Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈសុខ សោម៉ាវត្តី ក្រៀមក្រំចិត្តថ្ងៃខួបកំណើត

សុខ សោម៉ាវត្តី ក្រៀមក្រំចិត្តថ្ងៃខួបកំណើត

~

~

ភ្នំពេញ៖ សុខ សោម៉ាវត្តី ត្រូវបានមិត្តភក្ដិរួមអាជីពស្និតស្នាលផ្ញើរ​សារជូនពរនិងខ្លះបាន​យកនំ​ខេក ព្រមទាំង​បាច់​ផ្កាជូននាងទៀតផងនៅថ្ងៃខួបកំណើតរបស់នាងកាលពីចុងខែសីហា ប៉ុន្ដែ​អ្វីដែលគូរឲ្យភ្ញាក់ផ្អើលវត្តី បានទទួល​កាដូទាំងនោះនៅមន្ទីពេទ្យហើយកូនស្រី​នាងដេកលើ​គ្រែ​ពេទ្យតែម្ដងព្រោះមានជំងឺ។

~

~

សោម៉ាវត្តី ផ្ទាល់ខ្លួន​សារ​ភាពថានាងមិនហ៊ានធ្វើខួបនោះទេ ព្រោះខ្លាចគេថាចាស់ហើយធ្វើខួបទៀត ប៉ុន្ដែទឹកចិត្តមិត្ត​ភក្ដិជិតដិតនាងទាំង​ឡាយដែល​ស្រ​លាញ់​រាប់អាននាងដោយស្មោះនោះគឺពិតជាមិនអាចហាមឃាត់​ពួកគេ​ដែលចង់ធ្វើឲ្យនាង​Surprise បានឡើយ ខណៈដែលថ្ងៃខួបចំកូនឈឺខ្លាំងនោះនាងបានលុប​ចោលការងារសិល្បៈ​ទាំងអស់​ដើម្បី​យក​ពេលមក​មើលថែកូន។

~

~

ថ្វីត្បិតតែសុខ សោម៉ាវត្តី គ្មានអារម្មណ៍រីករាយថ្ងៃខួបវ័យ៣០ផ្លាយរបស់នាងក្ដី ប៉ុន្ដែ​តាម​ព័ត​មានថា​គូស្នេហ៍​ថ្មី​ដែលនាងកំពុងតែ​ពិសោធន៍បេះដូងគឺជាថៅកែហាង​ថតរូប​ដ៍ធំមួយ​នោះ​បាន​ព្យាយាមលើកទឹកចិត្ត​នាងកាន់​តែខ្លាំងបើទោះជាលោកមិន​ហ៊ានចេញមុខជាចំហ​ធ្វើ​ខួប​កំណើតឲ្យវត្តី ដូចគូស្នេហ៍តារាដ៍ទៃទៀតក្ដី ប៉ុន្ដែការ​ផ្លាស់​ប្ដូរចិត្តរបស់អ្នកមេម៉ាយកូន១ពី​ធ្លាប់តែស្នេ​ហា​តែប្រុសក្មេង មកជាស្វែងយល់ចិត្តបុរសចំណាស់ម្នាក់​នោះ​ធ្វើឲ្យនាង​អាចគេច​ផុតពីការ​ឈឺផ្សារបេះដូងជាមិនខាន ព្រោះថៅកែធ្លាប់បង្ហាញភក្ដីភាពចំពោះវត្តី តាមរយៈការ​ចេញសារ​ស្នេ​ហា​នាង​ជាសាធារណៈតាំងពីក្រោយភ្លាមៗនាងបែបបាក់ប្រុសក្មេងលី វ៉ាហេទ ម្លេះ។

~

~

គូររំលឹកថាសុខ សោម៉ាវត្ដី បានធ្លាក់ខ្លួនមេម៉ាយរយៈពេលជាង៨ឆ្នាំមកហើយក្រោយ​នាងបានលែងលះអតីត​ប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី កាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី​ម្នាក់​ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។អ្នកមេម៉ាយរូប​ស្រស់​សោម៉ាវត្តី ធ្លាប់បង្ហើបថា​មានបុរសទាំងក្នុងនិងក្រៅស្រុក​តាម​ស្នេហានាងរហូត​អាណិក​ជនខ្លះចង់ធានាឲ្យនាងនិងកូនស្រីទៅរស់នៅបរទេសទៀតផង។ប៉ុន្ដែវត្តី បានចំ​ណាយពេល​ជាង​៥ឆ្នាំដើម្បីផ្សារភ្ជាប់ស្នេហ៍ប្រុសក្មេងវ៉ហេទ ហើយទីបំផុតចំណងស្នេហាស្អិតជាងស្កតាំង​ម៉ែ​នេះ​នៅតែមិនអាចរក្សារបានយូរអង្វែងដដែល។

~

~

ដើម្បីគេច​ពីការដើរជាន់ដានចាស់ជាលើក​ទី៣វត្តី បានប្ដូរយុទ្ធ​សាស្រ្ដ​ស្នេហានោះគឺងាកមកមើលចិត្តថ្លើមបុរសជា​ថៅកែហាងថតរូប​ល្បី​១​ដែល​ពេលនេះនាងហាក់មានជំនឿរ​ចិត្តជាង​ចំណងស្នេហាមុនៗ បើទោះជាមិត្តភក្ដិនៅ​ជុំ​វិញ​ខ្លួនបន្ទោសនាងពីរឿងព្រលែងតំណែងជំទាវ​ព្រោះបដិសេធ​ស្នេហ៍​​មន្រ្ដីធំជាបន្ដបន្ទាប់តែបែជាទុកចិត្តស្ដូកទៅថៅកែក្ដី។វត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថារឿងស្នេហា​នាងជឿរ​លើនិ​ស្ស័​យ​ទើបមនុស្ស២នាក់បានជួបគ្នា៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments