Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈថាមែនៗ នាយ ចឺម ត្រូវសង្សារប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ ជាសាធារណៈ

ថាមែនៗ នាយ ចឺម ត្រូវសង្សារប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ ជាសាធារណៈ

~

ភ្នំពេញ ៖ នាង សេង សុខឃីម សង្សារតារាចម្រៀងនាយ ចឺម បានប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ជាសាធារណៈហើយ បន្ទាប់មានភាពរកាំរកូសនៅក្នុងរយះពេលចុងក្រោយនេះ។
សង្សារតារាចម្រៀងនាយ ចឺម នាង សេង សុខឃីម បានបង្ហោះសារពីការបែកបាក់នេះនៅលើបណ្តាញសង្គមថា នាងខ្ញុំសុំប្រកាសជាសាធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺមបានបែកគ្នាហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង។

~

~

យ៉ាងណា នាង សេង សុឃីម បានស្នើសុំមហាជនកុំមានការស្អប់ខ្ពើមនាង ក្នុងពេលដែលនាងតែងតែបង្ហោះសារពីរឿងរ៉ាវស្នេហាដដែលៗនេះ។
នាងថា សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឲ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែល ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឲ្យប្អូនដឹង។

~

~

យ៉ាងណានាង សេង សុខឃីម ក៏បានបញ្ចាក់ហេតុផលមួយដែលនាំឲ្យស្នេហារបស់ពួកនាងដែលធ្លាប់តែផ្អែមល្ហែម និងស្និតដូចស្រមោចនិងស្ករ ក្លាយជាប្រះឆាមិននឹកស្មានដល់នាពេលនេះ។
នាងថា ជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែរ តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែលបានហើយ។
ជាការកត់សម្គាល់ ក្រោយពេលសង្សារនាយ ចឺម បានបង្ហោះសារខាងលើនេះ គេឃើញមានមិត្តភក្តិនាងជាច្រើនបានចូលទៅខំមិនពីក្រោយដោយការលើកទឹកចិត្ត និងអោយនាងមានភាពរឹងមាំ ចំពោះបញ្ហាដែលបានកើតឡើងនាពេលនេះ។

~

~

យ៉ាងណាវាមិនមែនជារឿងថ្មីៗឡើយសម្រាប់តារាចម្រៀងវ័យក្មេងនាយ ចឺម បានបែកបាក់ស្នេហាជាបន្តបន្ទាប់ ក្រោយពីលោកបានចាប់ឈោងភាពល្បីល្បាញលើវិស័យចម្រៀង។កន្លងមកតារាចម្រៀងរូបនេះ ក៏បានចេញមុខវាយបកដោយប្រើពាក្យធ្ងន់ៗនៅពេលដែលឃើញមហាជនមួយចំនួនបាននាំគ្នារិះគន់ និងដាក់ចំៗទៅលើរូបលោកពាក់ព័ន្ធនឹងបញ្ហាស្នេហានេះ។

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments