Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈឈាន នីហ្សាសម្រស់មិនប្រែប្រួល ក្រោយផ្អាក សិ ល្បៈជាង៩ឆ្នាំ

ឈាន នីហ្សាសម្រស់មិនប្រែប្រួល ក្រោយផ្អាក សិ ល្បៈជាង៩ឆ្នាំ

~

~

បារាំង៖ឈាន នីហ្សា នៅតែរក្សាររូបឆោមបានស្ទើតែដូចអំឡុងពេលនាងប្រឡូក​សិល្បៈពេញទំហ៊ឹង​កាលពី​ជិត១០ឆ្នាំមុន បើទោះជាពេលនេះនាងបានផ្អាកអាជីពនៅពីមុខកាមេរ៉ាទាំងស្រុងនិងមានកូន២នាក់ទៅហើយក្ដី តែអតីតតារាចម្រៀងនិងសម្ដែងដែលកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងរូបនេះនៅតែខ្ញង់នៅឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នីហ្សា រៀបគម្រោងបើកហាងលក់គ្រឿងសម្អាង(cosmetic)ក្រោយនាងបានចំណាយ​ទុនខ្ទង់រាប់ម៉ឺនដុល្លារដើម្បីបង្កើតប្រេនផ្ទាល់ខ្លួនម៉ាកGGNG ដែលផលិតនៅរោងចក្រថៃ ។នីហ្សា បានឲ្យដឹងថា​ការបង្កើតមុខរបរថ្មីនេះឡើងតាមបំណងដែលខ្លួនឯងស្រលាញ់ ហើយក៍ជាការបើកផ្លូវឲ្យនាង​ចុះមកស្រុកខ្មែរឲ្យ​កាន់តែជាញឹកញាប់ជាងមុនៗផងដែរ បន្ទាប់ពីនាងបានផ្អាកឡើងចុះមកខ្មែរអស់ជា​ច្រើនខែដោយសារតែមុន​នេះ​​កូវីដវាយលុកខ្លាំងពេក។

~

~

~

~

យ៉ាងណាអតីតតារាដែលថានៅតែនឹកការងារចាស់និងមិត្តធ្លាប់រួមអាជីពនោះថានាងគ្មានផែនការណ៍វិលមកប្រឡូកអាជីពចាស់សារជាថ្មីនោះទេ នៅពេលដែលនាងមកដល់ខ្មែរវិញនាពេលខាងមុខនេះ។ សូមបញ្ជាក់ថាក្រៅ​ពីបោះទុនបង្កើតហាងCosmetic ចេញជារូបរាងនោះឈាន នីហ្សា ក៍រៀបគម្រោងមករស់នៅខ្មែរ​ច្រើនជាងបារាំង​ផងដែរនាពេលអនាគតដោយនាងថាបញ្ហាប្រឈមនាពេលកន្លងមកពេលនៅស្រុកគេនោះគឺការញាំអាហារតែម្ដង ។នីហ្សា វាចាថានាងចូលចិត្តញាំម្ហូបខ្មែរ ហេតុនេះហើយទោះជាទៅដល់ស្រុកគេជាច្រើនឆ្នាំក្ដី តែនៅតែនឹក​រលឹក​​ម្ហូប​នៅផ្ទះជានិច្ច ទើបចិត្តចង់នៅខ្មែរឲ្យបានច្រើនកាន់តែល្អ តែកូនប្រុសស្រីរបស់នាងនៅតែបន្ដការ​រស់​នៅ​និង​សិក្សារនៅបារាំងជាធម្មតា ។

~

~

ឈាន នីហ្សា បានឲ្យដឹងដែរថាទំនុកចិត្តដែលនាងមានក្ដីរំពឹងចំពោះអាជីវកម្មថ្មី​សន្លាងរបស់នាងនាពេលនេះគឺ​រាល់​ផលិត​ផលដែលនាងដាក់លក់នៅហាងរបស់នាងមានចុះបញ្ជីការ(license)ពីក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បី​អតថិជនកក់ក្ដៅ ហើយនៅពេលដែលហាងនាងសាងសង់រួច១០០%ហើយ​នាងក៍នឹងបើកសម្ពោធ​ជាផ្លូវ​ការផង​ដែរ​។ប៉ុន្ដែនីហ្សា នៅតែមិនប្រាប់ថាការរកស៊ីផ្នែកCosmetic របស់នាងចំណាយទុនអស់ប្រាក់ប៉ុន្មានឡើយ៕ នគរធំ

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments