Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈយូរី គ្មានទុក្ខស្នេហ៍ ក្រោយបែកថៅកែ១ឆ្នាំ

យូរី គ្មានទុក្ខស្នេហ៍ ក្រោយបែកថៅកែ១ឆ្នាំ

~

ភ្នំពេញ៖តារាចម្រៀងសេន យូរី កាន់តែមានក្បាច់រាំសាហាវជាងមុន នារយៈពេលចុងក្រោយ​ហើយ​សាច់​របស់​នាងក៍រឹតសខ្ចីម៉ដខៃរលើបរលោងទៅៗដែលធ្វើឲ្យប្រុសមិនតិចនាក់ទេ ចង់​ចូលខ្លួនទៅស្អំរបួសបេះដូង​នាង​ព្រោះ​តែក្នក់ក្នាញ់ស្រីស្រស់ដែលប៉ៈស្នេហ៍ច្រើនតែមិនដូចបំណងរូបនេះ។អ្វីដែលគូរឲ្យកត់សម្គាល់យូរី ក្រោយ​ផ្ដាច់ស្នេហ៍ថៅកែហាងផឹកស៊ីលោកជា នី ជាង​១ឆ្នាំមកនេះនាងមិនដែលបង្ហាញទុក្ខសោក​បេះដូងតាមរយៈ​ការ​បង្ហូរទឹក​នេត្រាឲ្យគេ​ឃើញ​ម្ដងណាឡើយ ពោលគឺសុខចិត្តរក្សារភាពស្ងៀមស្ងាត់អត់ឲ្យគេដឹងហើយ​នាងក៍មិន​ធ្លាប់ហែក​ហួរ​រឿងថៅកែមានស្រីស្នេហ៍ច្រើនដែលធ្វើឲ្យស្នេហានាង​ប្រេះឆាក​ណ្ដាលផ្លូវនោះ​ដែរ​។

~

~

ប៉ុន្ដែទាំងយូរី និងលោកនី ពេលនេះព្យាយាមគេចមុខរៀងៗខ្លួនហើយបើជួបគ្នា​ដោយចៃ​ដន្យឬវ៉ាក់អឺ​នោះគ្នានោះ​ក៍ពួកគេ​មិន​និយាយស្ដីរកគ្នាមួយម៉ាត់​ឡើយ។យ៉ាងណាតាមព័ត​មាន​ថាយូរី មាន​ជម្រើស​ស្នេហ៍ច្រើនព្រោះបុរសទាំង​ក្នុងនិង​ក្រៅស្រុកចង់ធ្វើជា​ម្ចាស់ចិត្តថ្មីរបស់​នាង​មាន​​ចំនួនកាន់តែច្រើននាក់ តែយូរី ខ្លាចដើរជាន់ដានចាស់​ទើបពេល​នេះ​នាងជ្រើស​ផ្លូវ​សាង​ស្នេហ៍​ថ្មីដោយមិនបើកចំហ ខណៈដែលថៅកែក៍មិនធម្មតាដែរ​ព្រោះមានស្រី​ចោម​រោម​កៀ​ជើង​។

~

~

គូរកត់សម្គាល់ថាយូរី ក្រោយចេញពីសាន់ដេចូលហង្សមាសនាងមានតម្លៃខ្លួន​ច្រៀង​Concerts ធំៗទ្វេរដង ពោល​គឺច្រៀង១កម្មវិធីស៊ីថ្លៃក្បែរ២ពាន់ដុល្លារដែល​ថ្លៃខ្លួននេះត្រដម​ត្រ​សងជាមួយនាងរ៉េត ស៊ូហ្សាណា ដែរ។អ្វីដែល​​​​​​​​​​​​​​​​​​​​​​គូរ​ឲ្យចាប់អារម្មណ៍នោះយូរី ដែលធ្លាប់តែមាន​ថៅ​កែដឹកទៅច្រៀងគ្រប់ខេត្តក្រុងតាមរថយន្ដLand Cruiser V8 នោះពេលនេះនាងកាន់ចង្កូត​រថយន្ដដោយខ្លួនឯងហើយថៅកែថែមទាំងបាន​​​​​​​​​​​​​​​​​​​​​​​​​​ធីបនាង​​​​​​​​​​​​​​​ចោលទៀតផងព្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​ហាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកជាញឹកញាប់បានហៅតារាល្បីៗទៅច្រៀងតែលើកលែងតែយូរី ១ដែលពេលនេះ​លោកមើលរំ​លង​។យូរី ធ្លាប់បង្ហើបថាក្រៅពីពង្រឹងទីផ្សារចម្រៀងទ្វេដងនោះ​នាងក៍គិតគូរឿងការថតភាព​យន្ដដូចមិត្តរួម​​​​​​​​​​​​​​​​​​​​ក្រុមផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្បីឲ្យទីផ្សារសិល្បៈកាន់តែទូលាយ។

~

~

ក្រៅពីយូរី តារាដែលប្រេះឆាសង្សារចុងក្រោយនេះមានដូចជានាងពេជ្រ សូលីកា,ហ្វា ហ្វា ,សេង សុខឃីម និង​សុខ សោម៉ាវត្តី ជាដើម។គេជឿរថារូបសម្រស់ដូចយូរី ប្រាកដជា​នាង​រក​បានសង្សារថ្មីឆាប់ៗនេះ​ហើយនាង​នឹង​ហ៊ានបណ្ដើរប្រុសនោះជា​ចំហដើម្បីឲ្យ​ថៅកែ​ភ្លឺភ្នែក​៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments