~
~
តារាចម្រៀងបែបយុវវ័យកញ្ញា រ៉ាប៊ី បានប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់មួយចំនួនជុំវិញការបង្ហោះរូបភាពជូនលុយឪពុក-ម្តាយដែលជាអ្នកមានគុណនារដូវភ្ជុំបិណ្ឌឆ្នាំនេះ។
~
~
ឆ្លើយតបការរិះគន់ទាំងនោះ ស្រីស្អាត រ៉ាប៊ី បានលើកឡើងថា អរុណសួស្ដីចា ថ្ងៃនេះសុខៗគេដៀលខ្ញុំថា គ្មានលុយអី១រៀល។ ខ្ញុំហួសចិត្តដើរចេញហើយឆ្ងល់មិចបានគេដឹង អាណិតជួយប៉ាវបាយផងចា។ រ៉ាប៊ី បន្តថា សុំទោសផងដែលpostរូបនេះមើលទៅដូចយកមុខ តែដោយសារ១រយ:នេះឃើញគេល្មើសគុណម៉ែឪច្រើនពេកpostទៅក្រែងអូសទាញបានខ្លះ។
~
~
ម្ចាស់បទ”មាន់ស្រែ”កញ្ញា រ៉ាប៊ី និយាយទៀតថា គិតថាជូនលុយឪពុក-ម្ដាយថតផុសមិនសម កុំយកតម្រាប់តាមអី តែបើគិតថាទិញរបស់Brand ផុសទៅសមជាងក៏ធ្វើចុះ។ ចំណែកខ្ញុំ ខ្ញុំផុសទាំង២ហ្នឹងផេកខ្លួនឯងសោះ អរគុណបងៗសារព័ត៌មានដែលបានយកអ្វីដែលល្អៗចុះផ្សាយ។
~
~
សូមជម្រាបថា តារាចម្រៀងកញ្ញា រ៉ាប៊ី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញបានថតបង្ហោះរូបភាព១សន្លឹកក្នុងសកម្មភាពជូនលុយដល់ឪពុក-ម្តាយហើយនាងបានសរសេរបញ្ជាក់ថា មុនធ្វើបុណ្យជាមួយព្រះសង្ឃសូមចូលបច្ច័យជាមួយអ្នកមានគុណសិន។ តាមរយ:នេះស្រាប់តែមានការរិះគន់មួយចំនួនពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៕
~
~
~
~
~
~
~