~
~
~
តារាចម្រៀងសាន់ដេកញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែងដោយសារកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២១នាងបានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ពីព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា។អ៊ីវ៉ា ថានោះជាមហាកិត្តិយសក្រៃលែងសម្រាប់ជីវិតនាងក្រោយទទួលបានគ្រឿងឥស្សរិយយស មួយនេះ ខណៈដែលឪពុករបស់នាងលោកអ៊ូ វ៉ាវ ក៍បានសម្ដែងការរីករាយនិងលើកទឹកចិត្តកូនស្រីសំណព្វចិត្តរបស់លោកឲ្យបន្ដចូលរួមធ្វើការងារសង្គមតទៅទៀតផងដែរ។ដោយឡែកក្រៅពីអ៊ីវ៉ា ក៍មានអ្នកនាងមាស សុខសោភា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងកញ្ញាញឹម ចាន់ថន ទទួលបានគ្រឿងឥស្សរិយយស មុន្នីសារាភ័ណ្ឌ ថ្នាក់មហាសនា ដូចអ៊ីវ៉ា ផងដែរ។
~
~
~
អ៊ីវ៉ា បានចាប់អាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយនៅសាន់ដេដោយកន្លងមកនាងតែងតែចេញច្រៀងសម្ដែងតាមបណ្ដារកម្មវិធីសប្បុសធ័មនិងចូលរួមការងារសង្គមមួយចំនួននផងដែរទើបធ្លាប់ទទួលបានប័ណ្ណសរសើរពីក្រសួងពាក់ព័ន្ធច្រើនលើកមកហើយ។តារាចម្រៀងដែលត្រូវឪពុកតាមការពារគ្រប់ពេលវេលារូបនេះច្រៀងបានជាច្រើនទម្រង់ទើបធ្វើឲ្យនាងមានFanតាំងពីមិត្តយុវវ័យរហូតដល់វ័យចាស់ៗហើយកន្លងមកស្រីនាថ ត្រូវផលិតកម្មហង្សមាស និងថោន ព្យាយាមទាក់ទងនាងទៅធ្វើជាសមាជិករបស់ខ្លួនផងដែរ តែអ៊ីវ៉ា សម្រេចចិត្តនៅសាន់ដេជាបន្ដទៅទៀត។
~
~
~
អ៊ីវ៉ា ធ្លាប់វាចារថាផ្ទះធំ មានគ្នាច្រើនក៍ពិបាកដែរ ហេតុនេះហើយនាងបន្ដច្រៀងសម្ដែងឲ្យសាន់ដេ តែមិនមានកុងត្រានោះទេ ហើយថៅកែក៍អនុញ្ញាត្តិឲ្យនាងច្រៀងតែបទណាដែលនាងស្រលាញ់ពេញចិត្ត បើបទដែលនាងមិនស្រលាញ់ក៍មានសិទ្ធិបដិសេធថតបានដែរ។ដោយឡែកលោកវ៉ាវ ធ្លាប់ថាអ៊ីវ៉ា ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២ព្រោះទីនេះហើយដែលធ្វើឲ្យនាងមានឈ្មោះល្បីរហូតមានការគាំទ្រដល់បច្ចុប្បន្ន។ប៉ុន្ដែរឿងដែលឪពុកអ៊ីវ៉ា ចង់ឃើញកូនស្រីបន្ថែមពីលើភាពជោគជ័យលើអាជីពចម្រៀងនោះគឺការរៀបការប្ដីព្រោះលោកនៅតែទុកសិទ្ធិឲ្យនាងជាអ្នកសម្រេចចិត្តជ្រើសគូស្នេហ៍៦០% ខណៈលោកសុំតែ៤០% តាមក្រោយកូនស្រី។លោកថាមនុស្សយើងប្រើជីវិតនៅលីវយូពេកមិនល្អនោះទេគឺអត់ប្រយោជន៍ ប៉ុន្ដែអីវ៉ា ថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំហើយអីចឹងនឹងគិតគូរឿងការប្ដីដូចគេនៅរយៈពេល២ឆ្នាំខាងមុខទៀតដែលពេលនោះនាងមានអាយុ៣០ឆ្នាំគត់៕
~
~
~
~
~