Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈខេមរៈ សិរីមន្ដ ឡើងឧកញ៉ា៧ខែ តើអាជីពចម្រៀង​នឹង​ទៅជាយ៉ាងណា?

ខេមរៈ សិរីមន្ដ ឡើងឧកញ៉ា៧ខែ តើអាជីពចម្រៀង​នឹង​ទៅជាយ៉ាងណា?

~

ភ្នំពេញ៖

~

~

~

លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ធ្លាប់ជាតារាចម្រៀងប្រុសលំដាប់ជូរមុខគេម្នាក់​នៅ​ហង្ស​មាស​មុនពេលដែលលោកទទួល​បានគោរម្យងារជាឧកញ៉ាកាលពី​ថ្ងៃទី​១១ខែកុម្ភៈ​ឆ្នាំ២០២២ ប៉ុន្ដែរយៈពេល៧ខែ​មក​នេះវាសនារបស់លោកប៊ុនថៃ ក្នុងទីផ្សារ​ចម្រៀ​ងគឺ​ដូចគ្នា​ទៅនិងលោកព្រាប សុវត្ថិ ដែរពោលគឺគ្មាន​បទណា​ល្បី​ខ្លាំងដូចមុនទៀតឡើយ ។

~

~

អ្វី​ដែលគូរឲ្យ​ចាប់អារម្មណ៍នៅពេលដែលលោកប៊ុនថៃ និងលោកសុវត្ថិ លែងមានបទ​ផ្ទុះនោះ​នៅ​តាម​បណ្ដា​រ​កម្មវិធីប្រលងចម្រៀងធំៗគេឃើញបេក្ខភាពទាំង​ឡាយចាប់​ផ្ដើមងាកទៅ​ច្រៀង​បទតារា​ចម្រៀងOriginal Songs កាន់តែច្រើនជាងឆ្នាំមុនៗ ខណៈដែលតារាកូន៣សិរីមន្ដ វិញ​ច្រើនតែ​បង្ហាញរូបភាព​លោក​​ថតរូបបែបម៉ូឌែលជាជាងចេញបទថ្មីៗដែលគូរឲ្យចាប់អារម្មណ៍ដូចមុនៗ។អ្នកជំនាញខ្លះថាភាព​ប្រែប្រួល​ទីផ្សារចម្រៀងលោករបស់ខែម ប៊ុនថៃ នាពេលនេះ​ក្រោ​យ​​​ពី​មានការបែកធ្លាយដែលលោកថា​ច្រៀង៦បទបាន​តម្លៃ​ខ្លួន១ម៉ឺនដុល្លារ ទើបធ្វើឲ្យ​កម្មវិធី​មួយ​ចំនួនគេបានមើលរំលងលោកហើយដាក់តារាផ្សេងៗជំនួស​វិញ។

~

~

ប៉ុន្ដែខ្លះថាមកពី​លោក​ប៊ុនថៃ ចង់បន្ធូរដៃច្រៀងរាំដោយផ្ដោតលើមុខជំនួញទើប​អាជីពចម្រៀងរបស់លោកលែង​សូវខ្លាំងបែប​នេះ។យ៉ាងណាគេជឿរថាលោកប៊ុនថៃ នៅតែមានឱកាសចេញបទចម្រៀងល្បីៗ​ឡើង​​វិញ​បាន​ដដែល ព្រោះអ្នកនៅក្រោយខ្នងអាជីពចម្រៀងលោកល្បីមកដល់​សព្វថ្ងៃ​នេះគឺ​បងប្រុស​លោកឈ្មោះខេមរៈ ភារុណ ដែលស្ទើតែ៩០%លោកជាអ្នកនិពន្ធបទ​ចម្រៀងឲ្យ​សិរី​មន្ដ ច្រៀង​។ប៉ុន្ដែអំឡុងពេលអាជីព​ចម្រៀង​របស់​លោកប៊ុនថៃ ស្ងប់ស្ងាត់មិនធ្លាប់មានក្នុង​អា​ជីព​លោក​ដូច​ពេលនេះមុននេះលោកស៊ិន សិលា អ្នកដឹកនាំការ​ប្រគុំ​តន្រ្ដីរបស់ទូរ​ទស្សន៍​CTN បាន​លើក​ឡើងថាតារាដែលឡើងជាឧកញ៉ាហើយគូរតែ​ឈប់ពីអាជីពសិល្បៈឲ្យដាច់​ស្រ​ឡះទៅដើ​ម្បីកុំឲ្យច្របូកច្របល់ ព្រោះពេលឡើងឆាកពិបាកឡើងអក្សរ មិនដឹងថាដាក់ឈ្មោះ​យ៉ាង​ម៉េច​។

~

~

សូមបញ្ជាក់ថាអតីតតារាចម្រៀងU2 និងសាន់ដេលោកខែម ប៊ុនថៃ រយៈពេលចុង​ក្រោ​យ​នេះមានការ​ផ្សារ​​​​​​​​​​​​​​​​​ភ្ជាប់​​​កាន់តែខ្លាំងទៅនិងការផ្លាស់ទៅផលិតកម្មGalaxy ព្រោះលោក​ធ្លាប់​ប្រាប់​ថាទំនាក់ទំនងរវាងលោកនិង​លោក​ឡេង ណាវ៉ា​ត្រា រាប់​​អានគ្នា​លើសពី​បងប្អូនតែ​លោក​ប៊ុនថៃ អះអាងថាលោកនៅមានកិច្ចសន្យា​ជាមួយហង្ស​មាស​នៅឡើយ ប៉ុន្ដែនាពេល​ខាង​មុខ​គ្មានអ្នកណាដឹងថាមានរឿងអ្វីកើតឡើងនោះទេ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments