្លួនឯងស្រលាញ់….។ចំពោះស្រីស្អាតសុខ ពិសី វិញទោះជានាងមិនធ្លាប់សារភាពស្នេហ៍លោក​ថៅកែ​សាន់ដេលោកឡាយ សុខចំរើន ​ម្ដងណាក៍ដោយ ប៉ុន្ដែរឿងដែលចម្លែកនោះក្រោយផ្ទុះ​រឿងពិ​សី និងលោកចំរើន មានទំនាក់ទំនង​ពិសេស​ជាមួយ​គ្នាជាង១០ឆ្នាំមកហើយ តែពួកគេ​នៅតែ​ប្រ​កែកគ្រប់ពេល​នោះ​តារាស្រីស្អាតដែលធ្លាប់ស្និតស្នេហ៍​ថៅកែបែ​ជា​ពួក​គេ​ដកខ្លួនថយទៅ​វិញ​​​អស់​ព្រម​គ្នា​តែម្ដងដែលរឿងនេះមានកត្ដាធំ២យ៉ាងធ្វើឲ្យ​នាងនាងលែងហ៊ានឲ្យដៃលោក​ថៅ​កែ​ទៀត​​ទី១៖មកពីពួកគបានដឹងច្បាស់ថាទំនាក់ទំនងរវាងពិសី និងថៅកែជាគូសង្សារ និងទី២៖​ពួកគេខ្លាច​មាន​បញ្ហាជាមួយពិសី ទើបម្នាក់ៗដឹងខ្លួនមុនហើយក៍​ខ្ទាតចេញព្រមគ្នា​បែប​នេះ។​ចំពោះពិសី វិញទោះជា​នាង​មិនដែលនិយាយរឿងស្នេហាជាមួយថៅកែក្ដី ប៉ុន្ដែ​ឥទ្ធិ​ពលរបស់​នាង​នាពេលនេះ​នៅសាន់ដេគឺប្រៀបបាន​ជា​ម្ចាស់​ឬថៅកែស្រីម្នាក់​ពោលគឺមិន​ចាញ់​ឱក សុគន្ធ​កញ្ញា នៅហង្សមាសឡើយ។

~

~

គូរកត់សម្គាល់ថាសុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់ក្នុងពិភពសិល្បៈ​ហើ​យ​គិតត្រឹមឆ្នាំ២០២២ នេះ​មិនទាន់មានតារាស្រីណាស៊ីដាច់សម្រស់នាងឡើយ។ប៉ុន្ដែពិសី បា​ន​រងការសង្ស័យជាច្រើនថា​នាងបាន​កែកុន​សម្ផស្សជាច្រើនផ្នែក តែតារាត្រូវបានFan ហៅថា​រាជ​នីយសម្រស់រូបនេះអត់ដែល​ទទួលស្គាល់រឿង​នេះ​ទេ។ដោយឡែកលោកឡាយ សុខចំរើន វិញក៍មិនខុសពីលោកអ៊ឹង សុខលី ជាស្វាមីសុគន្ធកញ្ញា ដែរព្រោះមុនប៉ៈ​ស្នេហ៍​ពិសី នេះមាន​ព័ត​មាន​ថាតារាស្រីមិន​តិចរូបឡើយដែលចង់ធ្វើជាម្ចាស់ចិត្តលោក តែទីបំផុតរូបលោកនៅតែ​មើល​មិនឃើញនារីណា​សំខាន់ជាងពិសី ដដែល។

~

~

សម្រាប់មជ្ឈដ្ឋានមហាជនបានមើល​ឃើញ​ថាសុខ ពិសី មាន​ជម្រើ​ស​ស្នេហ៍​ច្រើន ព្រោះបុរសទាំង​ក្នុងនិងក្រៅ​ស្រុកតាមប្រម៉ាញ់​បេះដូង​នាង​ជាច្រើនឆ្នាំមក​ហើ​យ តែនាង​បែជាមើលរំលងក្នុងនោះតំណែងជំទាវដែលត្រូវបាន​គេគិត​ថាស្ថិតក្នុងដៃនាង​ប្រ​សិន​បើនាងចង់​បានពេល​ណា​ក៍បានភ្លាម តែរឿងនោះត្រូវបានពិសី ផាត់​ចោល​ផង​ដែរ ព្រោះតែ​នាង​ចង់បានម្ចាស់ចិត្តដែល​ស្មោះស័គ្រ​និង​យល់ពីតម្លៃ​នៃអាជីព​សិល្បៈ​របស់នាង។ប្រភពបានឲ្យ​ដឹងថាលោកចំរើន មិនដែលហ៊ានប្រឆាំងពិសី ទេ​ប្រ​សិន​បើនាង​ចង់​ចេញ​ឬការថតMVបទចម្រៀង​ណា​មួយ​តាម​ចិត្តនាងចង់បាននោះគឺលោកតែងតែសម្របខ្លួន​តាម​នាងជានិច្ច។អ្វីដែលពិសី កាន់តែមានភាពកក់ក្ដៅ​ថែមទៀត​នោះគឺតាមព័តមាន​ថាថៅកែ​ប្រុសស្រីរបស់​សាន់​ដេស្រលាញ់ពិសី ដូចកូនពួកគាត់អីចឹង បើទោះជាពេលនេះ​គ្មាន​ដំណឹង​ពិសី នឹងលោកចំរើន នឹងរៀប​ការ​ជាមួយគ្នានៅពេលណាក្ដី។

~

~

សុខ ពិសី បានសម្រករាងមកស្វែលស្អាតដូចតារាកូរ៉េទើប​ធ្វើឲ្យនាងត្រូវប៉ាន់ទីផ្សារ​ស្ពត​​ពា​ណិជ្ជកម្មហើយ​នៅ​តែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំតទៅទៀត ព្រោះគ្មានតារា​ស្រី​ណាប្រជែងនាងឡើយ ថ្វីត្បិតតែនាងអ៊ីវ៉ា មានសម្ថភាពមិនចាញ់នាងក្ដី។អ្នកជំនាញសិល្បៈ​បាន​​លើកឡើងថាការប្ដូរវិធី​ស្លៀកពាក់និងសម្រក​គីឡូធ្វើ​ឲ្យពិសី ក្លាយទៅជាស្រីស្អាត​ម្នាក់​ដែល​ធ្វើឲ្យតារាស្រីវ័យក្មេងផ្សេងទៀតពិបាកយកឈ្នះ​នាង។

~

~

ប៉ុន្ដែការពន្យា​ពេលរៀបការ​រប​ស់ស្រី​ស្អាតវ័យ៣២ឆ្នាំតទៅទៀតនេះនៅតែ​ធ្វើឲ្យប្រុសៗទាំងឡាយដែលលង់​សម្រស់​នាង​បន្ដប្រជែងស្នេហ៍ជាមួយលោកចំរើន តទៅទៀតដដែល ព្រោះតាមព័ត​មានថាកូនប្រុសលោក​ឧកញ៉ា​មហា​សេដ្ឋី​ម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងប្រេងសាំងនោះលោកនៅតែ​បន្ដតាម​ប្រ​ម៉ា​ញ់បេះ​ដូងពិសី ជាច្រើនឆ្នាំមក​ហើយ​ដោយមិនក្វល់ពីរឿងនាងប៉ៈស្នេហ៍​ថៅកែសាន់ដេនោះ​ទេ។​ប្រ​សិន​បើពិសី នៅតែជ្រើសផ្លូវ​អូសក្រឡា​រឿងរៀបការតទៅទៀតនោះមាន​ន័យថានាង​នឹង​ប្រ​ឈម​សាងស្នេហ៍ដោយបាត់ភាពផ្អែមល្ហែម​ទាំងស្រុងតទៅ​ទៀតដែល​ពេលនោះហា​និ​ភ័យ​​ស្នេហ៍ក៍អាចកើតឡើងបានគ្រប់ពេលផងដែរ បើទោះជាមានភាគរយទាប​បំផុត​សម្រាប់​រូប​នាងនិងថៅកែក្ដី៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments