Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា រក្សារភាពស្ងៀមស្ងាត់ ខណៈ​ដៃគូ​របូតពាន

ពេជ្រ សូលីកា រក្សារភាពស្ងៀមស្ងាត់ ខណៈ​ដៃគូ​របូតពាន

~

ភ្នំពេញ៖ ស្របពេលដែលតារាហង្សមាសជាច្រើនដួងបានចេញសារអបអរចំពោះម្ចាស់ពាន​Cambodian Idol រដូវកាលទី៤លោកលីម តិចម៉េង ដែលប្រកួតឈ្នះបេក្ខភាព៣រូបផ្សេង​ទៀត​ក្នុងវគ្គFinal កាលពីរាត្រី​ថ្ងៃទី​២៨​ខែសីហាឆ្នាំ២០២២ នោះបែជាតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រក្សារភាពស្ងៀមស្ងាត់ទៅវិញ។ការគ្មានចេញសារ​ឬបង្ហាញសកម្មភាព​ណាមួយ​ទាក់ទងការចាប់អារម្មណ៍ទៅលើម្ចាស់ពានថ្មីដែលនឹង​ក្លាយ​ទៅជាតារារួមទ្រនុំជាមួយ​នាងនោះត្រូវបានប្រភពបង្ហើបថានោះមកពី​អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូប​នេះកំពុងតែខកចិត្តដោយសារតែបេក្ខភាពដែលនាងចង់ឲ្យឈ្នះពានមួយនេះគឺជាលោកថុល សុភិទិ ឯ​ណ្ណោះទេ តែលទ្ធផលបុរសលេងម៉ូដសាក់រូបនេះបានរបូតពានធ្លាក់ទៅកណ្ដាប់ដៃលីម តិច​ម៉េង ទៅវិញ។គេចាំបានថា​កាល​ពីថ្ងៃទី២៤សីហា ពោលគឺមុនការប្រលងចម្រៀងខាងលើ​ឈា​ន​ដល់វគ្គផ្ដាច់ព្រ័ត្រ៤ថ្ងៃនោះសូលីកា បាន​ចេញសារប្រយោលថាគ្រប់យ៉ាងគឺ​នាងជាអ្នក​ខុស​…។

~

~

នាងថែមទាំងថាឲ្យគេដាក់បន្ទុកមកលើរូបនាងទៀតផង ព្រោះគាត់មិនដឹងអីទេ ហើ​យ​ទោះជាស្រីពេជ្រ មិនសំដៅដល់ឈ្មោះថាបុរសនោះជាអ្នកណាក៍ដោយតែ​គេ​ដឹង​ថានោះគឺ​នាង​មានការស្ដាយក្រោយដែលបង្ហាញភាពស្និតស្នេហ៍ជាមួយសុភិទិ ធ្វើឲ្យមនុស្សដែលមិន​ពេញចិត្ត​នាងលែងគាំទ្របេក្ខភាពរូបនេះទៀត។ដើម្បីសម្រាលដល់បន្ទុកភិទិ តារា​ចម្រៀង​សូលីកា ថែម​ទាំងបញ្ជាក់​ថា​នាងគ្រាន់តែជា​Fan របស់អ្នកចម្រៀងរូបនេះប៉ុណ្ណោះ គ្មាន​ទំនាក់​ទំនងអ្វី​លើស​ពីនេះឡើយ។

~

~

គូរបញ្ជាក់ថាពេជ្រ សូលីកា បានបង្ហាញភាពស្និតស្នេហ៍ជាមួយលោកថុល សុភិទិ ក្រោ​យពីកូនមន្ដី្រធំផ្កាយ២រូប​នេះច្រៀងCover បទ”មិនអាចឃាត់ទេ”របស់ម្ចាស់ដើមលោកម៉ម ពេ​ជ្រ​រិទ្ធ ដែលធ្វើឲ្យបទនេះល្បីល្បាញ ហើយ​ភ្លាមៗនោះគេឃើញនាងនិងអ្នកចម្រៀងវ័យ​២៥ឆ្នាំ​រូបនេះកៀកកើយគ្នាដូចគូសង្សាររហូតត្រូវ​បានសារព័តមាន​ជា​ច្រើនផ្សាយថាពួកគេមានទំនាក់ទំនងពិសេសជាមួយគ្នាទៀតផង។ប៉ុន្ដែក្រោយមកសូលីកា ហាក់ដឹងខ្លួនមុន​ថាការ​បង្ហាញ​ពីទំនាក់ទំនងរវាងនាងនិងសុភិទិ ជាចំហនោះជះឥទ្ធិពលដល់ការប្រលងយកពានរបស់អ្នក​ចម្រៀ​ង​​​មួយនេះទើបនាងបានប្រកាសទទួលស្គាល់កំហុសឆ្គង និងស្នើសុំឲ្យអ្នកគាំ​ទ្រកុំបំ​ផ្លា​ញ​​អនា​គត​របស់អ្នក​ចម្រៀ​ងវ័យក្មេងរូបនេះ​នឹងបន្ដការគាំទ្ររូបគេតទៅទៀត។ប៉ុន្ដែ​នៅទីបំ​ផុត​ភិទិ នៅ​តែ​មិនអាចកាន់ពានបាន​ដដែលទើប​ធ្វើឲ្យថៅកែផលិតកម្មZoom Music លោកម៉ៃ សុគន្ធ ចេញសារឌឺដងទាក់ទងរឿងមួយនេះដោយ​ថែមទាំងលើក​ហេតុផលពីមូលហេតុភិទិ ជ្រុះបាត់ឱកាសលើកពាននេះទៀតផង។

~

~

~

លោកម៉ៃ សុគន្ធ រហ័ស្សនាមកំពូលទើសនោះថ្លែងសារថា”ដំបូងគ្រប់គ្នា​ប្រាកដជាគិត​ច្បាស់ណាស់ថាភិទិ ជាតួ​ឯក​ជាពិសេស ហ្វេន នារីៗ ប៉ុន្តែបន្ទាប់ពីលេចចេញ​តួឯកស្រី​ម្នាក់​មកបានធ្វើអោយ ហ្វេន ស្រីៗមួយ​ចំ​នួនធំ​ខក​ចិត្តយ៉ាងខ្លាំង(សិល្បៈ កំពុងទាញប្រជាប្រិយ មិនគួរភិទិ ឆាប់បង្ហាញតួឯកស្រីពេកសោះ មើលគំរូលោក​ព្រាប សុវត្ថិ តើគាត់លាក់រឿងនេះ​យូប៉ុណ្ណាទើបបង្ហាញ) ដែលធ្វើអោយហ្វេនៗបែរមកគាំទ្រនិងបាក់​ចិត្តស្រឡាញ់​ទៅ​លើតួរង តិចម៉េង វិញបូករួមទាំងការក្រមិចក្រមើមរបស់គាត់ និង សម្លេងដែលកម្ររកបានរបស់គាត់ធ្វើ​អោយ​គាត់ក្លាយទៅជាតួឯកនៅភាគបញ្ចប់នេះទៅវិញ ។ដំបូងតួឯកតែភ្លេចខ្លួនមួយភ្លែត ចុង​បញ្ចប់ក្លាយជាតួរង អប​អរសាទរ អាយដូលតូច តិចម៉េង”។

~

~

យ៉ាងណាមហាជនរងចាំមើលថាតើពេជ្រ សូលីកា-ថុល សុភិទិ នៅតែមានទំនាក់​ទំនង​ស្អិតល្មូតគ្នាតទៅទៀត ឬ ពួកគេចាប់ផ្ដើមរយាលៗពីគ្នាក្រោយភិទិ រលាយអស់ក្ដីសុបិន​ចង់​ឈ្នះ​ពាននេះ?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments