Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សោភា លែងនិយាយរឿងសង្សារ

ពេជ្រ សោភា លែងនិយាយរឿងសង្សារ

~

ភ្នំពេញ៖ ពេជ្រ សោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសរូបសង្ហារលាក់មុខរយៈពេល៨ខែ​មក​ហើយ ប៉ុន្ដែសូម្បីតែ​បណ្ដើរគ្នាជាសាធារណៈម្ដងក៍ពួកគេមិនធ្លាប់​ធ្វើផងដែលនាំ​ឲ្យមាន​ការ​សង្ស័យកាន់តែខ្លាំងថាសោភា បែក​បាក់​សង្សារថ្មីទៅហើយ។ការលើកឡើងបែប​នេះដោយ​សារ​តែមានភស្ដុតាង​ជា​ច្រើនបញ្ជាក់ថាស្នេហារបស់សោភា មិនមានសុវត្ថិភាពនោះទេជាក់​ស្ដែង​ដូច​ជាពេលនាងឈឺចូល​ដេក​ពេទ្យសង្សារមិនដែលបង្ហាញសកម្មភាពទៅ​អើតនាងទេ ខណៈថ្ងៃបុណ្យនៃទិវាក្ដីស្រលាញ់១៤​កុម្ភៈ​(Valentine’s Day)មិត្តភក្ដិរបស់សោភា គេទទួល​បាន​កាដូ​ពីគូស្នេហ៍គ្រប់ៗគ្នាតែមានតែ​នាង​ទេដែលសង្សារមិនឲ្យបាច់ផ្កាឬរបស់​ពិសេស​ណា​មួយជូននាងឡើយក្នុង​នោះ​គិត​ទាំងថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី៩ខែមិថុនា ផង​ដែរ​។ដោយ​សារ​តែមានរឿង​បែបនេះហើយទើប​Fan របស់សោភា ក៍ម៉ៃថានាងនិងសង្សារអាចដើរ​ផ្លូវចែកគ្នាជាមិនខានបានជាស្នេហាកាន់​តែសោះ​កក្រោះ​ទៅៗ​បែប​នេះ។

~

~

អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកសួរពេជ្រ សោភា ទាក់ទងរឿងចំណង​ស្នេហា​ថ្មី​បាត់បង់ទាំង​ស្រុង​នូវភាពផ្អែមល្ហែមរហូតធ្វើឲ្យមានការលើកឡើងថា​នាងនិង​សង្សារ​មិនអាចកាន់ដៃគ្នាតទៅ​មុខទៀត​បាន​នេះ។ប៉ុន្ដែសោភា មិនឆ្លើយតបរឿងមួយនេះទៀតឡើយ ហើយនាងក៍មិនប្រាប់ពីហេតុផលដែរ ខណៈដែលថ្ងៃផ្ដើម​ស្នេហ៍​ថ្មី​ជាមួយ​សង្សារលើកដំបូង​នៅ​ថ្ងៃទី១ខែមករាឆ្នាំ២០២២ នោះនាងបានចាត់ទុកថាបុរសកំពូលស្នេហ៍របស់​នាងរូបនោះគឺ​ជាព្រះ​យេស៊ូគ្រិស្ដ​ប្រទានឲ្យនាងទៀតផង។ដោយឡែកអតីតសង្សារសោភា លោកឆឹម សក្ក​ដា វិញលែង​ហ៊ានចូលនែបនិត្យតារាវ័យ៣៩ឆ្នាំរូបនេះ​ដូចមុនទៀតហើយព្រោះ​លោកយល់ថា​បើសិនជាលោកធ្វើដូច​មុន​អាច​ជាការរំខានដល់ពួកគេទាំងពីរនាក់ ហេតុនេះមានតែការដក​ខ្លួន​​ចេញ​ប៉ុណ្ណោះដើម្បីឲ្យពួកគេ​មានក្ដី​សុខ​។

~

~

គូរបញ្ជាក់ថាពេជ្រ សោភា ធ្លាប់ជួបរឿងស្នេហាបែកបាក់ជាបន្ដបន្ទាប់តែនាងនៅតែឈ​ជើងយ៉ាងរឹងមាំក្នុង​សិ​ល្បៈរយៈពេលជាង១៧ឆ្នាំមកនេះ ហើយនាងនៅតែរក្សារជំហថា​ស្នេ​ហា​ជាជម្រើសទី២ គ្រួសារនិងការងារ​ជា​ជំហ៊ានទី១រហូតមក។រយៈពេលជាង៦ឆ្នាំដែលសោភា បានប្រេះឆាស្នេហ៍ជាមួយអតីតស្វាមីអាណិក​ជនខ្មែរ​មកពីអាមេរិកលោកឡៅ ឆលី នោះ​នាង​ថាជីវិតនាងពោពោពេញទៅដោយសេរីភាព​យ៉ាងពេញទំហ៊ឹងព្រោះគ្មាន​អ្នកណាហួងហែង។តែអ្នកខ្លះបែជាយល់ថាសោភា មានអ្វីៗសឹងតែគ្រប់យ៉ាងដែលនាងប៉ងប្រាថ្នាក្នុងជីវិតតែបែ​ជា​គ្មានក្ដីសុខព្រោះស្នេហាបរាជ័យទៅវិញ។សោភា ធ្លាប់វាចាថាអំឡុងពេលដែលនាង​ក្លាយជា​ស្រី្ដ​មេម៉ាយនេះ​មាន​បុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់​តែនាងថាបានកំណត់ខ្លួនឯង​រួច​ជាស្រេចទៅហើយនោះ​គឺបិត​បេះដូងសម្រាប់បុរសក្រៅស្រុកព្រោះចិត្តនាងចង់”ជួញជិត ប្រ​សើរជាងជួញឆ្ងាយ”។

~

~

មហាជនបានលើកឡើងថាប្រសិនបើពេជ្រ សោភា ចង់ជម្រះមន្ទិលសង្ស័យរឿងគេថា​នាង​​និងសង្សារដើរដល់​ផ្លូវបំបែក​នោះគឺមានតែនាងត្រូវ​ក្លាហានហ៊ានដឹកដៃសង្សារចេញ​មុខ​តាម​កម្មវិធីអ្នកសិល្បៈដូច​គូស្នេហ៍តារា​ផ្សេង​ៗទៀតនោះ​ទើបអាចបិតមាត់អ្នកថា​នាងប្រុស​ស្នេហ៍ចែកផ្លូវគ្នានោះបាន។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយក​ព័ត​មាន​យើងថានាងគ្មានភាព​ចាំ​បាច់ដែលត្រូវទៅណាយកសង្សារដើរតាមនោះទេ។ដោយឡែកទាក់ទងរឿង​រៀប​ការលើក​ទី២វិញនាងបានផ្ដល់ចម្លើយប្រែប្រួលដោយម្ដងថាធ្លាប់ការហើយអត់ចង់គ្រងឈុតកូនក្រមុំម្ដងទៀត និងពេលខ្លះនាងបែជាចេញសារថាចង់រៀបការទៅវិញ។

~

មហាជនរងចាំមើលថាស្នេហាពេជ្រ សោភា និងប្រុសស្អាតលាក់មុខអាចវិត្តន៍ឈាន​ទៅ​រកជីវិតអាពាហ៍ពិពាហ៍​បាន​ដែរទេ?ឬមួយពេលនេះពួកគេបែកគ្នាហើយតែសោភា ប្រឹង​លាក់?

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments