Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈម៉េចចឹង! ស្រីស្អាតរ៉េត ស៊ូហ្សាណា នៅតែមិនហ៊ានប្រថុយ

ម៉េចចឹង! ស្រីស្អាតរ៉េត ស៊ូហ្សាណា នៅតែមិនហ៊ានប្រថុយ

~

~

ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ធ្លាប់បង្ហាញសញ្ញាមានសង្សារជាង២ឆ្នាំមកហើយតាមរយៈ​ការកាន់ដៃ​ប្រុសម្នាក់​តែមិនហ៊ានបង្ហាញមុខកាលពីពាក់កណ្ដាលឆ្នាំ២០២០ ប៉ុន្ដែរហូតមកដល់ពេលនេះ​នាងនៅតែព្យាយាម​បិត​មុខគូស្នេហ៍ដដែល។សកម្មភាពរបស់ស៊ូហ្សាណា បែបនេះគឺ​ផ្ទុយពី​មិត្ត​រួមក្រុមដូចជានាងឈិន ម៉ានិច្ច,ម៉ង់ ចាន់កញ្ញា និងប៉ាច គីមមួយ ជាដើម ពួកគេ​សុទ្ធតែ​សាងស្នេហ៍ដោយបើកចំហដូចគ្នា។ចំពោះនាងស៊ូហ្សាណា វិញក្រៅពីជ្រើសផ្លូវបិតមុខ​ប្រុស​ស្នេហ៍នោះនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ង​ម្ដងណាឡើយតាំងពីចាប់​អាជីពជា​តារា​ចម្រៀងជាង៦ឆ្នាំមកនេះ។

~

~

ប៉ុន្ដែនៅរយៈពេលចុងក្រោយនេះគេឃើញស៊ូហ្សាណា បែជា​មាន​ភាពស្និតស្នាលគ្នាយ៉ាងចម្លែកនៅក្រៅឆាកជាមួយកូនកំលោះទី២របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ទៅវិញរហូតមានការសង្ស័យថាពួកគេកំពុងតែស្វែងយល់ចិត្តគ្នាទៀតផង ខណៈ​ដែលឪពុកម្ដាយហ្សាណា ដែលធ្លាប់តែតឹងតែងជាមួយកូនស្រីមិនឲ្យនិ​យាយទូរ​ស័ព្ទ​ឬសាសងជាមួយប្រុសណានោះ​តែពេលស្រីស្រស់​រូបនេះនៅជិតកូនលោកឧកញ៉ាសុវត្ថិ បែជា​ពួកគាត់ហាក់បណ្ដោយទៅវិញ។

~

~

~

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថានាងជាតារាវ័យក្មេង​ម្នាក់ដែល​សល់​​លុយ​ច្រើនព្រោះ​មាន​ទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារនោះទេហើយ​សូម្បីតែ​នៅ​រដូវកូវីដដែលគ្រប់គ្នាជួបវិបត្តិ​សេដ្ឋកិច្ច​នោះ​ហ្សាណា បែជាឆក់ឱកាសនោះទិញ​ផ្ទះ២ល្វែង​តម្លៃមិនក្រោម៣០ម៉ឺនដុល្លារ ,បើក​ហាងលក់សម្លៀកបំពាក់ និង​ទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ ​។

~

~

ប៉ុន្ដែហ្សាណា បែជាមានសំណាងជាងតារាស្រីស្អាត​បផ្សេងៗ​ទៀត​ព្រោះនាងរួចផុតពី​ការ​សង្ស័យថាមានប្រុសឧបត្ថម្ភដោយសារ​តែនាងមានជីវភាពធូធារ​តាំងពីមុន​លេងសិល្បៈម្លេះ។អ្វីដែលគូរឲ្យកត់សម្គាល់ប្រាក់ចំណូលពីស្ពតពាណិជ្ជកម្មធំៗក្នុង១ឆ្នាំៗរបស់នាងហ្សាណា បូក​រួមទាំងការច្រៀងConcerts​ ម្ដងតម្លៃក្បែ២ពាន់​ដុល្លារនោះធ្វើ​ឲ្យ​នាងអាចរកប្រាក់ចំណូល​បាន​ដោយខ្លួន​ឯងដោយ​មិនបាច់ពឹងគូស្នេហ៍អន្ដរាគមន៍ឡើយ។

~

~

ក្រៅពីនាងរ៉េត ស៊ូហ្សាណា តារាដែលមិនហ៊ានប្រថុយបើកមុខគូស្នេហ៍មានដូចជា​ពេជ្រ​ សោ​ភា​,ឌួង ហ្សូរីដា,សុខ ពិសី,អ៊ីវ៉ា ,វី ឌីណែត ,តន់ ច័ន្ទសីម៉ា និងគង់ វង្សយ៉ាទីជាដើម៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments