Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា ៖លែង១ក្បាច់ទៀត

ពេជ្រ សូលីកា ៖លែង១ក្បាច់ទៀត

~

ភ្នំពេញ៖ ខណៈដែលFan របស់ថុល សុភិទិ មួយចំនួនរួមទាំងតារាកំពូលទើសលោកម៉ៃ សុគន្ធ បានចេញ​សារ​ថាលទ្ធផលដែលភិទិ មិនបានកាន់ពានCambodian Idol រដូវកាលទី៤ហើយ​ធ្លាប់​ជា​តួ​ឯក​តែក្លាយជា​តួរង​ព្រោះ​តែឆាប់បញ្ចេញតួស្រីពេកដែលគេសំដៅទៅលើ​លោក​បង្អួត​រូបកៀកកើយជាមួយសូលីកា នោះស្រាប់តែ​ពេល​នេះអ្នកមេម៉ាយស្រីពេជ្រ ហៅសូលីកា បាន​លេងមួយក្បាច់​ទៀត​ធ្វើ​ឲ្យអ្នកតាំងខ្លួនថាឈ្មោះ”សយ”កាន់តែស្រ​ឡាំងកាំងថែម​ទៀតនោះ​គឺ​នាងបានដឹកដៃបុរស​រូប​សង្ហា​រ​​​​និងជាអ្នកលេងម៉ូដសាក់នេះទៅ​ថតជាឈុតប្រពៃណី​កូន​​កំ​លោះ​ក្រមុំសម្រាប់គូ​ភរិយាថ្មី។តា​ម​រយៈ​រូប​ភាពនោះពួកគេពិតជាសាកសមគ្នាបំផុតហើយ​មើល​ទៅដូចជា​គូស្នេហ៍ពិតៗតែម្ដង ​ខណៈ​ដែលមុនថតឈុតPre-Wedding នេះតារាទាំងពីរ​ក៍ធ្លាប់បង្ហាញភាពស្និត​ស្នេហ៍គ្នា​យ៉ាង​​រ៉ូមែន​ទិកផងដែរ។

~

ប៉ុន្ដែតាមព័តមានថាសូលីកា-សុភិទិ បានថតរូបនោះតាំងពីមុនអតីតបេក្ខភាព​Cambodian Idol រដូវកាលទី៤​រូប​នេះ​ប្រកួតវគ្គ​ផ្ដាច់​ព្រ័ត្រកាលពីថ្ងៃទី២៨សីហា ម្លេះ។ប្រភព​បានឲ្យដឹង​ថាមិន​មែន​សុខៗស្រីពេជ្រ រៀប​គម្រោង​ថតឈុតបុរាណនោះជាមួយភិទិ ដោយខ្លួន​ឯងនោះទេតែពួកគេត្រូវបាន​ថៅកែ​សម្អា​ង​​ការមួយ​ជួលឲ្យថត​ស្ពត​ឲ្យដើម្បីជាការទាក់ទាញ​ព្រោះតារា១គូនេះក្រោយពីបង្ហាញភាពស្អិត​ល្មូតជាមួយគ្នា​មក​មាន​គេចាប់អារម្មណ៍​ច្រើន​។

~

~

យ៉ាងណានៅមិនទាន់ដឹងពីតម្លៃខ្លួនដែលសូលីកា និង​ភិទិ ទទួលបានពីការថតឲ្យ​សម្អាង​ការមួយ​នោះឡើយ ប៉ុន្ដែតាមការបង្ហើបពីតារាធ្លាប់ថត​ស្ពត​សម្អាងការបានបង្ហើបថា​សម្រាប់តារា​ល្បីៗ​ថតពាណិជ្ជកម្មប្រភេទ​នេះម្ដង​ស៊ីថ្លៃចាប់ពី​៧០០​ទៅ​២០០០ដុល្លារឯណ្ណោះ ។

~

សូមបញ្ជាក់ថាពេជ្រ សូលីកា បានចូលកាន់តែកៀកជាមួយលោកថុល សុភិទិ ក្រោយ​តារាលេងម៉ូដសាក់រូប​នេះច្រៀងCover បទ”មិនអាចឃាត់ទេ”ល្បីល្បាញជាងម្ចាស់​ដើមលោក​ម៉ម ពេជ្ររិទ្ធ ទៅទៀតដែលធ្វើឲ្យនារីៗ​ជាច្រើនជ្រួលជ្រើមព្រោះ​លង់ទាំងភាពសង្ហារនិង​ទឹក​ដម​សម្លេងភិទិ។ភ្លាមៗនោះដែរសុភិទិ ចេញសារថាលោក​ស្រ​លាញ់នារីឈ្មោះ”សយ”​ស្រាប់​តែមានស្រីស្អាតជាច្រើនបានតាំងខ្លួនថា​ពួកគេឈ្មោះនេះដែលក្នុងគោល​បំ​ណងចង់ធ្វើជាសង្សារភិទិ ។

~

~

ប៉ុន្ដែគូរឲ្យស្ដាយស្រាប់តែពេលចេញមុខសូលីកា ស្អិតល្មូតជាមួយភិទិ ដូចគូសង្សារ​មក​នាង​នាងថាឈ្មោះសយនោះ ចាប់ផ្ដើមដកថយទៅវិញអស់ បើទោះជាស្រីពេជ្រ ប្រកាសថា​នាង​គ្រាន់តែ​ជា​Fan របស់​អ្នកចម្រៀងម្នាក់នេះក្ដី។អ្វីដែលធ្វើឲ្យសូលីកា ស្រឡាំង​កាំងនិង​គ្មាន​វាចាថ្លែងនោះគឺថុល សុភិទិ បាន​របូតពានCambodian Idol រដូវកាលទី៤ធ្លាក់​ទៅកណ្ដាប់​ដៃ​លោកលីម តិចម៉េង ជាហេតុ​ធ្វើឲ្យFan របស់សុភិទិ និងសូលីកា មានគំនិតក្វែងគ្នា។

~

យ៉ាងណាមហាជនរងចាំមើលថាតើទំនាក់ទំនងរបស់អ្នកមេម៉ាយកូន១ពេជ្រ សូលីកា និងកំលោះរូបសង្ហារលោក​ថុល សុភិទិ ពិតជាធម្មតាដូចសូលីកា ថាមែនឬមួយពួកគេមានអ្វីពិ​សេស​​អាថ័កំ​បាំងដូចFan ខ្លះសង្ស័យមែន?

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments