~
ផ្ទុះចម្ងល់! រាជនីសម្រស់២០២១ ប៉ូគីមថេង សុតធីតា អត់បានឡើងបំពាក់មកុដឲ្យសិស្សប្អូន ភ្នំពេញ ៖ ពេលនេះមហាជនកំពុងតែទើសចិត្តមួយទៀតហើយ និងហួសថ្លែងវាចារដោយសារដឹងថា គ្រប់ការប្រកួតបវរកញ្ញា អ្នកមុននឹងត្រូវមកបំពេញមុខអោយសិស្សប្អូន ដោយមកពាក់ឈៀង ឬមកុដប្រកបដោយភាពអបអរ។
~
~
តួយ៉ាងអ្នកតាមដានការផ្សាយបន្តផ្ទាល់ការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2022 បានដាក់ចម្ងល់សួរនាំគ្នា មូលហេតុអ្វីបាន កញ្ញាឯករៀមច្បង មិនអោយគាត់ឡើងបំពាក់មកុដរដូវកាលថ្មី ទាំងសាមីខ្លួននៅទីនោះស្រាប់?។ មិនទាន់មានការបង្ហាញមូលហេតុពីរឿងមួយនេះនោះទេ ហើយអ្នកឃ្លាំមើលនៅតែឆ្ងល់ ចំពោះការមិនឡើងបំពាក់មកុដ។ ឬមួយនេះ ជាការផ្លាស់ប្តូរខ្លះៗ ដើម្បីប្លែក។
~
~
កញ្ញា ប៉ូគីមថេង សុតធីតា មហាជនចាត់ទុកថា ជារាជនីសម្រស់ដ៏ឆ្លាតវៃ ហើយនាំអោយកម្ពុជាចូលដល់១០ប្រទេសចុងក្រោយ ពេលប្រកួតលក្ខណៈអន្តរជាតិ។ កញ្ញាក៏មានវត្តមានក្នុងវគ្គចុងក្រោយ រាត្រីគ្រងមកុដនោះដែរ។
~
~
សុតធីតា បានឡើងដើរលើវេទិកាបង្ហាញរាង និងទស្សនៈនិយាយរលីងរលោងទឹកភ្នែកថា សូមអោយអ្នកជំនាន់ក្រោយ ប្រព្រឹត្តិខ្លួនអោយបានល្អ តស៊ូ ចេញបំពេញបេសកកម្មត្រូវខិតខំ អោយអស់ពីចិត្ត ដើម្បីមុខមាត់កម្ពុជា។
~
~
នាងអាចនិយាយបានថា មិនមែនជាភាពងាយស្រួលនោះទេ នាងប្រើពេលវេលា៣លើក ទំរាំឈរលើវេទិកាមួយនេះ បានយ៉ាងរឹងមាំ។ រំពឹងថា អ្នកក្រោយ ខំអោយរឹតតែល្អក្នុងវិស័យបវរកញ្ញាមួយនេះ។
~
~
ក្នុងដំណើរការប្រកួតបវរកញ្ញា Miss Grand Cambodia 2022 ទស្សនិកជនចាប់អារម្មណ៍លើស្ដ្រីដ៏មានឥទ្ធិពលចំនួន០២រូប គឺពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហង្ស សុរិយ៉ាន់ ដែលលេចធ្លោជាងគេ និងកំពុងទទួលបានការគាំទ្រខ្លាំងជាងគេ ដោយផ្អែកលើរូបសម្ផស្ស ចំណេះដឹង កិរិយាមាយាទ និងការសម្ដែងលើឆាករបស់ពួកគេ។ ពួកគេបានដើរដល់គោលដៅរៀងខ្លួនហើយ និងមានមោទនភាពបំផុត។
~
~
~
~
~
~