Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈបែកធ្លាយ ពាក់មី ធ្លាយរូបភាពលើគ្រែ

បែកធ្លាយ ពាក់មី ធ្លាយរូបភាពលើគ្រែ

~

~

ភ្នំពេញ ៖ តារាកំប្លែងល្បី លោកចែម ចាន់រ៉ា ហៅពាក់មី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ បន្ទាប់ធ្លាយរូបភាពលើគ្រែ ជាមួយនារីម្នាក់ តាមបណ្តាញសង្គម តែភ្លាមនោះ តារាសម្តែងរូបនេះ បានចេញមុខបំភ្លឺថា រូបភាពលើគ្រែនោះ ជាឈុតឆាកសម្ដែង នៅក្នុងរឿង «លោកប្ដី» ដែលលោកបានថតតាំងពី ២ឆ្នាំមុន តែទើបនឹងយកមកចាក់បញ្ចាំងនៅចុងខែកញ្ញា ឆ្នាំ២០២២ នេះ ។

~

~

ដើម្បីចៀសវាងការយល់ច្រឡំពីទស្សនិកជន នាយពាក់មី បានទម្លាយវីដេអូនៃឈុតឆាកលើគ្រែនោះ បង្ហាញពីថត សម្ដែង ក្នុងរឿង «លោកប្តី» ហើយនាយបានបញ្ជាក់ថា ទម្រាំសម្ដែងបានឈុតលើគ្រែនេះ លោកពិបាកណាស់ ជាពិសេសនៅបេលប៉ះតួស្រីវ័យក្មេង ស្អាតសិចស៊ីទៀត តែដើម្បីបានលុយចិញ្ចឹមប្រពន្ធកូន លោកត្រូវតែទ្រាំសម្តែងឲ្យបានល្អ ។

~

~

សូមបញ្ជាក់ថា ថ្មីៗនេះ លោកចែម ចាន់រ៉ា ហៅនាយពាក់មី អតីតតារាកំប្លែងល្បីរបស់ស៊ីធីអិន ត្រូវបានគេល្បីថា បានបែកធ្លាយរូបភាពលើគ្រែ ជាមួយស្រីស្នេហ៍វ័យក្មេង រូបស្រស់សិចស៊ី ជាតារាបង្ហាញម៉ូដម្នាក់ ធ្វើឲ្យមានការរិះគន់ថា នាយពាក់មី ជាបុរសព្រាននារី ក្បត់ប្រពន្ធ លួចមានស្រី ។

~

~

ជុំវិញការធ្លាយរូបភាពលើគ្រែនេះ មិនអាចសុំការបញ្ជាក់ បំភ្លឺពីលោកចែម ចាន់រ៉ា ហៅនាយពាក់មី បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។

~

~

ប៉ុន្តែនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកចែម ចាន់រ៉ា ហៅពាក់មី បានបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុក ថាឈុតលើគ្រែដែលបានបែកធ្លាយនោះ មិនមែនជារឿងពិតទេ គឺជាការសម្ដែងក្នុងរឿង «ប្តីល្អ» ។ ដើម្បីឲ្យអស់សង្ស័យ និងចៀសវាងការយល់ច្រឡំ នាយពាក់មី បានបង្ហោះវីដេអូ និងរូបថត ស្តីពីសកម្មភាពថតរឿងខាងលើ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក ឲ្យមហាជនបានឃើញ ។

ភ្ជាប់ជាមួយវីដេអូនៃឆកសម្តែងនោះ លោកចែម ចាន់រ៉ា ហៅពាក់មី បានសរសេរថា “មិនស្រួលទេ ខ្មាសផង អៀនផង តែដើម្បីបានលុយចិញ្ចឹមប្រពន្ធកូន មានតែទ្រាំ កាលនោះ ខ្ញុំចុកជើងណាស់ ចង់តែយំទេ ។

~

~

រឿង ៖ លោកប្តី ! ថត ២ឆ្នាំហើយ តាំងពីនៅធាត់ ៨៣គីឡូ មិនបានចាក់ ដោយសារកូវីដ!ចាក់បញ្ចាំងនៅថ្ងៃ ២២ ខែ៩ នេះហើយបងប្អូន“ ។

~

~

គួរបញ្ជាក់ថា នាយពាក់មី ជាតារាកំប្លែងដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយ:ការសម្តែងក្នុងក្រុមកំប្លែងនៃស្ថានីយទូរទស្សន៍ ស៊ីធីអិន តែដោយមានបញ្ហាមួយចំនួន លោកបានសម្រេចចាកចេញពីទ្រនំដើមនេះ កាលពីពេលថ្មីៗនេះ ជាមួយអ្នកដឹកនាំក្រុម និងសមាជិក្រុមមួយចំនួនទៀត។ យ៉ាងណា នាយពាក់មី បានបញ្ជាក់នៅពេលនោះថា នាយមិនបានបោះបង់់អាជីពសិល្បៈដែលជួយឲ្យលោកមានមុខមានមាត់នេះទេ គឺលោកនៅតែធ្វើដំណើរលើវិថីនេះ រហូតដល់ចាស់ ឲ្យតែទស្សនិកជននៅតែបន្តគាំទ្រលោក ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments