Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈថាមែនៗ សុខ សោម៉ាវត្តី ចាប់ផ្ដើមហ៊ានបណ្ដើរថៅកែ

ថាមែនៗ សុខ សោម៉ាវត្តី ចាប់ផ្ដើមហ៊ានបណ្ដើរថៅកែ

~

ភ្នំពេញ៖សុខ សោម៉ាវត្តី កំពុងពិសោធន៍ស្នេហ៍ថៅកែហាងថតរូបម៉ូដ​ម្នាក់ក្រោយអ្នកមេម៉ាយ​កូន​​១​រូបនេះ​អស់​និស្ស័យស្នេហ៍ជាមួយប្រុសក្មេងកីឡាករបាល់ទាត់លោកលី វ៉ាហេទ ទើបធ្វើ​ឲ្យមិត្តរួមអាជីពបាននិយាយ​ក្រោយ​ខ្នងវត្តី ថាមិនយូទេពិធីការិនីរូបនេះនឹងក្លាយទៅជាថៅកែ​ស្រីជាមិនខាន។

~

អ្វីដែលគូរឲ្យកត់សម្គាល់តាម​ព័តមាន​ថាសោម៉ាវត្តី ចាប់ផ្ដើមហ៊ានបណ្ដើរ​ថៅ​កែទៅតាមកម្មវិធីមួយចំនួនរបស់ម្ចាស់ហាងថតរូបដ៍ធំមួយនោះ តែ​សម្រា​ប់​កម្មវិធីអ្នក​សិល្បៈ​រួម​​អាជីពវិញវត្តី មិនដែលនាំលោកថៅកែមកជាមួយឡើយដែលនេះ​បញ្ជាក់ថានាងមិនទាន់​ច្បាស់​១០០% ពីទំនាក់ទំនងជាមួយបុរសវ័យចំណាស់កាត់ចិនរូបនោះឡើយ បើទោះជាមាន​សកម្មភាពខ្លះ​អ្នក​ទាំង​ពីរកៀកកើយគ្នាយ៉ាងស្អិតល្មូតក្ដី។

~

~

~

~

គូរកត់សម្គាល់ថាក្រោយពីអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនាងសុខ សោម៉ាវត្តី ចែក​ផ្លូវគ្នាជាមួយ​លោកវ៉ា​ហេទ ជិត​១ឆ្នាំមកនេះពិធីការិនីរូបស្រស់ត្រូវបានប្រុសៗទ្រព្យ​ស្ដុកជា​ច្រើ​ន​នាក់​ចង់ចូលខ្លួនមកស្អំរបួសបេះ​ដូង​នាងតាមរយៈការប្រគល់តំណែងជំទាវលាក់មុខ និង​មា​ន​​អាណិជនខ្លះចង់ធានាឲ្យនាងនិង​កូនស្រីចេញទៅ​រស់​នៅស្រុកគេទៀតផង។ប៉ុន្ដែវត្តី ធ្លាប់​ប្រាប់ថាធ្វើប្រពន្ធអ្នកធំឬងារជំទាវមិនបើកចំហ​នោះមិនមែនជារឿងដែល​នាងរំភើបឡើយ ព្រោះនាងធ្លាប់មានប្ដីអ្នកធំដែរ ហើយបើនាងចង់បានតំណែងពិសេសនោះ​តើនាងចាំបាច់​លែង​ប្ដីធ្វើអីទៅ?ប្រភពបានឲ្យដឹងថាវត្តី ចង់បានស្មេហ៍ស្មោះ ហេតុនេះហើយបានជាពេល​នេះ​នាងសម្រេចចិត្ត​សាង​ស្នេហ៍​ជាមួយប្រុសចំណាស់ជំនួសឲ្យប្រុសក្មេងវិញម្ដង ខណៈ​ដែល​ម្ដាយនាងវិញបានផ្ដល់សិទ្ធិឲ្យនាង​ជ្រើស​គូស្រកដោយខ្លួនឯងពេញទំហ៊ឹងពោលគឺតាំងពីនៅលីវម្លេះ។

~

~

សូមរំលឹកថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា កាលពីឆ្នាំ​២០​១២ និង​បានលែងលះគ្នា​ឆ្នាំ​២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់អាយុជិត១០ឆ្នាំ​ទើប​នាងភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទ ជា​ច្រើន​ឆ្នាំ​តែប្រេះឆាស្នេហ៍ឆ្នាំ២០២១ ។អតីត​Freshie​ រូប​នេះជាតារាដែលធ្លាក់ខ្លួន​មេម៉ាយតែ​នៅ​​រក្សារទីផ្សារ​សិល្បៈ​បាន​ក្នុង​ចំណោម​តារា​ដូចជាអ្នកនាងពេជ្រ សោភា,សុខ ស្រីនាង,កែវ និសា និងពេជ្រ សូលីកា ជាដើម។

មហាជនរងចាំមើលថាសុខ សោម៉ាវត្តី នឹងអ្នកមេម៉ាយសម្បូរមន្ដស្នេហ៍ខាងលើមួយ​ណា​ទៅដែលនឹងចូល​រោង​ការ​ជាលើកទី២មុន?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments