Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈពិតឬទេ? សុខ ស្រីនាង ពិសោធន៍ស្នេហ៍ថ្មីនៅបារាំង

ពិតឬទេ? សុខ ស្រីនាង ពិសោធន៍ស្នេហ៍ថ្មីនៅបារាំង

~

~

ភ្នំពេញ៖សុខ ស្រីនាង បានហោះទៅដើរកម្សាន្ដនៅបារាំងជាលើកទី១កាលពីថ្ងៃទី១៩សីហា ហើយអ្នក​មេ​ម៉ាយ​រូបនេះបង្ហាញទឹកមុខរីករាយនៅពេលដែលបានឈនៅមុខTour Eiffel ថត​រូបលេង។តែស្រីនាង មិនបង្ហាញ​រូប​កៀកកើយជាមួយបុរសពិសេស​ណាម្នាក់បែបជាគូ​ស្នេហ៍​នោះទេ បើទោះជាមានការជឿរជាក់ថានាងអាច​ទៅ​មាន​​គ្នាហើយជាឱកាសនៃការពិ​សោធន៍​ស្នេហ៍ថ្មីលើទឹកដីបារាំងក្ដី។ប៉ុន្ដែគេចាំបានថាមុននេះនាងហ៊ិន ច័ន្ទនីរ័ត្ន ក៍បានហោះ​ទៅ​ដល់​ទីនោះដូចស្រីនាង ដែរហើយនាងតែងតែបញ្ចេញរូបថតម្នាក់ឯងដូចគ្នាតែតាមពិត​នាង​ទៅ​រិត​ចំណងស្នេហាជាមួយលោកគ្រូពេទ្យរូបសង្ហារសោះ។ដោយឡែកចំពោះស្រីនាង វិញកុំថា​ឡើយហ៊ានកៀក​កើយស្នេហ៍ថ្មីជាចំហ សូម្បីតែបណ្ដើរសង្សារម្ដងក៍នាង​មិនហ៊ានធ្វើ​ដែរ ក្រោយអតីតតារាKH និងសាន់​ដេរូប​នេះ​លែងប្ដីលោកស៊ី សុវត្ថិ រយៈពេលជាង១០​ឆ្នាំ​មក​។

~

~

គូរកត់សម្គាលថាមុនសុខ ស្រីនាង ទៅដល់បារាំងមុននេះមួយថ្ងៃអ្នកមេម៉ាយ​គ្មាន​កូន១គ្រាប់ជាប់​ខ្លួនរូប​នេះ​បានដើរកម្សាន្ដក្នុងស្រុកជាមួយប្អូនថ្លៃថៅកែហង្សមាសនាងឱក សុ​គន្ធកញ្ញា ដោយពួកគេបង្ហាញ​សកម្ម​ភាព​ដូចគូសង្សារទើបធ្វើឲ្យFan តារាទាំងសងខាងប្រ​ហោង​​​ពោះធ្លុងព្រោះខ្លាចតែតារាទាំងពីរប្រែក្លាយទៅជាLesbian បន្ទាប់ពីបានថតសម្ដែងរួម​គ្នា”ស្នេហាខ្ញុំផ្លូវ២”មក។ចំពោះស្រីនាង វិញនាងត្រូវបាន​ក្រុមស្រីស្រលាញ់​ស្រីចាប់​អារម្មណ៍​លើ​នាងច្រើនជាងប្រុសៗទៅទៀតក្រោយនាងក្លាហានហ៊ានលេងឈុតពិសេសជាមួយឱក សុគន្ធ​កញ្ញា រហូតដល់ជាប់ចិត្តគ្នានៅក្រៅឆាកនោះ។

~

~

ប៉ុន្ដែទាំងFan របស់ស្រីនាង និង​សុគន្ធ​កញ្ញា ពួកគេនៅតែមាន​ជំនឿរ​ចិត្តថាតារាទាំងពីរដួងរួមទ្រនុំតែមួយ​នេះប្រាកដជាគ្មាន​អារម្ម​ណ៍​​ពិត​ជាមួយ​ស្រី្ដភេទដូចក្នុងសាច់រឿងឡើយ ព្រោះថាពេលនេះស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ក៍មិនបារម្ភខ្លាចភរិយាលោកលង់ស្នេហ៍ស្រីនាង មែនទែន ខណៈដែលស្រីនាង ផ្ទាល់​វិញ​ទោះជាជាជាង១ទសវត្សន៍មកនេះនាងលាក់បាំងប្រុស្នេហ៍ជិតបានល្អក្ដី តែនាង​មិន​មែន​ទុកបេះដូងឲ្យនៅទំនេរឡើយ ពោលគឺគ្រាន់តែចង់សាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះ។

~

~

មហាជនកត់សម្គាល់ថាសុខ ស្រីនាង បន្ទាប់ពីចាកចេញពីសាន់ដេចូលហង្សមាសនេះ​ទោះ​ជានាងមិនសូវ​លេច​ធ្លោខ្លាំងមែន តែតម្លៃខ្លួនរបស់នាងខ្ពស់ជាងមុនពោលគឺអាច​និយាយ​បាន​ថា​ជ្រើសផ្លូវត្រូវព្រោះ​នាងថែម​ទាំង​បានធ្វើឲ្យថៅកែធំហង្សមាស​ទុកចិត្តតាមរយៈ​ការ​ប្រ​គល់​តំ​ណែ​​​ង​គណៈកម្មារការCambodian Idol Junior និងតួឯកដល់ទៅ២រឿងគឺ​ភាពយន្ដ​ភាគ​រឿង​​”រាជនីយភូមិគ្រះ”​ និងរឿងខ្នាតធំ”ខ្ញុំមានញាណលើស”។តែស្រីនាង មិនធ្លាប់ត្រូវបាន​គេ​ចាត់​ទុកនាងថាជាតារាដែលអាចឈានទៅប្រជែង​អ្នកចម្រៀងជូរមុខរបស់ហង្សមាស​បាន​ឡើយ​ព្រោះថាឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងគេដដែល ខណៈ​ដែល​រលក​ថ្មី​នៅទ្រ​នុំនេះគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលឡើងកូដជាងគេ។

~

~

ក្រៅពីសុខ ស្រីនាង តារាដែលលែងប្ដីហើយសាងស្នេហ៍ដោយមិនបើកចំហ​មានដូច​ជាពេជ្រ សោភា,សុខ សោម៉ាវត្តី ,កែវ និសា និងអឿន ស្រីមុំ ជាដើម។ប្រភព​ពីអ្នកសិល្បៈដែល​ជិត​ដិត​ស្រីនាង បានបង្ហើបឲ្យ​ដឹង​ថាអ្នកមេម៉ាយរូបនេះមានជម្រើស្នេហ៍ច្រើន​ហើយបើនាង​ចង់ឆក់​តំណែង​ជំទាវនោះប្រាកដជា​មិនជាឧប​ស័ក្កសម្រាប់រូបនាងឡើយ។តែស្រីនាង ខ្លាច​ប្រ​ឈមស្នេហ៍មិន​ដូច​បំ​ណងជាលើកទី២ទើប​ពេលនេះនាង​ជ្រើសផ្លូវបន្ដសាង​ស្នេហ៍ដោយ​លាក់​លៀមត​ទៅ​ទៀត​​ដែលធ្វើឲ្យជីវិតស្នេហ៍បាត់បង់ទាំងស្រុងនូវភាពផ្អែម​ល្ហែម។​យ៉ាងណាគេចាំ​មើល​​ថា​ក្រោ​យ​ស្រីនាង ហោះមកពីបារាំងវិញតើនាងព្រមប្ដូរចិត្តដោយហ៊ានបើក​មុខកំពូល​ស្នេហ៍ជាចំហ​ដូច​គេ​ឬយ៉ាងណា ដើម្បីកុំឲ្យគេសង្ស័យថានាងស្រលាញ់ស្រីដូចគ្នាតទៅទៀត?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments