Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈឱក សុគន្ធកញ្ញា ថាប្ដីធ្វើឲ្យនាងចេះតស៊ូ និងរឹងមាំ

ឱក សុគន្ធកញ្ញា ថាប្ដីធ្វើឲ្យនាងចេះតស៊ូ និងរឹងមាំ

~

~

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានចេញមុខសរសើរស្វាមីនាងលោកអ៊ឹង សុខលី ពេញៗមាត់តែម្ដង​នៅ​ថ្ងៃ​ខួបកំណើត​លោកថ្ងៃទី១២កញ្ញា ដោយនាងចាត់ទុកថាលោកសុខលី នេះហើយជាអ្នក​ធ្វើឲ្យនាងមានការតស៊ូ និងមានភាពរឹង​មាំរហូតមកដល់បច្ចុប្បន្ន។សុគន្ធកញ្ញា ក៍ឆ្លៀតលើក​មុខមាត់ប្ដីដែរថាលោកជាចំណែកនៃភាពល្បី​របស់តារា​ជា​ច្រើន តែគ្មានអ្នកស្គាល់ ព្រោះលោក​ចូល​ចិត្ត​ប្រើប្រាស់ជីវិតយ៉ាងសាមញ្ញ។

~

~

ប៉ុន្ដែសុគន្ធកញ្ញា មិនបានលើក​យក​ចំណុចដែល​មាន​តា​រាមួយចំនួន​ថាលោកសុខលី មានសង្សារជាតារាច្រើននាក់មកហើយ​មុនភ្ជាប់ស្នេហ៍ជាមួយ​នាង​នោះទេ ដែលទំនងបញ្ហានោះគឺមកពីនាងគិតថាជារឿងអតីតកាល ហើយពេលនេះនាង​សូម​ផ្ដោត​តែ​​លើ​រឿង​​បច្ចុបប្បន្នភាពប៉ុណ្ណោះ ព្រោះថាសូម្បីតែស្វាមីនាងក៍មិនដែលរំលឹករឿង​នាង​ធ្លាប់ជា​អតីត​សង្សាររបស់​លោ​ក​រ៉េតធី ដូណា ដែរ ហេតុនេះហើយមនុស្សម្នាក់ៗមានរឿង​ចាស់រៀងៗ​ខ្លួន​តែសំខាន់ពេលនេះគេជ្រើសនារី​រូប​ណា​រស់នៅជាគូជីវិតនោះ​ទើបជារឿង​ចាំ​បាច់ដែលត្រូវលើកមកនិយាយ។

~

~

ឱក សុគន្ធកញ្ញា បានឈជាតារាស្រីលំដាប់ជូរមុខគេនៅហង្សមាស​រយៈ​ពេលជាង១០​ឆ្នាំ​មកហើយដែលការ​លើកឡើងរបស់នាងថាមានថ្ងៃនេះព្រោះតែនាងបានជួបលោកសុខលី នោះគឺពិតជាមិនខុសនោះទេ ព្រោះថា​ទាំងការចេញបទចម្រៀងនៅ​ផលិតកម្ម​ហង្សមាស និង​តំណែងធំៗរបស់នាងនៅទូរទស្សន៍ហង្ស​មាសគឺសុគន្ធ​កញ្ញា មានលោក​សុខ​លី ជាអ្នកនៅពី​ក្រោយ​ខ្នងជានិច្ច ព្រោះសព្វថ្ងៃស្វាមីអ្នកចម្រៀងកូន១រូបនេះមានតួនាទីជា​អគ្គនាយក​ទូរ​ទស្ស​ន៍​ហង្ស​មាស​ ហេតុនេះហើយការដាក់នាងទៅធ្វើជាគណៈកម្មារការ (Judge)និង គ្រូ បង្វឹក​(Coach)​កម្ម​វិធីប្រលងចម្រៀងនៅហង្សមាសមានតែលោកសុខលី មានសិទ្ធិជា​អ្នកចាត់​ចែង​ទាំងអស់។

~

~

~

~

សូមបញ្ជាក់ថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ជាង៣ឆ្នាំទៅ​ហើយ​ដែលពេលនេះ​កូន​ប្រុសរបស់នាងមានអាយុជាង២ឆ្នាំ​ហើយប្អូនថ្លៃថៅកែហង្សមាស​រូប​នេះនឹងអាចពពោះកូនទី២នៅឆ្នាំ២០២៣ ខាងមុខនេះ ព្រោះមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែ​ជម្រុញ​ឲ្យ​នាងយកកូនថែមបន្ទាប់ពីពួកគេមើល​ឃើញថាលោក​សុខ​លី កាន់តែស្រលាញ់ថ្នាក់ថ្នមភរិយា​លើស​ផ្ដើម​ស្នេហ៍គ្រាដំបូងបន្ទាប់ពីទទួលបានកូន១មក ដែលផ្ទុយពីអ្នកព្យា​ករណ៍​ថា​សុគន្ធ​កញ្ញា នឹងរងទឹកភ្នែកព្រោះតែប្ដីនាងធ្លាប់មានសង្សារ​ជាតារាស្រីស្អាតៗនោះ។

~

~

ប៉ុន្ដែមូល​ហេតុ​ដែលសុគន្ធកញ្ញា ត្រូវពន្យាយកកូននៅឆ្នាំ២០២១ នេះគឺដោសយារតែនាងចង់ចេញមុខ​ជា​គណៈកម្មារការនិង​គ្រូបង្វឹកCambodian Idol រដូវកាលទី៤ និងThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីអាក​ខានអស់​ជាង​២ឆ្នាំព្រោះតែកូវីដ៕

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments