Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈឆន សុវណ្ណារាជ មិនសុំទោសកុសុម៉ា ហើយថែមទាំងនិយាយតបវិញទៅថា...

ឆន សុវណ្ណារាជ មិនសុំទោសកុសុម៉ា ហើយថែមទាំងនិយាយតបវិញទៅថា…

~

~

ភ្នំពេញ៖តារាចម្រៀងឆន សុវណ្ណារាជ បានចាត់ទុកថាអ្នករិះគន់លើលោករឿងរាំស្លូវ​ជាមួយ​សុភ័​ក្រ កុសុម៉ា ​នោះ​មកពីច្រណែនលោក ហើយអះអាងដែរថារវាងលោកនិងនាង(កុសុម៉ា)​ស្រ​លាញ់​គ្នា​ទើបអាចធ្វើបែបនេះបាន។លោកសុវណ្ណារាជ បានចេញសារកាលពីរសៀលថ្ងៃទី៣​កញ្ញា ពាក់ព័ន្ធរឿងរាំស្លូវជាមួយកុ​សុម៉ា ហើយបន្លំ​យក​ដៃស្ដាំប៉ៈគូថនាងនោះថា​”ដោយសារ​តែញោះ​គ្នាលេង និងប្រលែងគ្នា ពេល​រាំស្លូវរបស់​គ្រួ​សារ​ខ្ញុំទាងពីរនាក់ ធ្វើ​ឲ្យបងប្អូន​ច្រណែន​និងយល់​ច្រឡំ អ្វីដែលបងប្អូនឃើញ ហាមគិត​ផ្ដែស​ផ្ដាស មិនចង់ឲ្យគេឃើញទេ តែធ្វើ​ម៉េច​បើគេថត​បាន សុំទោសផងណា បើស្វីត​ពេក ហើយ​លេង​ទៅ​លើសលួស ត្រង់ណា សូម​កុំ​ប្រ​កាន់”។

~

~

ភ្លាមៗក្រោយឆន សុវណ្ណារាជ ថ្លែងបែបនេះពាក់ព័ន្ធគេថាលោករាជ មិនឲ្យតម្លៃ​នារីពេលមានឱ​កាសរាំស្លូវបែ​ជាយកដៃប៉ៈគូថ​ កុសុម៉ា នោះក៍មាននារីម្នាក់ឈ្មោះ”Vanii La”​បានខមិនថា ពូរាជ សុំទោសបងកុសុម៉ា ទៅ។ស្រាប់តែលោករាជ តបខមិនភ្លែតថា​”មនុស្ស​ស្រលាញ់គ្នាអូន”។ជាមួយគ្នានេះដែរមានអ្នកខ្លះខមិនបែប​ឌឺដង​ឲ្យលោករាជ ដោយមាន​ទាំង​អ្នក​ហៅលោកថាជា”ចែ”និង”ម៉ាក់”ក៍មានហើយភាគច្រើនគេមិន​ជឿរការអះ​អាង​របស់តារា​ហ​ង្ស​​មាសរូប​នេះស្រាប់តែលោកបានលុបចោលខេបសិន និងរូបភាពជា​មួយ​កុ​សុម៉ា បាត់ទៅ​វិញ​ព្រោះលោកពិបាកប្រឈមជាមួយFan ខ្លាំងពេក។

~

~

ដោយឡែកនៅលើហ្វេស​បុកនាង​សុ​ភ័ក្រ កុសុម៉ា វិញគិតមក​ដល់ថ្ងៃទី៥កញ្ញា ពិធីការិនីរូបនេះមិនទាន់ចេញសារ​ណា​មួយ​ពាក់ព័ន្ធ​រឿងមានការភ្ញាក់ផ្អើលនៅលើ​បណ្ដាញ​សង្គម​ដោយសារតែលោកសុវណ្ណារាជ ឆ្លៀតពេល​រាំ​ស្លូវជាមួយនាងហើយយកដៃទៅប៉ៈគូដ​នាងមួយភ្លែតនោះ​ឡើយ ខណៈដែលអ្នក​ខ្លះ​ហៅតារា​ហង្សមាសរូបនេះថាតារាដៃមឹក និងមួយចំនួនទៀតលើកឡើងថា​ចាប់ពី​ពេល​នេះ​តទៅ​តារា​ស្រី​ល្បីៗដែលស្និតស្នាលជាមួយលោករាជ មានដូចជាមាស សុខសោភា និងឱក សុគន្ធកញ្ញា ជា​ដើមច្បាស់ជាពួកគេនឹងពិចារណា​ឡើងវិញហើយចាប់ផ្ដើមបាត់ទំនុកចិត្តខ្លះៗ​លើតារា​រោម​ទ្រូងច្រើនរូបនេះ​ជា​មិនខានព្រោះម្នាក់ៗមានប្ដីអស់ទៅហើយអីចឹងបើចៃដន្យជួបរឿងធំដូចកុសុម៉ា នោះច្បាស់ជាស្វាមី​របស់​ពួកគេ​មិនសប្បាយចិត្តឡើយ។

~

~

សូមបញ្ជាក់ថាលោកឆន សុវណ្ណារាជ នារយៈពេលចុងក្រោយនេះកាន់តែប្លែកៗទៅ ដូចជា មុននេះសុខៗលោក​បែជាអោបថើបស្រីស្អាតហេង ចន្ថា Miss Grand Cambodia 2016 ហើយបង្ហោះជាសាធារណៈថែមទៀតផង​បើ​ទោះជាគ្រប់គ្នាដឹងថានាងចន្ថា មានគូដណ្ដឹង​ទៅហើយក្ដី។មហាជនរងចាំមើលថាតារាចម្រៀងវ័យ៣៧ឆ្នាំ​ដែល​មាន​ទាំងស្រីទាំងប្រុសតាមស្នេហ៍ព្រមគ្នារូបនេះនឹងមានទំនាក់ទំនងល្អជាមួយនាងសុភ័ក្រ កុសុម៉ា ទៀត​ដែរឬ​ទេ?

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments