Wednesday, March 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសារី ស្រីពេជ្រ ៖ផ្ដាំផ្ញើរឲ្យយុវ័យជំនាន់ក្រោយ តស៊ូ​ព្យា​យាមទើបអាចសម្រេច​ក្ដីសុ​បិន​ធំ

សារី ស្រីពេជ្រ ៖ផ្ដាំផ្ញើរឲ្យយុវ័យជំនាន់ក្រោយ តស៊ូ​ព្យា​យាមទើបអាចសម្រេច​ក្ដីសុ​បិន​ធំ

~

ភ្នំពេញ៖ស្រីស្អាតសារី ស្រីពេជ្រ ម្ចាស់មកុដMiss Petite Global 2022 ដែល​ទើប​ឈ្នះពាននេះនៅប្រទេសម៉ា​ឡេស៊ីនោះបានថ្លែងសារថាសូមឲ្យយុវជនជំនាន់ក្រោយ ត្រូវ​តែ​ព្យាយាម តស៊ូ បើសិនជាស្រលាញ់ការ​ប្រ​លង​កញ្ញាឯក ហើយសិក្សារឲ្យច្បាស់ពីកម្មវិធី​នី​មួយ​ៗទើបពួកគេអាចសម្រេចក្ដីសុបិនធំក្លាយទៅ​ជាការពិតបាន។ស្រីស្រស់រូបនេះ​ថានាង​មាន​​តែ អរគុណFan ចំពោះការគាំទ្រជួយលើកទឹកចិត្តនាងតាំងពីផ្ដើមកម្មវិធីប្រកួត​ដំបូងរហូតទទួល​បាន​ជោគជ័យ។

~

~

ចំណែកស្រីស្អាតសំអុល អែនណាអូមី Teen Star Cambodia 2022 For Wining 3rd Runner Up In National Custom នាងយល់ឃើញថាការប្រកួតអន្ដរជាតិជាបទពិសោធន៍​ដ៍ធំ​សម្រា​ប់ជីវិតនាង​ដែល​ទើប​តែមានវ័យ​១៦​ឆ្នាំនេះ ហើយនាងក៍ជម្រុញនិងលើកទឹកចិត្តឲ្យ​យុ​វវ័យ​ជំនាន់ក្រោយ ជួយពង្រឹង​សម្ថភាព​និង​ការតាំងចិត្ដក៍ដូច​ជាស្មារតី ឲ្យបានល្អក្នុងការ​ប្រ​លង​បវរកញ្ញាលើកក្រោយៗបន្ទាប់ពីរូបនាង។ អ្វីដែលគូឲ្យយក​ចិត្តទុកដាក់នោះ​គឺត្រូវរៀន​សូត្រ​អោយបានខ្លាំងយកគំរូបតាមរៀមច្បងដើម្បីឈានទៅសម្រេចគោលដៅ។

~

~

គូរកត់សម្គាល់ថាការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ម្ចាស់ពានខាងលើនេះតាមរយៈពួកគេបង្ហាញខ្លួនក្នុងកម្មវិធីFans Meeting កាលពីល្ងាចថ្ងៃទី១១ខែសីហា ឆ្នាំ២០២២ នៅផ្សារទំនើបThe Olympia Mall ជាន់ទី១ ដែល មានទស្សនិកជន ទៅគាំទ្រ Idol របស់គេយ៉ាងច្រើន​កុះក​ធ្វើឲ្យផ្អើលអ្នកដើរផ្សារតែម្ដង ក្រោមការរៀបចំ​របស់​CIM (Cambodia International Models )ដើម្បីជាការអបអរសាទដល់បេក្ខភាពកម្ពុជាយើងដែល​ទទួលបាន​ចំ​ណាត់​​ថ្នាក់ល្អ​លើវេទិ​ការអន្ដរជាតិ​ទើបបង្កើតឲ្យមាន”Fan Meeting “នេះឡើង។CIM បានបង្ហាញក្រុម​Models របស់ខ្លួនលើឆាកជាច្រើនរូបដើម្បីឲ្យអ្នកទស្សនាផ្ទាល់បានរីករាយ ក្នុងនោះ​ក៍មាន​រលកក្រោយ និងម្ចាស់​ពាន​ទាំង​ឡាយឡើងបញ្ចេញសម្ថភាពរៀងៗខ្លួនដែល​ធ្វើឲ្យអ្នក​ទស្សនា​បាន​ជក់ចិត្តនិងទះដៃយ៉ាងកងរំពងលើកទឹក​ចិត្តពួកគេ។ម្ចាស់ពានដែលFan ស្គាល់ច្បាស់ហើយពួកគេបង្ហាញខ្លួនព្រមគ្នានោះមាន​៥រូប​ផ្សេងគ្នាគឺ៖

~

~

សូមបញ្ជាក់ថាCIM ដែលមានលោកម៉ែន និមលរតន៍ ជាស្ថាបនិកនោះបានដឹកនាំ​ក្រុម​ម៉ូឌែលរបស់ខ្លួនទៅ​ប្រកួត​លើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទើបធ្វើឲ្យវិស័យModels នៅកម្ពុជា​កាន់តែរីកចម្រើនជាលំដាប់​ ទើប​ក្រុម​ហ៊ុនដែល​ជាថ្នាលបណ្ដុះបណ្ដាលវិស័យសិល្បៈមួយនេះ រៀបចំដើម្បីឲ្យអ្នកគាំទ្រជួបបវរកញ្ញាដែលគេគាំទ្រតាមរយៈ”Fan Meeting”នេះឡើង​តែ​ម្ដង៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments