~
ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានក្ដាប់តំណែងជាគណៈកម្មាការCambodian Idol ៤រដូវកាលមកហើយ ដែលនាងក៍ជាJudge ម្នាក់លេចធ្លោរផងដែរ ខណៈដែលការកាន់តំណែងផ្សេងទៀតមានដូចជាធ្វើគ្រូបង្វឹក (Coach)The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia នោះនាងក៍ធ្លាប់នាំកូនក្រុមរបស់ខ្លួនលើកពានច្រើនជាងគណៈកម្មាការនិងគ្រូបង្វឹកផ្សេងៗទៀតផងដែរ។ប៉ុន្ដែតាមព័តមានថាសុកន្ធកញ្ញា នឹងលាឈប់ការធ្វើគណៈកម្មាការCambodian Idol នៅរដូវកាលទី៥ខាងមុខនេះហើយដែលរឿងនេះសាមីខ្លួនផ្ទាល់ក៍ធ្លាប់បានប្រាប់ទៅFan ផងដែរ តែគេនៅមិនទាន់ដឹងពីមូលហេតុនៅក្រោយខ្នងនៃ រឿងរ៉ាវមួយនេះទេ ព្រោះតាមព័តមានថាសម្រាប់តម្លៃខ្លួនCoach និង Judge ម្នាក់ៗនឹងបានតម្លៃខ្លួន៦០០០ដុល្លារសម្រាប់ការបំពេញតួនាទីនោះ១រដូវកាល។
~
~
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទសុំការបំភ្លឺពីអ្នករៀបចំកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសជុំវិញព័តមានថាឱក សុគន្ធកញ្ញា នឹងបាត់ខ្លួនសម្រាប់តួនាទីជាJudge ពី Cambodian Idolរដូវកាលទី៥ខាងមុខនេះ តែលោកវណ្ណា ដែលជាអ្នកគ្រប់គ្រងការ ប្រលង ចម្រៀងល្បីៗរបស់ហង្សមាសនោះតេមិនចូលឡើយទើបមិនទាន់អាចសុំការបំភ្លឺ បានទេ ។យ៉ាងណាគេអាចសន្និដ្ឋានបានថាមានរឿង៣យ៉ាងប្រសិនបើសុគន្ធកញ្ញា ពិតជាដក ថយ ពីតំណែងធំខាងលើនៅរដូវកាលថ្មីមែននោះគឺទី១៖ចេញច្រើនកម្មវិធីពេកធ្វើ ឲ្យគេសាំ នាង ,ទី២៖មិនចង់ឲ្យគេថាដោយសាមានស្វាមីជាអគ្គនាយកហង្សមាស និងមានបងថ្លៃជាថៅកែ បានជានាងកាន់កម្មវិធីធំៗបានតាមចិត្តចង់ និងទី៣៖សុគន្ធកញ្ញា អាចនឹងយកពេលវេលា នៃការសម្រាកពីការងារខាងលើនោះទៅពពោះកូនទី២ ព្រោះចិត្តនាងចង់បានកូន ស្រី។
~
~
ប៉ុន្ដែគេជឿរថាសុគន្ធកញ្ញា នៅតែជាតារាមានអំណាចជាងគេនៅហង្សមាសដដែល ព្រោះតារារួមទ្រនុំជាមួយនាងចាត់ទុកអ្នកចម្រៀងកូន១រូបនេះប្រៀបបានជាថៅកែ ឬម្ចាស់ផលិតកម្មហង្សមាសតាំងពីនាងក្លាយជាប្អូនថ្លៃថៅកែជាង២ឆ្នាំមកនេះ ហេតុនេះនាងចង់សម្រាកពីកម្មវិធីណាមួយឬចង់ទៅអង្គុយកៅអីណាមួយក្នុងតួនាទីជាJudge ឬCoach សម្រាប់ការប្រលងចម្រៀងនៅហង្សមាសនោះប្រាកដណាស់ស្វាមីនាងលោកសុខលី នឹងផ្គាប់ចិត្តនាងភ្លាមជាមិនខាន។
~
~
គូរបញ្ជាក់ថាក្រៅពីឱក សុគន្ធកញ្ញា ដែលត្រៀមបាត់ខ្លួននៅឆ្នាំក្រោយសម្រាប់កៅអី ជាJudge របស់Cambodian Idol រដូវកាលទី៥នោះថ្មីៗនេះហង្សមាសក៍មានការផ្លាស់ប្ដូរគ ណៈកម្មាការThe Voice Kids Cambodia រដូវកាលទី៣ពីនាងសួស វីសា មកដាក់សុគន្ធ និសា ឡើងវិញដែរ ខណៈដែលពិធីការិនីចាន់ កែវនិមល វិញបាត់បង់កៅអីដល់តែ២ក្នុងពេលតែមួយនោះគឺតួនាទីនាងជាMC នៅCambodian Idol រដូវកាលទី៤ជំនួសដោយនាងថន លក្ខិណា និងMC នៅThe Voice Kids Cambodia រដូវកាលទី៣ជំនួសដោយអ្នកនាងគង់ សុជាតិ ខណៈដែលកៅអីរបស់លោកព្រាប សុវត្ថិ ទាំង៤ដែលនៅទំនេរនោះពេលនេះថៅកែរកបានអ្នកជំនួស២នាក់ទៅហើយក្នុងនោះគឺនាងសុខ សីឡាលីន ឆក់បានJudge របស់Cambodian Idol រដូវកាលទី៤ ខណៈដែលលោកហ្សូណូ ក្លាយទៅជាCoach ជំនួសលោសុវត្ថិ កម្មវិធីThe Voice kids Cambodia រដូវកាលទី៣ តែតំណែងរបស់លោកឧកញ៉ាស្នាយ ២ទៀតគឺCambodian Idol Junior និងCambodia’s Got Talent នៅមិនទាន់រកឃើញអ្នកទៅ រ៉ាប់ រងតួនាទីជាJudge ជំនួសលោកឧកញ៉ាវ័យ៤៧ឆ្នាំឡើយ។
~
~
ប្រភពបានឲ្យដឹងថាប្រសិនបើឱក សុគន្ធកញ្ញា ពិតជាដកថយការធ្វើជាJudge របស់Cambodia Idol នៅរដូវកាលថ្មីនាពេលខាងមុខនោះមែន តារាដែលអាចនឹងមានឱកាកាសទៅធ្វើការងារនោះជំនួសនាងបានមានដូចជាពេជ្រ សោភា,សុគន្ធ និសា ,សួស វីសា និងលោកខែម ប៊ុនថៃ ជាដើម។ប៉ុន្ដែគេរងចាំមើលថាសុគន្ធកញ្ញា ពិតជាចង់សម្រាកមែនឬយ៉ាងណា ព្រោះមុននេះមានដំណឹងថាប្រសិនបើហង្សមាសទិញសិទ្ធិ(License) កម្មវិធីប្រលងចម្រៀងថ្មីៗពីរបរទេសថែមទៀតមែននោះគឺនាងនឹងទៅកាន់តំណែងធំៗទាំងនោះទៀតជាមិនខាន ព្រោះស្វាមីនាងជាអ្នកចាត់ចែងតួនាទីនោះទាំងអស់៕
~
~
~