Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា លែងសូវស្និតកូនផ្កាយ២ខណៈពេលដែរ...

ពេជ្រ សូលីកា លែងសូវស្និតកូនផ្កាយ២ខណៈពេលដែរ…

~

~

ភ្នំពេញ៖ ពេជ្រ សូលីកា បានចែកផ្លូវជាមួយអតីតគូដណ្ដឹងរយៈពេលជាង២ខែទៅហើយ​ដែល​ការប្រេះឆា​ស្នេហ៍​លើក​នេះខុសពីមុនៗព្រោះវាធ្វើឲ្យនាងពិបាកប្រឈមដោយសារតែចំពេលម្ដាយនាងក៍ត្រូវជាប់គុកដល់ទៅ១២ឆ្នាំ គឺមានន័យថានាងសង្ឃឹមបានជួបមុខអ្នកស្រីស៊ិន ស្រី​នាង វិញនៅឆ្នាំ​២០​៣៣​ ដែលវិបត្តិដួងចិត្តនេះ​សែនណែន​ឱរ៉ា​គ្មានអ្វីប្រៀបផ្ទឹម​បានឡើយ​។តែស្រីពេជ្រ នៅ​តែ​អាច​បន្ដឈជើងជាតារាចម្រៀងម្នាក់នៅហង្ស​មាសបានត​ទៅ​​ទៀត​ហើយ​បទចម្រៀងដែលនាងលើកយកទៅច្រៀងស្ទើគ្រប់ឆាកតន្រ្ដីនោះ”ឬគិតថាអូនមិនចេះយំ”ដែល​ត្រូវ​នឹង​សាច់រឿងផ្ទាល់ខ្លួន​របស់នាងតែម្ដង។

~

~

អ្នកមេម៉ាយតូចច្រឡឹងពូកែ​ថែសម្រស់ស្ទើតែ​នៅ​រក្សារ​រាងស្វែលដូច​មុនមាន​ប្ដីរូបនេះត្រូវបានបុរស​មានទ្រព្យ​ស្ដុក​មិនតិច​នាក់ឡើយចង់វិនិ​យោគ​​លើបេះដូងនាង ប៉ុន្ដែពួក​គេ​ហាក់​ស្ទាក់​​ស្ទើចិត្តព្រោះតែមុននេះ​អតីតតារា​ចម្រៀង​នៅ​ហាង​បុប្ផាជាយដែន,ផលិត​កម្ម​Rock និង​​M រូបនេះស្និតស្នេហ៍​បេក្ខភាពCambodian Idol រដូវ​កាល​ទី៤លោកថុល សុភិទិ ដូច​គូស្នេហ៍តាមរយៈការបញ្ចេញទាំងរូបភាពវីដេអូ​និងរូបហ្វិកតែ​ពីរ​នាក់ជាញឹក​ញាប់រហូត​ធ្វើឲ្យស្រីៗដែលតាំងខ្លួនថាឈ្មោះ”សយ”របស់ភិទិ នោះបានដកខ្លួន​ចេញ​អស់ទៀតផង ព្រោះមិន​ចង់​ប្រជែងជា​មួយ​អ្នកមេម៉ាយកូន១ស្រួយដូចដូងដុត​រូបនេះ​។ប៉ុ​ន្ដែ​អ្វីដែលគូឲ្យកត់​សម្គាល់នារយៈពេលចុងក្រោយនេះស្រី​ពេជ្រ និងសុភិទិ បានរយាលៗពីគ្នា​វិញ​ក្រោយបុរសលេងម៉ូដសាក់​រូប​នេះរបូតពានCambodian Idol រដូវកាល​ទី៤នៅថ្ងៃប្រកួត​វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៨ខែ​សីហាឆ្នាំ២០​២២ ខណៈដែលមុនភិទិ​ ប្រកួតFinal ៤ថ្ងៃនោះសូលីកា ហាក់​ដឹងខ្លួនថានាងជាចំណែក​ធ្វើឲ្យ​ដៃគូពិ​សេសរបស់ខ្លួនធ្លាក់ប្រជាប្រិយភាព​រហូតដល់​នាង​ថា​ព្រមទទួលកំហុស​គ្រប់បែប​យ៉ាង​ព្រោះតែការលេងសើចជ្រុលនោះទៀតផង តែទីបំផុត​នៅ​តែមិនអាចជួយដល់កូនមន្រ្ដីធំ​ផ្កាយ​​​២​រូបនេះឈ្នះពានបានឡើយ។

~

~

~

~

ប្រភពបានឲ្យដឹងថាសូលី​កា និងភិទិ រយៈពេលជាង១សប្ដាហ៍មកនេះពួកគេមិនដែលជួបឬធ្វើ​ការងារជា​មួយ​គ្នាដូចមុន​ទៀតទេ ស្របពេល​ដែល​សូលីកា ធ្លាប់អះអាងថានាងគ្រាន់តែជា​Fan របស់ភិទិ ប៉ុណ្ណោះ​។តែ​ថ្មីៗនេះ​ដែរ​នៅពេលដែលសូលីកា បង្ហើបថានាងត្រូវការតារាប្រុសម្នាក់ថតMV ហើយ​សុំឲ្យ​Fan ផ្ដល់​យោបល់នោះ​គេ​ឃើញមតិភាគច្រើននៅតែចង់ឲ្យនាងនិងភិទិ សម្ដែងរួមគ្នា ព្រោះ​តែគេគិតថា​អ្នក​ទាំងពីរសាកសមគ្នាស្រីស្រស់​ប៉ៈ​ប្រុសរូបសង្ហារ។សម្រាប់សូលីកា វិញ​នាង​ក៍ធ្លាប់ថតស្ពតឲ្យសម្អាងការមួយជា​មួយ​លោក​ភិទិ ផងដែរដោយ​នាងថែមទាំង​ផាត់មុខ​ឲ្យ​សិស្ស​ប្អូនរូបនេះថែមទៀតផង ប៉ុន្ដែសកម្ម​ភាព​ទាំងនោះគឺមានតែតាំង​ពីមុនអ្នកលេង​ម៉ូដ​សាក់រូប​នេះប្រលងចម្រៀងវគ្គ​ផ្ដាច់​ព្រ័ត្រម្លេះ ខណៈថ្មីៗនេះពួកគេមិនដែលបង្ហាញមុខរួម​គ្នាដូចមុន​ទៀត​ឡើយ។

~

គូរកត់សម្គាល់ថាគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មានដៃគូពិសេសរបស់នាងទាំងការ​ច្រៀងឆ្លងឆ្លើយ,ថតMV និងភាពយន្ដជាញឹកញាប់ជាមួយគ្នានោះគឺលោកនីកូ ដែលពួកគេអាច​ចាត់​ទុក​ថាជា​ដៃគូដ៍យល់ចិត្តគ្នា។ប៉ុន្ដែ​ពេល​នេះសូលីកា អាចនឹងមានដៃគូថ្មី១ទៀតនោះ​គឺសុ​ភិ​ទិ ដែលរូបគេបានក្លាយទៅជាតារាហង្សមាស​ទោះជា​មិនបានកាន់ពានក្ដី ហើយមានតែការ​សម្ដែង​រួបគ្នានោះទេទើបអាចបញ្ជាក់ឲ្យគ្រប់គ្នាបានដឹងថាភិទិ មិនមានការ​អាកអន់ចិត្តជាមួយ​សូលីកា រឿងដែលមានគេថាលោកធ្លាប់តែជាតួឯកតែប្រែមក​ជាតួរងព្រោះតែតារាស្រីម្នាក់​ហើ​យ​​ត្រូវបានគេសង្ស័យថាជាសូលីកា នោះ។

~

~

ចំពោះពេជ្រ សូលីកា វិញក្រោយចែកផ្លូវជាមួយ​គូ​ដណ្ដឹង​លោកគឹម ហាន មកនាងមានជម្រើស​ស្នេហ៍ច្រើន​ព្រោះតែរូបសម្រស់​នៅតែស្រស់​សោ​ភា ហេតុនេះហើយប្រសិនបើនាងមិនអាចវិលមកល្អូក​ល្អិនជាមួយ​លោកភិទិ ជាថ្មីនោះទេ ច្បា​ស់​ជាបុរសមិនតិចនាក់ទេដែលស្ម័គ្រចូលខ្លួនស្អំរបួសបេះដូង​នាងជាមិនខាន។តែគេជឿរ​ថា​សូលីកា មិនជ្រើសផ្លូវដើរជាន់ដានស្នេហ៍ចាស់តាមរយៈការចាប់តំណែងជំទាវលាក់មុខឡើយ ព្រោះនាងត្រូវការសាងស្នេហ៍ដោយចំហ ដើម្បីបើកផ្លូវឲ្យតារាកូន១រូបនេះឈានទៅ​បំ​ពេញក្ដី​ប្រាថ្នាធ្វើជា​កូនក្រមុំមែនទែន និងកប់ចោលស្រមោលស្នេហ៍នាពេលអតីតកាល៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments