Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតរចនា រ៉ាវាឌី ចាប់ដៃប្រុសង្ហារសុធារិទ្ធ រកស៊ីធំ

ស្រីស្អាតរចនា រ៉ាវាឌី ចាប់ដៃប្រុសង្ហារសុធារិទ្ធ រកស៊ីធំ

~

ភ្នំពេញ៖តារាសម្ដែងរូបស្រស់រចនា រ៉ាវាឌី និងបុរសលេងសាច់សុំរូបសង្ហារលោកប៉ែន ភ័ក្រសុធារិទ្ធ បានលេច​មុខព្រមគ្នាសម្ពោធហាងTP Homme By Rachana នៅផ្លូវ៣៦០​(ទល់​មុខឡានទឹកចាស់) ដែល​ជាហាងលក់​សម្លៀ​ក​បំពាក់បុរសនារី​Design យ៉ាងប្រណិតនិងចំ​ណា​យទុនរួម​គ្នាអស់​ជា​ច្រើន​ម៉ឺនដុល្លារ។តែទាំងរចនា និងលោក​សុធារិទ្ធ មិនប្រាប់ពីទំហ៊ុំលុយ​ដែល​ពួកគេដាក់​ទុនរួម​គ្នា​នេះ​ឡើយ គ្រាន់តែបង្ហើបថា​ពិតជាចំ​ណាយ​ច្រើនលើស​ការរំពឹង​ទុកពិតប្រាកដមែន។

~

~

តារាសម្ដែងរចនា រ៉ាវាឌី វាចាថានាងធ្លាប់មានបទពិសោធន៍រកស៊ីលក់​សម្លៀកបំពាក់​តាមOnline ជាច្រើន​ឆ្នាំ​ហើយនិងមានFan ជម្រុញឲ្យបើកហាងនេះឡើងទើបាន​សម្រេចចិត្ត​ធ្វើវា​នៅពេលនេះ។ដោយឡែកទាក់​ទង​រឿងជ្រើសរើសលោកប៉ែន ភ័ក្រសុធារិទ្ធ ជាដៃគូនៃមុខ​ជំ​នួញនោះនាងថាដោយសារតែបាន​ស្គាល់គ្នារយៈ​ពេលជិត៦ឆ្នាំទៅហើយ និងធ្លាប់ថតរឿង​ជាមួយគ្នាបាន១រឿងទៀតផងគឺ”លះបង់”របស់ផលិតកម្មSastra Film ទើបមានទំនុកចិត្ត​រក​គ្នាកាន់តែខ្ពស់ ខណៈដែលការចេញរកស៊ីជាមួយគ្នានៅពេលនេះ​ក៍មានកិច្ចសន្យា​ជាមួយ​គ្នាច្បាស់លាស់ដែរដើម្បីឲ្យកាន់តែមានទំនុកចិត្តលើគ្នាថែមទៀត។

~

~

ចំណែកលោកប៉ែន ភ័ក្រ​សុធារិទ្ធ វិញបាន​ឲ្យដឹងដែរថាមុនលោកឈានមកបើកមុខរបររកស៊ីជាមួយកញ្ញារ៉ាវាឌី នេះ​លោកក៍មានហាង​សម្លៀកបំពាក់​មួយ​ទៀតដែលតំណើរការដោយរលូនជាច្រើនឆ្នាំមកហើយផងដែរ។លោកថាទាំងរូបលោកនិងរ៉ាវាឌី បានសាងកេរ្ដិ៍​ឈ្មោះមកជាយូឆ្នាំហេតុនេះ​មិនធ្វើឲ្យ​អតិ​ថិជនខកបំណងចំពោះអាជីវកម្មក្រៅ​សិល្បៈរបស់ពួកគេនាពេល​នេះ​ឡើយ ស្រប​ពេល​ដែលអ៊ឺវ៉ាន់ក្នុងហាងយកមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជាថៃ,វៀតណាម ចិន និង​ហុងកុង ជាដើម។

~

~

ថ្វីត្បិតតែស្រីស្រស់រចនា រ៉ាវាឌី និងប្រុសស្អាតប៉ែន ភ័ក្រសុធារិទ្ធ មិនប្រាប់ពីទំហ៊ុំទឹក​លុយដែលពួក​គេវិនិយោគ​រួមគ្នាក្ដី តែតាមការបង្ហើបពីអ្នកស្និតតារាទាំងពីរ​បានឲ្យដឹងថាហាង​ថ្មីរបស់ពួកគេនោះចំណាយទុន​អស់ជាង១០​ម៉ឺន​ដុល្លារឯណ្ណោះ។ដោយឡែកFan មួយចំនួន​របស់តារាទាំង២ដួងនេះ សង្ស័យថារ៉ាវាឌី និងសុធារិទ្ធ ពេលនេះ​មិនត្រឹមតែបោះទុនរក​ស៊ីធំ​ចូលគ្នានោះទេ ប៉ុន្ដែពួកគេថែមទាំងវិនិយោគទាំងបេះដូង​ជាមួយគ្នាទៀតផងតែ​ស្រី​ស្រស់ ប្រុស​សង្ហារនៅតែអះអាងថារាប់អានគ្នាត្រឹមជាដៃគូជំនួញប៉ុណ្ណោះ គ្មានអ្វីជាពិសេសឡើយ៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments