Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈខូចមែន ឆន សុវណ្ណារាជ ចង់កេងចំណេញលើសុភ័ក្រ កុសុម៉ា ?

ខូចមែន ឆន សុវណ្ណារាជ ចង់កេងចំណេញលើសុភ័ក្រ កុសុម៉ា ?

~

ភ្នំពេញ៖រូបវីដេអូលោកឆន សុវណ្ណារាជ រាំស្លូវអោបចង្កេះពិធីការិនីសុភ័ក្រ កុសុម៉ា ហើយជ្រុល​យកដៃស្ដាំទម្លាក់​ទៅ​ប៉ៈក្រោមចង្កេះ(គូថ)កុសាម៉ា នោះត្រូវបានចែកចាយពេញបណ្ដាញ​សង្គម ខណៈដែលពេលនោះគេឃើញ​តា​រាស្រីពូកែ​វោហារស័ព្ទដូចចាក់ទឹករូបនោះហាក់​ភ្ញាក់​ព្រឺត​តែម្ដង​ ប៉ុន្ដែបន្ដរាំជាមួយគ្នាជាធម្មតាព្រោះដៃរពិសរបស់​លោកសុវណ្ណារាជ បានដកចេញ​វិញ​ភ្លាម​ៗ​មកនៅត្រឹមចង្កេះដូចគេឯងវិញ។រូបភាពខាងលើនេះត្រូវបានគេយក​ទៅ​Troll ជា​ច្រើន​ហើយ​រូបនោះធ្លាយចេញពីលោកករុណា ពេជ្រ ដែលលោកក៍ទៅចូលរួមកម្មវិធីសម្ពោធ​ស្រា​មួ​យ​​កាលពីពេលថ្មីៗនេះ ហើយលោកបានថតយកទិដ្ឋភាពរួមតែមិន​នឹកស្មានថាជាប់ដៃ​មឹករបស់លោករាជ បែប​នេះឡើយ។អ្នកលេងTik Tok ឈ្មោះBong Nova ខមិនថា”ពូរាជធ្វើ​ចឹង​បាន​ទៀត?”,ហឿន ស្រីឡែន ខមិនថា​”មើ​ល​​​ដៃពូរាជ”…។

~

~

ក្រោយមានរឿងរ៉ាវបែបនេះស្រាប់តែលោកករុណា ពេជ្រ ចេញសារការពារលោកឆន សុវណ្ណារាជ ថា“គាត់(រាជ)លេងញោះជាមួយកុសុម៉ា ទេ គ្មានបំណងអ្វីលើសពីនេះទេ ព្រោះ​សុទ្ធ​តែ​រាប់អានគ្នា ស្និតស្នាលបំផុត”។ប៉ុន្ដែអ្នកខមិនជាច្រើនទៀតនៅតែនិយាយ​លេងបន្លំមែន​ថា​លោកសុវណ្ណារាជ ចង់កេងចំណេញលើកុសាម៉ា ដដែល ព្រោះលោកជាតារាចម្រៀងរឿងអី​មិន​ដឹង​ថាបទស្លូវគេរាំយ៉ាងម៉េច ដាក់ដៃអោបត្រឹមណា តែហេតុ​អ្វីលោករាជ ទៅប៉ៈរបស់ពិ​សេស​របស់គេទៅវិញ?

~

~

ឆន សុវណ្ណារាជ មិនអាចទាក់ទងបានទេព្រោះលេខលោកធ្លាប់កាន់តេចូលបែជា​មាន​បុរសម្នាក់លើកហើយ​ថាលេខនោះមិនមែនជារបស់តារាហង្សមាសទៅវិញ។ដោយឡែកសុភ័ក្រ កុសុម៉ា តេចូលជាច្រើនដងតែគ្មាន​អ្នកទទួលឡើយ​ទើបមិនអាចសុំការបំភ្លឺពី​រឿងនោះ​បាន​ឡើយ។ចំណែ​ក​អ្នកលេងបណ្ដាញសង្គមមួយចំនួន​ដែល​ធ្លាប់និយាយឌឺដងឲ្យលោកឆន សុវណ្ណារាជ កន្លងកដូចជាហៅលោកថា”ម៉ាក់”នាំឲ្យលោករាជ មិនសប្បាយចិត្ត​នោះពួកគេនៅ​តែបន្ដ​ផ្កែ​ផ្កាឲ្យអតីតតារាU2 រូបនេះតទៅទៀតដូចជាថា”យើសIdol ឥឡូវចេះយក​ចំណេញ​លើ​ស្រី​ភេទ​ទៀត?”…។

~

~

របញ្ជាក់ថាលោកឆន សុវណ្ណារាជ ឆ្នាំនេះមានរាសីមិនសូវល្អទេហើយលោកស្ទើតែ​មិនអាចឈជើង​បាននៅ​ហង្សមាសទៀតផង ក្រោយពីលោកបានបដិសេធមិនចុចបូតុងYes វគ្គJudge Audition ដើម្បីឲ្យលោកទុំ សុវត្ថិ បន្ដដំណើរទៅប្រកួតCambodian Idol រដូវកាលទី៤ ដែលធ្វើឲ្យពេលនោះលោករាជ អារម្មណ៍ច្របូកច្របល់​ខ្លាំង​ណាស់ព្រោះរងការរិះគន់ដូចទឹក​បាក់​​​ទំនប់តែម្ដង។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះស្រាប់តែកាលពីចុងខែសីហា លោក​សុវណ្ណា​រាជ បានអោបថើបMiss Grand Cambodia 2016 ស្រីស្អាតហេង ចន្ថា ស្រាប់តែមានFan ជា​ច្រើន​បានហៅលោកថាជា”ម៉ាក់ៗ”ទៅវិញដែលធ្វើឲ្យសាមីខ្លួនផ្ទាល់កាន់​តែមិនយល់ថាហេតុអ្វីបានជា​លោកជួបរឿង​រ៉ាវបែបនេះ តែអ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះស៊ូខាំមាត់សង្កត់ចិត្តតែ​ម្នាក់​ឯង។

~

~

រំលងបានតែជាង១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺក្រោយចប់ភារកិច្ចធ្វើជាJudge កម្មវិធី​Cambodia Idol រដូវកាលទី៤​ស្រាប់តែលោកសុវណ្ណារាជ បង្កភាព​ភ្ញាក់ផ្អើលការរាំអោបស្លូវ​ជា​មួយស្រីស្រស់សុភ័ក្រ កុសុម៉ា ហើយបែជា​ច្រ​ឡំយក​ហត្ថាមកប៉ៈក្រោមចង្កេះនាង​ទៅវិញ​ទើប​ធ្វើឲ្យFan របស់លោករាជ កាន់តែមានភាពច្របូកច្របល់​ព្រោះ​មិន​ដឹងថាតើពេលនេះ​ហេតុអី​បានជា​អ្នកចម្រៀងហង្សមាសរូបនេះមានអារម្មណ៍​ហាក់មិនមូលសោះបែប​នេះ?​ប៉ុន្ដែរូបភាពមួយចំនួនបញ្ជាក់ថាក្រោយកើតហេតុនោះឆន សុវណ្ណារាជ និងសុភ័ក្រ កុសុម៉ា បន្ដ​អង្គុយនៅ​តុជា​មួយគ្នាដោយស្នាមញញឹមហាក់ដូចគ្មាន​រឿងអ្វីកើត​ឡើងឡើយ។យ៉ាងណាគេជឿរថា​បន្ទាប់ពីមានរឿងបែប​នេះ​ច្បាស់ជាថ្ងៃក្រោយសុវណ្ណារាជ ពិបាក​ស្វែង​រកដៃគូស្រីស្អាត​ណា​មករាំស្លូវជាមួយខ្លួនជាមិនខាន ព្រោះនាងនាង​ខ្លាច​ជួប​រឿងដូចកុសុម៉ា ដែរ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments