Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈឱក សុគន្ធកញ្ញា ប្ដីឲ្យកាដូអ្វីខ្លះថ្ងៃខួប៣៦ តើជាអ្វី?

ឱក សុគន្ធកញ្ញា ប្ដីឲ្យកាដូអ្វីខ្លះថ្ងៃខួប៣៦ តើជាអ្វី?

~

~

ភ្នំពេញ៖ តារាកូន១ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាងយកចិត្តទុកដាក់ខ្លាំងពិសេសមិនដែល​ភ្លេច​ថ្ងៃខួបកំ​ណើ​តនាងម្ដងណាឡើយតាំងពីពួកគេផ្ដើមស្នេហា​ដំបូងរហូតដល់ថ្ងៃរៀបការ​ក្លាយ​​ជាប្ដីប្រពន្ធគ្នាស្រប​ច្បាប់​ដោយ​លោកសុខលី តែងតែធ្វើខួបកំណើតបែប​Surprise ដល់​នាង​រៀងរាល់ឆ្នាំ។

~

~

ដោយឡែកសម្រាប់ថ្ងៃខួបសុគន្ធកញ្ញា គម្រប់វ័យ៣៦ឆ្នាំនៅថ្ងៃទី១៤​ខែ​កញ្ញា​ឆ្នាំ​២០២២ ខាងមុខនេះគេជឿរថាប្អូនថៅកែហង្សមាសរូបនេះ​នឹងកាន់តែរំភើប​ដោយ​សារស្នា​ដៃ​ប្ដីជាមិនខានដែលនោះគឺដូច​ទម្លាប់ឆ្នាំមុនៗដែរពួកគេនឹងនាំគ្នា​ទៅញាំអា​ហារ​បែបរ៉ូមែនទិក​ដូច​ថ្ងៃកាន់ដៃគ្នាដំបូង ខណៈដែលFan របស់សុគន្ធកញ្ញា ក៍ធ្លាប់ទៅជូនពរ​នាង​ដល់ផ្ទះវីឡាររបស់នាង​នៅបុរីអ័រគីដេ​វីឡារនៅផ្លូវ២០០៤ ផងដែរ។វាជាការវិត្តន៍ថ្មី១ទៀត​សម្រា​​ប់​ស្នេហារបស់សុគន្ធកញ្ញា ក្រោយនាងរៀបការប្ដីជាង​៣​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​មកនេះគឺស្នេហានាង​កាន់តែ​រឹងមាំដែលធ្វើឲ្យមនុស្សមួយចំនួនព្យាករណ៍ថានាងនឹង​ទឹកភ្នែកព្រោះតែបាន​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វា​មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកសុខលី ដែលនៅក្នុងសិល្បៈគេដឹងថាលោកមានតារាស្រីតោង​ស្នេហាលោកច្រើននោះទីបំផុតពួក​គេ បែ​ជាស្រឡាំងកាំងទៅវិញព្រោះថាក្រោយសុគន្ធកញ្ញា មានកូន១អាយុជិត​៣ឆ្នាំនេះ​លោក​សុខ​លី រឹតតែស្រ​លាញ់​សុគន្ធកញ្ញា ទ្វេដងហើយលោកថែមទាំងហៅប្រពន្ធថាជាឧត្តមភរិយា​ថែម​ទៀត​​ផងទើបមានតារាមិនតិច​ទេដែល​លួចច្រណែនសុគន្ធកញ្ញា ថាបច្ចុប្បន្ននាងជាអ្នក​ចម្រៀង​ម្នាក់ដែលជោគជ័យទាំងអាជីពសិល្បៈនិងស្នេហាព្រម​គ្នាតែម្ដង។

~

~

ប្រភពបានឲ្យដឹង​ថាពេលនេះសុគន្ធកញ្ញា នឹងរៀបគម្រោងយកកូនថែមម្នាក់ទៀតនាពេល​ឆាប់ៗ​ខាង​មុខនេះ​ហើយ​គឺនាងចង់បានកូនស្រី ព្រោះតែមិត្តភក្ដិជុំវិញខ្លួនពួកគេបានខ្សឹបខ្សៀវ​គ្នាថានាងមាន​កូន​១ប្ដីស្រ​លា​ញ់​ស្ទើ​តែលេបទៅហើយអីចឹងបើសិនមានកូន២វិញតើប្ដីនឹងលើកទួលយ៉ាងណាទៅ?ជុំវិញការត្រៀមពពោះកូនទី២របស់សុគន្ធកញ្ញា កាន់តែច្បាស់ការនោះគឺតាមព័តថានាង ក៍ត្រៀមខ្លួនបាត់មុខពីតំណែងជាJudge កម្មវិធី​Cambodian Idol រដូវកាលទី៥នាឆ្នាំ២០២៣ ​​​​​​​​​​​​​​​​​​ផងដែរដែលសុខៗនាងស្រាប់តែដកខ្លួន​ចេញបែបនេះត្រូវ​បានគេ​សន្និដ្ឋានថាគ្មានរឿងណាផ្សេងក្រៅពីការត្រៀមចំណាយពេលដើម្បីពពោះយកកូនថែមនោះឡើយ។

~

~

គូរកត់សម្គាល់ថាឱក សុគន្ធកញ្ញា មិនសូវមានទីផ្សារចម្រៀងខ្លាំងក្លាដូចកាលនៅលីវ​ទេ​ក្រោយនាងមាន​ស្វាមី​និងកូន១មក ប៉ុន្ដែទន្ទឹមនាងហាក់ពិបាកស្ទុះខ្លាំងទៅមុខដូចមុន​ទៀត​នោះស្រាប់តែពេលនេះ​គូប្រ​ជែង​ដ៍ស្វិត​ស្វាញរបស់នាងជាង១០ឆ្នាំមកហើយគឺមាស សុខសោ​ភា នោះបែជាបន្ធូដៃដែរទៅវិញទើបធ្វើឲ្យ​សុគន្ធ​កញ្ញា នៅតែឈលំដាប់តារាជូរមុខគេដ​ដែល​។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាវាសនា​របស់​សុគន្ធកញ្ញា នៅតែល្បីទៀតឬធ្លាក់ចុះវិញនោះគឺនៅលើតែហង្ស​មាសម្នាក់គត់ជាអ្នក​កំណត់​។ការ​ថ្លែងបែបនេះគេអាចយល់បានថាសុគន្ធកញ្ញា បច្ចុប្បន្ននាងមានស្វាមីជាអគ្គនាយក​ទូរ​ទស្សន៍ហង្ស​មាស និងបងថ្លៃជាថៅកែផលិតកម្មហង្សមាស អីចឹងបើស្វាមីនិងបងថ្លៃចង់ឲ្យ​នាង​ល្បីថែមទៀតរឿង​អីដែល​នាងអាចធ្លាក់ចុះមកវិញបានទៅ?

~

~

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានគូស្នេហ៍ចាំជួយការងារសិល្បៈក្រោយ​ខ្នងមាន​ដូចជា​នាង​មាស សុខសោ​ភា,ទេព បូព្រឹក្ស,សួស វីសា ,សុខ ពិសី ,ស៊ឹម សូលីកា ,នៅ សុនិតា ,ម៉ាក សែនសូនីតា ,គង់ ច័ន្ទស្រីមុំ និងលីង​លីង ជា​ដើម។មជ្ឈដ្ឋានមហាជនរងចាំមើលថាឱក សុគន្ធកញ្ញា -អ៊ឹង សុខលី នឹងអាច​ក្លាយទៅជា​គូស្នេហ៍គំរូ​ក្នុង​សិល្បៈបានឬអត់នាថ្ងៃអនាគត?

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments