~
ភ្នំពេញ៖អតីតតារាកំប្លែងCTN លោកសុខ មេសា ហៅនាយចឺម ដែលជាតារាចម្រៀងសាន់ដេនោះត្រូវបានគេកត់សម្គាល់ថាគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ នេះលោកមេសា បានបែកបាក់សង្សារជាតារាសម្ដែងនិងស្រីស្អាតដល់ទៅ៤នាក់ទៅហើយ ក្នុងនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ។អ្នកលេងបណ្ដាញសង្គមបានហៅនាយចឺម ថារហ័សនាមJustin Bieber ខ្មែរព្រោះប្ដូរសង្សារញឹកពេក ខណៈដែលអ្នកខ្លះហៅលោកមេសា ថាជា”ព្រាននារី”ជាដើម
~
~
ទើបធ្វើឲ្យថ្មីៗនេះនាយកើតទុក្ខមិនសុខចិត្តរហូតឆ្លើយតបទៅអ្នករិះគន់លើខ្លួនទាំងកំហឹងទៀតផង។នាយចឺម បានប្រាប់អ្នកយកព័តមានយើងថានាយក៍ឆ្ងល់ដែរថាម៉េចបានគូសង្សារឲ្យតែបែកបាក់គ្នា គេបន្ទោសតែលើខាងប្រុសអីចឹង?ដោយឡែកនៅក្នុងវីដេអូLive កាលពីថ្ងៃទី១៧សីហា នាយបានសួរបញ្រ្ចាសទៅអ្នកជេរប្រទេចខ្លួនរឿងបែកសង្សារជាបន្ដបន្ទាប់នោះថាតើពួកគេមានអ្វីអស្ចារ្យជាងនាយទៅបានជាដឹងរឿងនាយច្បាស់ជាងសាមីខ្លួនទៀត?
~
~
ប្រុសៗមិនតិចនាក់ទេដែលច្រណែននាយចឺម ថាទោះជាម្ចាស់បទ”មនុសស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា”រូបនេះរាងអន់កម្ពស់បន្ដិចក្ដី តែថ្វីមាត់នាយមិនធម្មតានោះទេព្រោះញ៉ែបានៗ ហើយអតីតសង្សាររបស់លោកមេសា ទាំង៤ខាងលើគឺសុទ្ធតែជាកំពូលស្រីស្អាតហេតុនេះនៅពេលដែលនាយមិនអាចរក្សារសង្សារសាច់សខ្ចីបានយូអង្វែងហើយត្រឹមតែ៥ឆ្នាំរបូតអស់ដល់ទៅ៤នាក់បែបនេះពួកគេសោកស្ដាយជំនួសអ្នកចម្រៀងរូបនេះតែម្ដង។
~
~
តែនាយចឺម ធ្លាប់និយាយថានៅលើលោកនេះគ្មានអ្នកណាចង់បែកពីសង្សារនោះទេ ប៉ុន្ដែត្រឹមពាក្យជាសង្សារគឺអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ហើយនាយមិនដែលនិយាយពីមូលហេតុនៃការប្រេះឆាស្នេហ៍សង្សារនីមួយៗនោះទេគឺរក្សារភាពស្ងៀមស្ងាត់ឲ្យរៀងៗខ្លួននិងថារាប់អានគ្នាជាធម្មតាទៀតផង ស្របពេលដែលសង្សារទី១៖របស់នាយគឺនាងអៀ ម៉េងលិ ,សង្សារទី២៖ពុធ ស្រីខួច និងសង្សារទី៣៖ហ្វា ហ្វា ពួកគេពេលនេះមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ ខណៈអ្នកមេម៉ាយសេង សុខឃីម មិនទាន់មានដំណឹងភ្ជាប់ស្នេហ៍ថ្មីនោះទេ ព្រោះនាងទើបបែកនាយចឺម នៅដើមខែសីហាឆ្នាំ២០២២ នេះប៉ុណ្ណោះ តែគេជឿរថាសាច់សខ្ចីដូចម៉ែសំឡីរបស់នាងប្រាកដជាមានប្រុសមិនតិចនាក់ទេ ដែលរងចាំត្រងស្នេហ៍ជាមិនខាន។
~
~
គូរបញ្ជាក់ថានាយចឺម បានបោះបង់អាជីពកំប្លែងវិវត្តន៍មកក្លាយជាតារាសាន់ដេហើយកាលពីឆ្នាំ២០១៧ នាយបានធ្លាយរឿងមានស្នេហាជាមួយស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ី,ឆ្នាំ២០១៨ មានស្នេហាជាមួយអតីតFreshie លេខ១នាងពុធ ស្រីខួច ,ឆ្នាំ២១៩ ប៉ៈស្នេហាជាមួយនាងហ្វា ហ្វា ហៅស្រីយី និងឆ្នាំ២០២១ នាយភ្ជាប់ស្នេហ៍នាងសេង សុខឃីម និងទើបតែចែកផ្លូវគ្នានៅដើមខែសីហា នេះ។នាយចឺម និយាយលេងបន្លំមែនថានាយនឹងរកសង្សារ១ទៀត តែក្រោយមានអ្នកឌឺដងច្រើនពេក ទើបនាយទ្រាំលែងបានក៍វាយបកទៅអ្នកដែលមិនពេញចិត្តនាយវិញភ្លាមៗតែម្ដង។
~
~
សូមបញ្ជាក់ថាក្រៅពីនាយចឺម តារាដែលល្បីថាញ៉ែបានសុទ្ធតែជាស្រីស្អាតនោះមានដូចជានាយពែកម៉ី,នាយក្រូច និងលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ជាដើមដែលធ្វើឲ្យនាងនាងមិនតិចទេលើកទង់ជ័យចុះចាញ់ក្រោយពួកគេបានស្ដាប់ថ្វីមាត់របស់តារាខាងលើ។
~
~
ដោយឡែកសម្រាប់នាយចឺម វិញមុនរបូតបាត់សង្សារស្រីស្អាតដល់ទៅ៤នេះនាយក៍ធ្លាប់ត្រូវម្ដាយតារាស្រីខ្លះបារម្ភពេលកូនពួកគាត់ថតMVជាមួយលោកមេសា ផងដែរព្រោះថាក្រៅពីពូកែអន្ទងស្នេហ៍តាមរយៈវោហារស័ព្ទឲ្យស្រីៗទន់ជង្គង់នោះនាយចឺម គិតតែពីចាប់គ្រញិចអោបថើបតួស្រីលើសពីតម្រូវការរបស់អ្នកដឹកនាំរឿងទៅទៀតទើបធ្វើឲ្យតារាស្រីវ័យក្មេងខ្លះ ញ៉ាចតែម្ដងពេលត្រូវលេងឈុតពិសេសជាមួយលោកមេសា ៕
~
~
~
~