Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈសុខសោភាសុគន្ធកញ្ញានៅទុកចិត្តសុវណ្ណារាជ ទៀត​ឬអត់?

សុខសោភាសុគន្ធកញ្ញានៅទុកចិត្តសុវណ្ណារាជ ទៀត​ឬអត់?

~

ភ្នំពេញ៖ក្នុងចំណោមតារាស្រីល្បីៗគេឃើញមានតែមាស សុខសោភា និងឱក សុគន្ធកញ្ញា ទេដែលមាន​ភាព​ស្និតស្នាលជាមួយលោកឆន សុវណ្ណារាជ ជាងគេ ដោយស្វាមីសោភា លោក​អ៊ឹត រ៉ាដា និង​ប្ដីសុគន្ធកញ្ញា លោក​អ៊ឹង សុខលី មិនដែលប្រចណ្ឌ​ភរិយារបស់ពួកគេ​ជាមួយ​លោ​ក​រាជ ម្ដងណាឡើយ​ព្រោះមានទំនុកចិត្តបំផុត​។គេ​ចាំបានថាកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ សុខសោភា ថែមទាំង​ពឹងលោកសុវណ្ណារាជ ឲ្យបញ្ចេញរូបថតអាពាហ៍ ពិពាហ៍របស់ខ្លួន​កាល​ពី១២ឆ្នាំដែល​លោក​បាន​ទៅកួចដៃនាងទៀតផង ដើម្បីឆ្លើយតបទៅអ្នករិះ​គន់មួយចំនួន​លើក​ឡើងថាសោភា មិន​ហ៊ានរៀបការប្ដីតាមប្រពណៃខ្មែរព្រោះនាងខ្លាចធ្លាក់​កូដ​។ចំណែក​សុគន្ធ​កញ្ញា វិញមុន​រៀប​ការប្ដីនាងជាដៃគូជិតដិតម្នាក់របស់លោករាជ ដូចជាមានពេល​ខ្លះពួកគេ​ច្រៀ​ងលើឆាក​លេង​ឈុត​អោបគ្នា​ទៀតផង។

~

~

ក្រោយមានស្វាមីមកសុគន្ធកញ្ញា ក៍នៅតែស្និតស្នាល​ជាមួយលោក​សុវណ្ណារាជ ដដែលតែមិន​ហ៊ាន​លេងឈុតអោបរឹតគ្នាពេលច្រៀងConcerts ដូចមុនទៀតទេ ព្រោះថារាល់ការឡើងច្រៀង​សម្ដែងរបស់រាជ តាម​ឆាកធំៗរបស់ហង្សមាស​គឺសា្វមីសុគន្ធកញ្ញា អ្នកគ្រប់គ្រងទាំងអស់បើទោះជាលោកសុខលី មិនដែលហួងហែង​ភរិយា​ក្នុងការលេង​ឈុត​ស្នេ​ហាទៅតាមអត្ថន័យបទចម្រៀងដែលនាងចាប់ដៃជាមួយលោករាជ ក្ដី។

~

~

~

ទោះជាយ៉ាងណាអ្វីៗមានការប្រែប្រួលព្រោះថ្មីៗនេះឆន សុវណ្ណារាជ បានធ្លាយចេញវី​ដេអូរាំស្លូវអោបគ្នាជាមួយ​សុភ័ក្រ កុសុម៉ា ហើយស្រាប់តែកំពុងចូលតួនោះលោក​បាន​ទម្លាក់​ដៃស្ដាំចុះស្ទាបមួយខ្វិចទៅលើគូថរបស់កុសុម៉ា ទើបដកដៃទៅអោបនៅចង្កេះវិញ…។រូបវីដេអូ​នោះ​បើទោះជាលោកករុណា ពេជ្រ ដែលជាអ្នកថតថាលោករាជ គ្រាន់តែចង់ញោះទៅលើ​កុ​សុម៉ា ព្រោះពិ​ធី​​ការិនីរូប​នេះពូកែលេងសើចក្ដី ប៉ុន្ដែអ្នកខ្លះបែជាគិតថាតារាហង្សមាស​រូបនេះ​មិន​ឲ្យតម្លៃ​ទៅ​លើ​ស្រ្ដីភេទជាដៃគូ និងឆ្លៀតឱកាសកេងចំណេញទៅវិញ…។

~

~

យ៉ាង​ណាកាលពីរសៀលថ្ងៃ​ទី២កញ្ញា លោកឆន សុវណ្ណារាជ បានថ្លែងសារថា”ដោយសារតែការញេះគ្នាលេង និងការប្រលែង​គ្នាពេល​រាំស្លូវ​របស់គ្រួសារខ្ញុំទាំងពីរនាក់ ធ្វើឲ្យបងប្អូនច្រណែន និងយល់ច្រឡំ អ្វីដែលបងប្អូនឃើញ ហាមគិតផ្ដែសផ្ដាស មិន​ចង់ឲ្យឃើញទេ តែធ្វើម៉េចបើគេថតបាន សុំទោសផងណា បើស្វីតពេក ហើយលេងទៅលើសលស់ត្រង់ណា សូម​​កុំប្រកាន់”។ដោយឡែកសុភ័ក្រ កុសុម៉ា វិញគ្មានប្រតិកមុ្មតបទៅលោកឆន សុវណ្ណារាជ លើហ្វេសបុក​ឡើយ​។​ប៉ុន្ដែសម្រាប់តារាស្រីមួយ​ចំនួន​ទៀតបានខ្សឹបខ្សៀវ​គ្នា​ថាបើលោករាជ លេង​ស្ទីល​បែបនេះ​តើថ្ងៃ​ក្រោយ​មាន​តារា​ស្រីណា​ហ៊ាន​​ថតMV រាំស្លូវជាមួយ​បុ​រស​រោមទ្រូងច្រើននេះទៀតទៅ ហើយពួកគេឆ្ងល់ថា​តើពេល​នេះ​លោ​កសុវណ្ណារាជ កំពុង​តែ​គិតអីទៅ?ជាមួយគ្នានេះដែរគេចាំមើលថា​តើតារាស្រីល្បី​ឈ្មោះ​​២ដួងគឺមាស សុខសោ​ភា-ឱក សុគន្ធកញ្ញា ជាអ្នកជិតដិតខ្លាំងជាមួយឆន សុវណ្ណារាជ នោះនៅតែបន្ដទុកចិត្តលោករាជ ដូច​មុនទៀត​ឬមួយក៍ស្វាមីរបស់ពួកគេចាប់ផ្ដើម​មានការ​ប្រុងប្រយ័ត្នព្រោះខ្លាចអ្នកចម្រៀងវ័យ៣៧ឆ្នាំ​រូបនេះលេងស្ទីល​ដូចរាំ​ជាមួយកុសុម៉ា ដែរ?

~

~

គូរបញ្ជាក់ថានៅឆ្នាំ២០២២នេះរាសីរបស់ឆន សុវណ្ណារាជ មិនសូវល្អនោះទេពោលគឺ​តាំង​ពី​លោករងការរិះគន់ស្ពឹក​មុខពីការមិនព្រមឲ្យបេក្ខភាពទុំ សុវត្ថិ ទៅវគ្គបន្ដពីកម្មវិធី​Cambodian Idol រដូវ​កាលទី៤នៅវគ្គJudge Audition នោះលោករាជ ហាក់មានអារម្មណ៍​មិនសូវល្អឡើយហើយអ្វីដែលពិបាកយល់មុននេះលោកថតរូបអោបថើបMiss Grand Cambodia 2022 ស្រីស្អាតហេង ចន្ថា នោះស្រាប់តែមានFan ខ្លះបែជាហៅលោក​ថាជា​”ម៉ាក់រាជ”ទៅវិញ ដែល​ធ្វើឲ្យតារាល្បីឈ្មោះរូបនេះ​ក៍ឆ្ងល់ហើយថែមទាំងសួរទៅអ្នកខមិនទាំង​នោះថាតើពួកគេអត់ម្ដាយឬយ៉ាង​ណាបានជាមកហៅលោកបែបនេះ?

~

~

មហាជនរងចាំមើលថាក្រោយលោកឆន សុវណ្ណារាជ ត្រូវបានគេចោទថាលោកយក​កេងចំ​ណេញទៅលើសុភ័ក្រ កុសុម៉ា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបែបនេះមកតើមាស សុខសោភា និងឱក សុគន្ធកញ្ញា នៅតែហ៊ានស្និតស្នាល​ជា​មួ​យលោកទៀតដែរឬចាប់ផ្ដើមរយាលៗពីគ្នា?

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments