Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈមិនអាចចោលមួយណា? ប៉ាច គីមមួយ ៖ចាប់ទាំង២ច្រក

មិនអាចចោលមួយណា? ប៉ាច គីមមួយ ៖ចាប់ទាំង២ច្រក

~

ភ្នំពេញ៖ ស្រីស្អាតប៉ាច គីមមួយ បានលេខមុខក្នុងភាពយន្ដថ្មីរឿង”ល្ខោន”របស់ហង្សមាស​បន្ទា​ប់​ពីនាងបាន​សម្ដែងកុនឲ្យផលិតកម្មរបស់ខ្លួនជាបន្ដបន្ទាប់​ពោលគឺស្ទើតែស្មើអាជីព​ចម្រៀ​ង​ទៅហើយ បើទោះជាជា​ភាគ​ច្រើននាងបានត្រឹមធ្វើជាតួរងមិន​ដែលស្គាល់ជាតិធ្វើតួឯក​ក៍​ដោ​យ តែការបន្ថែមអាជីពថ្មីនេះធ្វើឲ្យនាង​មាន​សកម្មភាពសិល្បៈកាន់តែច្រើន ហើយត្រូវបាន​គេ​ស្គាល់នាងក៍រឹតតែច្បាស់ថែមទៀតផងដែរ។

~

~

យ៉ាងណា​ភាព​យន្ដថ្មីនោះក្រៅពីនាងគីមមួយ ក៍​មាន​ស្រី​ស្អាត​មាន សូនីតា និងនាងគីម ហួរ ផងដែរបង្អួតសម្រស់គ្នារៀងៗខ្លួន​ទើបធ្វើឲ្យ​ពិ​បាកបែងចែកថាមួយណាស្អាតជាង ខណៈ​ដែល​អនាគត​ភរិយា​តារាចម្រៀងសយ រតនៈ រូប​នេះ​វិញ​នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជា​ស្រ​លាញ់ការងារសិល្បៈ​គ្រប់ទម្រង់​ដូចៗគ្នាក្ដី ប៉ុន្ដែចិត្ត​នាង​នៅ​តែផ្ដោតលើចម្រៀងជាអទិភាព​ឬ​ជាជម្រើសទី១ដដែល។

~

គូរកត់សម្គាល់ថាប៉ាច គីមមួយ ជាតារាដែលមានសម្រស់លេចធ្លោនៅហង្សមាស​ក្នុង​ចំណោមនាងសុខ ស្រី​នាង​,ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើម តែគីមមួយ នៅមិន​ទាន់ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មដូចស៊ូហ្សាណា ឡើយ​។អតីតតារាCell Card Star និងបេក្ខ​ភាព​The Voice Cambodia រដូវកាលទី១រូបនេះត្រូវបានគេចាប់​អា​រម្មណ៍ខ្លាំង​នៅពេលដែលនាង​បាន​សម្ដែង​ជាមួយលោកព្រាប សុវត្ថិ បទ”មាន់ស្រែ បន្លែស្រស់”​និងច្រៀងតពី​លោក​ឧកញ៉ា​ស្នាយ បទ”កាឌឹបៗដាក់”

~

~

ប៉ុន្ដែចាប់តាំងពីខែសីហាឆ្នាំ២០២០ គីមមួយ អស់ឱកាសធ្វើ​ជាដៃ​គូ​លោក​សុវត្ថិ ទៀតហើយដោយសារតែតារាវ័យ៤៧ឆ្នាំរូបនោះទៅជ្រកនៅGalaxy ទើបពេល​នេះ​​គេ​ឃើញហង្សមាស​ច្រើន​​តែផលិតបទ​ចម្រៀងឲ្យនាងឆ្លងឆ្លើយនិងជាដៃគូ​របស់គូដណ្ដឹង​នាង​លោក​សយ រតនៈ តែម្ដង ប៉ុន្ដែសន្ទុះ​នៃការគាំទ្រខុសគ្នាបើប្រៀបធៀបគីមមួយ ច្រៀង​សម្ដែង​​ជាមួយ​លោកសុវត្ថិ ។

~

~

សូមបញ្ជាក់ថាប៉ាច គីមមួយ បានប្រេះឆាស្នេហ៍ចាស់ជាមួយអតីតតារាចម្រៀង​ម្នាក់​ហើយ​នាងទុកជីវិតជា​ស្រ្ដី​មេម៉ាយជាច្រើនឆ្នាំទើបកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ នាង​បាន​ប្រគល់ចិត្តកាយ៉ាទៅឲ្យតារាចម្រៀង​រួមទ្រនុំ​ព្យាបាលដំបៅបេះដូងតាមរយៈការភ្ជាប់ពាក្យតាមប្រពៃណីខ្មែរជាផ្លូវការជាមួយគ្នា ធ្វើឲ្យមន្រ្ដីធំខ្លះៗ​ដែលលង់​សម្រស់នាងបានដកថយទៅ​វិញ​អស់ ព្រោះការពិតគីមមួយ ពិតជាស្នេហាតែប្រុសក្មេងមែន។តែគីមមួយ ប្រាប់​ថានាងមិនទាន់​ប្រាប់​ថ្ងៃដែលត្រូវដឹកដៃលោករតនៈ ចូលរោងការឡើយ ពោលគឺដើម្បីឲ្យFan របស់នាង​មាន​ការ​ភ្ញាក់ផ្អើលនាងរងចាំដល់ថ្ងៃពិសេសទើបបញ្ចេញឲ្យពួកគេSurprise ទាំងអស់គ្នាតែម្ដង៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments