Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈតន់ ច័ន្ទសីម៉ា ឧកញ៉ានៅតែតាមអន្ដរាគមន៍ដោយសារតែ...

តន់ ច័ន្ទសីម៉ា ឧកញ៉ានៅតែតាមអន្ដរាគមន៍ដោយសារតែ…

~

~

~

ភ្នំពេញ៖ មុននេះមានព័តមានថាស្រីស្រស់តន់ ច័ន្ទសីម៉ា នឹងប្រឈមស្រឡះដៃធេងតែម្ដងព្រោះ​ថា​ឧកញ៉ា​២នាក់​លែងជួយអន្ដរាគមន៍ដល់នាងទៀតហើយនោះគឺលោកឧកញ៉ាព្រាប សុ​វត្ថិ រយាលៗពីអាជីពចម្រៀងធ្វើឲ្យ​នាង​បាត់បង់ដៃគូមានតែងាកទៅចាប់ដៃលោកខេម ខណៈ​ដែល​ឧកញ៉ាយឹម តាស្រង់ ធ្លាប់តែនិពន្ធបទចម្រៀង​ឲ្យនាង​ច្រៀងល្បីជា​ច្រើនបទនោះ​ងាក​ទៅរកស៊ីលក់ដីវិញម្ដង។

~

~

ប៉ុន្ដែកាលពីថ្ងៃទី៦កញ្ញា គេឃើញច័ន្ទសីម៉ា នៅតែមាន​ឱ​កាស​បន្ដ​ច្រៀងជាដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ឡើងវិញនូវបទប្រពៃណីទាក់ទងបុណ្យភ្ជុំ​បិ​ណ្ឌ​ទើបធ្វើ​ឲ្យ​សីម៉ា មានសង្ឃឹមជាថ្មីថែមទៀតថាកេរ្ដិ៍ឈ្មោះរបស់នាង​នឹងបោះពួយ​ទៅ​មុខ​មួយ​ក្រឺតទៀតដោយសារតែ​មាន​ជំនួយពីឧកញ៉ាស្នាយ ខណៈដែលលោកខេម វិញក៍នៅ​តែគ្មានដៃ​គូណា​ផ្សេងក្រៅពីនាងដដែល។

~

~

តន់ ច័ន្ទសីម៉ា​ បានថ្លែងសារថានាងនៅមានឱកាស នៅតែមានសង្ឃឹម ហើយនាងនឹង​កែបែ្រចំណុចខ្វះខាត ដើម្បីធ្វើខ្លួនឲ្យមានតម្លៃ។ គូរកត់សម្គាល់ថាអតីតអ្នកស្មូតជាប់លេខ១ប្រចាំខេត្តតាកែវតារាវ័យ២៥ឆ្នាំនាងតន់ ច័ន្ទ​សីម៉ា ល្បីល្បាញ​ឈ្មោះ​យ៉ាងរហ័សក្រោយនាងបាន​ក្លាយទៅជាដៃគូចម្រៀងរបស់លោក​ព្រា​ប សុវត្ថិ និងខេម ទើបGalaxy ថែមទាំងចាត់​ទុកនាងថាជាតារាGrade A ទៀតផង។​ប៉ុន្ដែការ​កំណត់ថ្លៃខ្លួនជ្រុលរបស់សីម៉ា ធ្វើឲ្យនាងបាត់​បង់ការគាំទ្រ​តាម​ឆាក​តន្រ្ដីនៅប៉ុស្ដិ៍ទូរ​ទស្សន៍​ព្រោះ​​ផលិតករថ្ងូរគ្មានលទ្ធភាពជួល ស្របពេលដែល​អ្នក​ជំនាញ​សិល្បៈបាន​លើក​ឡើង​ថា​តា​រា​ចម្រៀងសំនៀងស្អកនាងសីម៉ា មានស្ទីលច្រៀងដូចតារាពហុជំនាញអ្នកនាងខាត់ សុឃីម ដែរ។

~

~

មហាជនរងចាំមើលថាតើច័ន្ទសីម៉ា នឹងនៅតែវ៉ាតារាគីឡូវប្រ​ហាក់ប្រហែលគ្នា​ទៀតឬ​យ៉ា​ងណានៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាដៃគូពិសេសរបស់​នាង​លោ​ក​ឧកញ៉ាព្រាប សុវត្ថិ មិនទាន់ដាច់អាល័យ​ពីអាជីពចាស់នោះទេ ក្រោយទទួលបានគោរម្យ​ងារ​ឧកញ៉ាជាង៤ខែមក។ចំណែករឿងស្នេហាអតីតបេក្ខភាព​The Voice Cambodia រដូវកាល​ទី២នាងសីម៉ា ដែលលេចឭថាមានឧកញ៉ាពោះម៉ាយម្នាក់តាម​ស្នេហាជាយូខែមក​ហើ​យ​នោះ ពេលនេះបែ​ជាស្ងប់​ស្ងាត់ទៅវិញ ក្រោយពួកគេលែងហ៊ានបង្ហាញរូបភាពកៀកកើយគ្នាទៀត៕ នគរធំ

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments