Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈសួស វីសា បំពង់សម្លេងមានបញ្ហា ទៅជួបពេទ្យថៃខណៈពេលដែរ...

សួស វីសា បំពង់សម្លេងមានបញ្ហា ទៅជួបពេទ្យថៃខណៈពេលដែរ…

~

~

ភ្នំពេញ៖ សួស វីសា បាត់ខ្លួនស្ទើតែទាំងស្រុងពីបណ្ដារឆាកតន្រ្ដីទាំងឡាយជាច្រើនខែមកហើយ​ពោលគឺតាំងពី​នាង​កើត​កូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ ដោយមានពេលខ្លះនាង​ថានឹក​ក្រុម​​ការងារ​និង​អ្នកភ្លេងជា​ខ្លាំង​ទៀតផង។ប៉ុន្ដែនាងនៅតែមិនកំណត់​ពីពេលវេលាឡើងឆាក​ដ​ដែល ខណៈ​ដែលបទចម្រៀងថ្មីៗក៍មិន​មាន​ចេញ​ទៀតដែរទើប​ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់​នាង​លែ​ង​ស្ទុះទៅមុខទៀត​ ក្រោយមានប្ដីនិងកូន១នេះ។

~

~

ប៉ុន្ដែនៅថ្ងៃទី១២កញ្ញា សួស វីសា បានចេញ​ទៅ​ថៃ​ដើម្បី​ជួប​គ្រូ​ពេទ្យ​ជំនាញ​ដោយនាងទម្លាយថាពេលនេះបំពង់សម្លេងរបស់នាងមាន​បញ្ហា​រយៈពេលេជិត​១ឆ្នាំទៅ​ហើយ នៅមិនទាន់ជាបាន១០០%វិញនោះទេ ហើយបញ្ហាដំបូងគឺ​មកពីនាងចាត់​ទុក​ថានោះជារឿងលេងសើច គិតថាមិនអីទើបបណ្ដាលឲ្យប៉ៈពាល់​ដល់អាជីព​ដូច​សព្វថ្ងៃតែម្ដង​។វីសា ប្រាប់ទៅFan របស់នាងថាសម្លេងនាងគ្រាន់បើជាងមុន​បន្ដិច​មុន​ទៅ​ជួបពេទ្យថៃនេះ ប៉ុ​ន្ដែ​ហាក់រាងស្អក តែនាងមានជំនឿរថា​វាអាចនឹងវិវត្តន៍មករកភាពដើមជាមិន​ខាននាពេល​ដ៍​ខ្លី​ខាង​មុខនេះ។

~

~

សួស វីសា ធ្លាប់ត្រូវបានគេចាត់ទុកថានាងមានសម្ថភាពច្រៀងមិនចាញ់ឱក សុគន្ធ​កញ្ញា នោះទេហើយ​អ្នក​ទាំង​ពីរក៍ផ្ដើមចេញពីសាលាសិល្បៈផ្នែក​របាំបុរណដូចគ្នាទៀតផង​។ប៉ុ​ន្ដែវីសា បែជាគ្មានឱកាសប្រជែង​យក​តំ​ណែ​ង​លេខ១នៅហង្សមាសឡើយ​ព្រោះជាច្រើនឆ្នាំ​មក​នេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀង​ជាង​តារាផ្សេងៗទៀតរបស់ផលិត​កម្ម​ធំ១នេះ។ដោយឡែកវីសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលចង់​ប្រជែង​យក​​​លេខ១នៅហង្សមាសនោះទេ តែចិត្តនាងចង់បានលេខ២ ពោលគឺបន្ទាប់ពីសុគន្ធកញ្ញា តែក្រោយាង​មានស្វាមីនិងកូន១មកគេឃើញថាការយកតំណែងបន្ទាប់ពីប្អូនថ្លៃថៅកែហង្សមាសនោះក៍វាពិបាកសម្រាប់វីសា ដែរព្រោះថាតាំងពីផ្ទុះកូវីដមកតារាស្រីនៅទ្រនុំធំ​នោះដែល​មា​ន​​យ៊ីអ៊ុនល្អគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់​ប៉ុ​ណ្ណោះ​។ចំណែកវីសា នៅមិនដឹងថាបំពង់​សម្លេង​​របស់នាងត្រូវបើពេលព្យាបាលប៉ុន្មានខែឬឆ្នាំទៀតនោះទេ ទើប​អាចអុកឡុកទីផ្សារ​ចម្រៀង​បានដូចដើម ខណៈដែលមុននេះនាងក៍ជ្រុះបាត់តំណែងធំជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣ ដែលធ្លាក់ទៅដៃអ្នកនាងសុគន្ធ និសា វិញ បន្ទាប់ពីនាង​ធ្លាប់អង្គុយកៅ​អី​នោះនៅរដូវកាលទី២ ហើយពេលនេះថៅកែហង្សមាសមិនទាន់ប៉ៈប៉ូវផ្លូវចិត្ត​នាងតាមរយៈការឲ្យ​តំណែងផ្សេង​ណាលួងចិត្តនាងវិញឡើយ។

~

~

ក្រៅពីសួស វីសា ដែលមានបញ្ហាបំពង់សម្លេងច្រៀងមិនល្អដូចដើមនោះគេ​ឃើញថា​តា​រារួមក្រុមនាងគឺកញ្ញាវី ឌីណែត កូនក្រមុំរបស់លោកហួ ឡាវី នោះក៍ប្រឈមនឹងអាជីព​នាពេល​បច្ចុប្បន្នផងដែរដោយសារតែ​នាងកើត​ជំងឺពកក ហើយគ្រូពេទ្យតម្រូវឲ្យលេបថ្នាំជាប្រចាំ​អស់១​ជីវិត ខណៈដែលឌីណែត សារភាពថា​សម្លេងរបស់​នាង​ប្រើប្រាស់មិនបានដូច​មុន​១០​០​%​​នោះ​ទេក្រោយកើតជំងឺនេះជាច្រើនឆ្នាំមក។ចំណែកអ្នកនាងសុគន្ធ និសា វិញក៍​ធ្លាប់​បង្ហើ​ប​ថា​នាង​មានជំងឺក្រពះធ្ងន់ធ្ងរផងដែរព្រោះញាំអាហារមិនទៀងទាត់ តែចុងក្រោយនេះនាងបាន​ជាសះ​ស្បើយនិងអាចច្រៀងសម្ដែងបានជាធម្មតាដូចមុនហើយ។

~

~

ថ្វីត្បិតែសួស វីសា រំពឹងថាបំពង់សម្លេងរបស់នាងអាចនឹងវិវត្តន៍​មកជាធម្មតាឡើង​វិញ​នៅថ្ងៃណាមួយ ដែលអាច​ឲ្យនាង​អាចចេញច្រៀងសម្ដែងជាធម្មតាមែន ប៉ុន្ដែគេកត់សម្គាល់​ថា​ប្រសិនបើវីសា មិនព្រមសម្រកគីឡូមក​វិញ​ទេ ហើយនាងនៅតែទុកគីឡូម៉ាប់ៗបែបនេះទៀត ច្បាស់​ជាមិនអាចមកប្រកួតប្រជែងទីផ្សារសិល្បៈ​ឲ្យខ្លាំងក្លា​បាន​​នោះទេ។តែយ៉ាង​ណាគេ​ជឿរ​ថា​ក្រោយវីសា មានស្វាមីនិងកូនស្រីអាយុជិត២ឆ្នាំនេះ​នាងនឹងមិនផ្ដោតឬពឹង​ទៅ​លើប្រាក់ចំ​ណូ​លពីអាជីពសិល្បៈទាំងស្រុងដូចមុនឡើយ ព្រោះថាពេលនេះនាងរកស៊ីOnline និងអចល​នទ្រ​ព្យដែលធ្វើឲ្យនាងមានជីវភាពធូធារទិញបានផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗ ដូចជា Lexus Lx570,Lexus Nx200t ,Mazda និងAlphard ជាដើម។ប៉ុន្ដែអំឡុងពេលដែលមិនទាន់​អាច​​ឡើងច្រៀងសម្ដែងបានដូចមុននេះ​វី​សា នៅមិនទាន់សម្រេចក្ដីសុបិនធំ១ទៀត ព្រោះនាង​ចង់​ជិះរថយន្ដម៉ាកRolls Royce ទើបប្រឹងសន្សំលុយទាំង​យប់​​ថ្ងៃរហូតមាន​ពេល​ខ្លះប្ដីនាងបាន​តែង​ខ្លួនជាភេទទី៣ទៀតផង ដើម្បីលក់អ៊ឺវ៉ាន់ឲ្យដាច់នឹងបានលុយទិញឡាន​លំដាប់សេដ្ឋីជិះ​ឲ្យ​ផ្អើល​មេឃ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments