Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតស៊ីធឿន ពង្រឹងមុខជំនួញមុនរៀបការ

ស្រីស្អាតស៊ីធឿន ពង្រឹងមុខជំនួញមុនរៀបការ

~

~

ភ្នំពេញ៖ តារាសម្ដែងសួង ស៊ីធឿន ហៅស្រីតូច ដែលមានត្រេមុខដូចកូនកាត់ថៃនោះបានសារ​ភាពថា​បេះដូង​នាងមិនមែននៅទំនេរនោះទេព្រោះមានម្ចាស់ចិត្តហើយ ដែលបុរសជាអនាគត​ស្វាមី​នាងនោះគឺតារា​សម្ដែង​លោក​អ៊ូ សំខាន់ និងបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមុនទៀត​ផង​។ទោះ​​​​ជាយ៉ាងណាស៊ីធឿន ថាការកំ​ណត់​ពេលវេលារៀបការជាក់លាក់នោះនៅមិនទាន់​គិតគូ​ច្បាស់លាស់នោះទេ ព្រោះនាងចង់បង្កើតឲ្យមាន​មុខរបរ​ក្រៅសិល្បៈសិន ទើបការតាម​ក្រោយ​។

~

~

អតីតFreshie កាលពីឆ្នាំ២០១៦ រូបនេះបានឲ្យដឹងទៀតថាថ្មីៗ​នេះនាងទើប​សម្ពោធ​ផ្ទះ​សំ​ណា​ក់​១ឈ្មោះឃ្វីន បូទិក​នៅផ្លូវ២០០៤ ដែលមាន២០បន្ទប់ ហើយតាមបំណងនាង​ចង់បើក​សា​ខា​នៅទីតាំងផ្សេងមួយទៀតហើយ​ពេលនេះ​កំ​ពុងតែ​សម្លឹងមើលកន្លែងផ្សេងនោះ​ហើយ។​ស៊ី​ធឿន បន្ថែមថាតាំងពី​មានមុខរបរផ្ទាល់ខ្លួនមកនាងបាន​កាត់​បន្ថយ​ការងារសិល្បៈ​ច្រើន​ ប៉ុន្ដែមិនទាំងស្រុងទេ ខណៈរឿង”សំណើច652 Km”របស់​ផលិត​កម្មក្រុងពិជ័យ ដែល​បាន​ថត​តាំងពីចុងឆ្នាំ២០១៩ តែមិនទាន់ដាក់តាមរោងកុនព្រោះតែកូវីដ​នោះ​នឹងគ្រោង​បញ្ចាំង​នៅ​ចុង​ឆ្នាំ២០២២ ខាង​មុខនេះហើយ។

~

~

គូរកត់សម្គាល់ថាសួង ស៊ីធឿន ជាស្រីស្អាតម្នាក់ដែលតែងតែលេងសម្រស់លេចធ្លោរ​នៅពេលដែលនាង​បង្ហាញ​ខ្លួន​តាមកម្មវិធីសម្ពោធក្រុមហ៊ុនធំៗទើបធ្វើឲ្យបុរសមិនតិចនាក់ទេ លង់ស្នេហ៍នាង។ប៉ុន្ដែគូរឲ្យស្ដាយក្រោយ​ស្រី​ស្រស់ស៊ីធឿន ចាប់ដៃប្រុសសង្ហារលោកសំខាន់ លេងរឿង”សំណើច652Km”នោះស្រាប់តែរឿងមិន​ទាន់ទាំង​បាន​បញ្ចាំងផងពួកគេក៍លង់ស្រលាញ់គ្នាមែនទែនរហូតដល់ភ្ជាប់ពាក្យ​និងត្រៀមរៀបការជាមួយគ្នានា​ពេលខាង​មុខនេះ​ទៀត ដែល​រឿងនេះជាការបិតផ្លូវប្រុសៗទាំងឡាយមិនឲ្យតាមញ៉ែស្រីស្អាតរូបនេះបានទៀតឡើយ ព្រោះ​ថា​នាងមានម្ចាស់ចិត្តឃុំគ្រងហើយ។

~

~

គេចាំបានថាការ​បើកបេះដូងទទួលស្នេហ៍ថ្មី​នេះ​ក្រោយ​​ពេលស្រីតូច បាន​កាន់​ទុក្ខជូនអតីតគូដណ្ដឹង​ឈ្មោះលោក​សូ ដារ៉ា ជាមន្រ្ដី​បម្រើរ​ការនៅអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)បាន​ទទួលមរណភាពដោយគ្រោះ​ថ្នាក់ចររា​ចរណ៍​យ៉ាងរន្ធត់រហូតបាត់បង់ជីវិតកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩។ដោយឡែកមុននាងស៊ីធឿន មានគូ​ដណ្ដឹ​ង​នេះនាង​ធ្លាប់សម្ដែងខារ៉ាអូ និងឆក់បានតួឯកក្នុងភាពយន្ដមាន​ដូចជា​រឿង” ”អង្រឹង”,”សសរកន្លោង”,”ឯណា​ខ្មោច​?​”និងរឿង”ទារុណកម្មខ្មោច” ជាដើម៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments