~
ភ្នំពេញ៖ពិតជាគូរឲ្យចាប់អារម្មណ៍ខ្លាំងមែនខណៈដែលឆន សុវណ្ណារាជ បានអោបថើប ស្រី ស្អាតហេង ចន្ថា ដែលជាMiss Grand Cambodia 2016 នៅក្រៅឆាកដោយគ្មានខ្លាចគូដណ្ដឹងរបស់នាងឆេះដុំឡើយ។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលក្រោយសុវណ្ណារាជ ធ្វើបែបនេះស្រាប់តែមាន Fan មួយចំនួនដាស់តឿនលោកសុវណ្ណារាជ ថាប្រយ័ត្ន គ្រូពេទ្យខឹង(សំដៅដល់លោកគ្រូពេទ្យស៊ឹម ពេជ្រពន្លឺ)បេក្ខភាពCambodian Idol រដូវកាលទី៤ និងខ្លះទៀតបែជាហៅតារារោមទ្រូងច្រើនរូបនេះថាជា”ម៉ាក់”ទៅវិញទើបធ្វើឲ្យអតីតតារាU2 រូបនេះមិនពេញចិត្តឡើយ។
~
~
ហ្វេសបុកឈ្មោះបំរើ អារម្មណ៍មិត្តៗSad ខមិនថា”ម៉ាក់រាជ កុហកអារម្មណ៍ខ្លួនឯងទៀតហើយ” ខណៈដែលលោកសុវណ្ណារាជ តបថា”ប្អូនអត់ម្ដាយហៅមែន បានហៅបងម៉ាក់”។ហ្វេសបុកឈ្មោះNang Maurer ខមិនថា”បងពេទ្យនិងខូចចិត្ត”សុវណ្ណរាជ តបថា”ពេទ្យរុស្សីចាំទទួល”។ហ្វេសបុក ឈ្មោះស៊ីន ភត្រា ខមិនថា”អូខេម៉ាក់រាជ”សុវណ្ណារាជ តបថា”បើអត់ម៉ែទេ ចាំបងទទួល”។
~
~
~
~
ឆន សុវណ្ណារាជ ហាក់ធ្វើឲ្យFan ច្របូកច្របល់កាន់តែខ្លាំងក្រោយសុខៗលោកបែជាអោបថើបស្រីស្អាតហេង ចន្ថា ទាំងគ្មានព្រឺរោមខ្លាចគូដណ្ដឹងនាងប្រចណ្ឌនោះទើបក្រុមអ្នកគាំទ្រជជែកគ្នាមិនឈប់ដោយពួកគេយល់ថាសុវណ្ណារាជ ធ្វើបែបនេះដើម្បីបិតបាំងអ្វី១ឬធ្វើដោយបង្ខំចិត្តព្រោះកន្លងមកមានព័តមានថាលោករាជ មានប្រុសតាមស្នេហ៍ច្រើនជាងស្រី្ដភេទ។
~
~
ប៉ុន្ដែតារាហង្សមាសរូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកជាបុរសពេញលក្ខណៈហើយមានសង្សារជានិស្សិតស្រីនៅអាមេរិកឈ្មោះអរិយ៉ា តែដំណឹងស្នេហាឆ្លងទ្វីពមួយនេះបានស្ងប់ស្ងាត់រយៈពេលជាង១០ឆ្នាំទៅហើយទើបមានការសង្ស័យថាពួកគេបានចែកផ្លូវគ្នា
~
~
ខណៈដែលមុននេះមានស្រី្ដស្អាតម្នាក់តាមអោបថើបអ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះដល់ឆាកតន្ត្រីទៀតផង។ដោយឡែកចំពោះFan លើកឡើងថាសុវណ្ណារាជ ថើបហេង ចន្ថា ប្រយ័ត្ន គ្រូពេទ្យស៊ឹម ពេជ្រពន្លឺ ខឹងនោះ ព្រោះតែពួកគេសំដៅថាលោកពន្លឺ មានចឬកដូចស្រីហើយច្រៀងមិនសូវពិរោះបែជាជាប់រហូតមកដល់វគ្គLive Show សប្ដាហ៍ទី៥ទៅវិញ ទើបគេសង្ស័យថាក្នុងចំណោមគណៈកម្មារការទាំង៤នោះប្រាកដជាមានម្នាក់ណាជួយជ្រោមជ្រែងលោកគ្រូពេទ្យជាមិនខាន ហើយក្នុងនោះបន្ទុកត្រូវធ្លាក់ទៅលើលោកសុវណ្ណារាជ ធ្ងន់ធ្ងរជាងគេ។
~
~
ប៉ុន្ដែសុវណ្ណារាជ មិនដែលបកស្រាយរឿងនេះទេ ហើយលោកក៍មិនពន្យល់ទេថាហេតុអ្វីបានជាមានFan ខ្លះបានហៅលោកថាជា”ម៉ាក់ៗ”ដែលពាក្យនេះសម្គាល់ថាជាមនុស្សស្រីនោះ៕
~
~
~
~
~
~