Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈនាយចឺម ធ្វើឲ្យនាងឃីម យំអស់៤ខែ

នាយចឺម ធ្វើឲ្យនាងឃីម យំអស់៤ខែ

~

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម តែងតែនិយាយថាថាគ្រាន់​តែជា​សង្សារគ្នា​អាច​ប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ អីចឹងមិនដឹងថាថ្ងៃក្រោយ​មាន​រឿង​អ្វី​កើតឡើងនោះទេ ហេតុនេះហើយ​រាល់ពេលនាយភ្ជាប់ស្នេហ៍ជាមួយ​ស្រីស្អាតណានាយមិន​ធា​នាថា​នឹងរៀបការនៅពេលណាឡើយ ឥឡូវអ្វីៗបាន​ក្លាយទៅជាការពិតព្រោះថាអតីត​សង្សារ​ទី៤របស់នាយចឺម គឺអ្នកមេម៉ាយសេង សុខឃីម បានចេញសារ​នៅថ្ងៃ​ទី២កញ្ញា ថា​នាង​និង​លោកមេសា

~

~

ពិតជាបែកបាក់គ្នាមែន។អ្នកនាងមេម៉ាយកូន១​សាច់ដូចម៉ែសំឡីរូប​នេះ​ថា​នាយ​ចឺម ព្យាយាមលើករឿងចាស់ដដែលៗមកនិយាយហើយទោះជានាង​ពន្យល់ហេតុ​ផល​​យ៉ាង​ណាក៍នាយ​មិនព្រមស្ដាប់ដែរ អីចឹងចាប់ពីពេលនេះតទៅនាងសូមកុំឲ្យអ្នកទាំង​ឡា​យ​​សួរ​នាំរឿងនាងជាមួយនាយចឺម ទៀត​ព្រោះ​នាងលែងដឹងឭពីតារាចម្រៀងម្នាក់នេះ​ទៀត​ហើយ។

~

~

តាមពិតរឿងនាយចឺម និងនាងសុខឃីម ប្រេះឆាស្នេហ៍នោះទាំងក្នុងនិងក្រៅសិល្បៈ​បានដឹង​ច្បាស់តាំងពី​មុន​នាង​សុខឃីម ចេញមុខនៅពេលនេះម្លេះ តែការទើបតែចេញមក​សារ​ភាពរបស់អ្នកមេ​ម៉ាយនៅ​នេះព្រោះតែនាង​ឈឺក្បាលរឿងមិត្តភក្ដិនិងអ្នកដើរជួប​នាងចេះតែ​សួរ​នាំ​នាង​​​ថាម៉េច​ហើយរឿងជាមួយនាយចឺម ?

~

~

ទើបនាងត្រូវតែ​ទម្លាយការពិតរឿង​នេះឲ្យគេ​ដឹងគ្រប់​គ្នាតែម្ដងថាចាប់ពីពេលនេះតទៅរូបនាងនិងនាយចឺម មិនមែនជាសង្សារ​និង​គ្នា​ទៀត​ទេ​។ដោយឡែកនាយចឺម វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកចាំតែដើរតាម​ក្រោយ​អ្នក​នា​ងសុខឃីម ប៉ុណ្ណោះ ហើយនាយថាគ្មានអ្វីចម្លែកនោះទេពោលគឺ​ពេលគូសង្សារ​បែក​បាក់គ្នា​គេបន្ទោសតែលើខាង​ប្រុសដែលនេះជាទម្លាប់ទៅហើយ។មុនអ្នកនាងសុខឃីម ចេញ​សារ​​ទទួល​ស្គាល់ពីការបែកបាក់នេះដែរនាយចឺម ក៍បានចេញមុខLive វីដេអូព្រលះទៅអ្នកជេ​លើ​នាយជុំវិញការបែកបាក់សង្សារជាបន្ដបន្ទាប់នេះដែរ ដោយលោក​មេសា ចង់សួរទៅ​អ្នក​ទាំង​​នោះវិញថាហេតុអីបានជាពួកគេដឹងរឿងនាយច្បាស់ជាងសាមីខ្លួនទៅទៀត?

~

~

សូមបញ្ជាក់ថាគិតត្រឹមចុងឆ្នាំ២០២២នេះអតីតតារាកំប្លែងCTN លោកសុខ មេសា ហៅ​នាយចឺម បានចែក​ផ្លូវ​សង្សារ​​ជាស្រីស្អាតអស់៤នាក់ទៅហើយក្នុងនោះមាននាងអៀ ម៉េងលិ ហៅអូន​ម៉ី,​ពុធ ស្រីខួច ,ហ្វា ហ្វា ហៅ​ស្រីយី និងចុងក្រោយនាងសេង សុខឃីម​។អ្នកមេម៉ាយ​សុខឃីម ថារយៈពេល៤ខែមកហើយដែល​នាងគេងយំ​តែម្នាក់ឯងក្រោយបែកនាយចឺម នេះ​ដែលគេ​ជឿរថានាងស្ដាយក្រោយព្រោះខាតទាំងពេល​វេលានិងស្ដាយសាច់​សខ្ចី​។ប៉ុន្ដែគេ​ចាំ​បាន​ថាមុនពួកគេដើរដល់ផ្លូវបំបែកនេះនាងសុខឃីម ធ្លាប់ចេញសារ​ថាថ្ងៃណាមួយទោះជា​មាន​រឿងអ្វី​ជាមួយនាយចឺម ក៍នាងគ្មានពាក្យថាស្ដាយក្រោយដែរ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments