~
~
~
~
ថ្ងៃឆ្លងឆ្នាំនេះស្រីស្រស់តូចតន់ ច័ន្ទសីម៉ា វាចារយ៉ាងស្រងូតស្រងាត់ថានាងគ្មានគូគាប់ចិន្ដា ដូចគេហេតុនេះហើយថ្ងៃលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២១ឈានចូល២០២២ ដែលគ្រប់គ្នានឹងដើរកម្សាន្ដយ៉ាងសប្បាយរីករាយនោះរូបនាងឯណ្ណោះវិញគឺប្រាកដជានៅតែឯកកោម្នាក់ឯងទៀតហើយ។ការថ្ងូរអត់ដៃគូកៀកកើយគ្នាថ្ងៃឆ្លងឆ្នាំនោះធ្វើឲ្យFanអ្នកគាំទ្រនាងតន់ ច័ន្ទសីម៉ា មួយចំនួនបានលើកឡើងថា”ស្អាតប៉ុណ្ណឹងដែរ មិនគូណាអត់សង្សារសោះ?”,ខ្លះទៀតថា”មិនជឿរទេល្បីអីចឹងម៉េចអត់សង្សារទៅ?”,ចំណែកខ្លះទៀតថា”បើសីម៉ា អត់សង្សារបងសុំស្រលាញ់បានអត់?”…។យ៉ាងណាច័ន្ទសីម៉ា មិនឆ្លើយតបសំណើរសុំស្នេហាតាមបណ្ដាញសង្គមឡើយ តែរូបនាងនៅតែបង្ហាញទឹកមុខក្រៀមក្រំបែបអ្នកអត់គូរហើយនាងថាមើលត្រឹមទឹកមុខក៍ដឹងថានាងយ៉ាងម៉េចដែរ។
~
~
~
តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាជាតារាផ្នែកយុវវ័យដ៍មានឥទ្ធិពលម្នាក់នៅឆ្នាំ២០២១ព្រោះតែនាងមានប្រៀបឬវ៉ាតារាគីឡូប្រហាក់ប្រហែលគ្នាស្ទើតែផុតអស់ទៅហើយក្រោយបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ហើយថ្មីៗនេះបានចេញបទ”Are You Ok?”ដែលរយៈពេល១ខែនេះមានអ្នកចូលទស្សនាចំនួនដល់ទៅ110M Views ធ្វើឲ្យតារាមួយចំនួនទៀតពិបាកទប់ទល់។យ៉ាងណាការថ្ងូរអត់ដៃគូថ្ងៃឆ្លងឆ្នាំរបស់នាងច័ន្ទសីម៉ា នេះខណៈដែលមិត្តរួមអាជីពរបស់នាងភាគច្រើនពួកគេមានប្ដីអស់ទៅហើយ ហេតុនេះហើយបានជាសីម៉ា ហាក់តូចចិត្តរឿងអត់អ្នកបណ្ដើរ។ប៉ុន្ដែតាមព័តមានថាច័ន្ទសីម៉ា ត្រូវបានបុរសទាំងក្នុងនិងក្រៅស្រុកតាមសុំស្នេហាអំឡុងពេលដែលនាងកំពុងតែឡើងកូដនេះគ្រាន់តែតារាវ័យ២៤ឆ្នាំរូបនេះមិនទាន់ទទួលសំណើរស្នេហ៍ប៉ុណ្ណោះ។
~
~
~
ចំណែកប្រភពមួយបានបង្ហើបឲ្យដឹងថាច័ន្ទសីម៉ា ត្រូវបុរសពោះម៉ាយម្នាក់តាមស្នេហាជាច្រើនខែមកហើយ ប៉ុន្ដែស្រីស្រស់ហាក់មិនអើពើរឬធ្វើឲ្យបុរសនោះមានក្ដីសង្ឃឹមតាមរយៈការបង្ហាញភាពស្និតស្នេហ៍ជាចំហនោះទេ។តាមព័តមានបានឲ្យដឹងថានាងច័ន្ទសីម៉ា កាន់តែត្រូវបានប្រុសៗជ្រួលជ្រើមស្នេហ៍នាងដោយសារតែរូបសម្រស់សីម៉ា មានភាពទាក់ទាញច្រើននៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២បានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច និងចាក់ចង្ការចេញជាអក្សរV។តែសីម៉ា ថានាងគ្មានផែនការណ៍កែកុនផ្នែកណាផ្សេងៗក្រៅពី២ចំណុចខាងលើនេះឡើយ៕
~
~
~
~
~