Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈសាកទាយមើល! តើខេម អាចក្លាយទៅជាតួឯកវិញឬអត់?

សាកទាយមើល! តើខេម អាចក្លាយទៅជាតួឯកវិញឬអត់?

~

ភ្នំពេញ៖ តារាចម្រៀងកាន់សាសនាគ្រិស្ដលោកប៉ុន សុណារិន ហៅខេម ស្ថិតក្នុងចំណោមអ្នក​ចម្រៀង​សំ​ខាន់​ទាំង៣របស់Galaxy ក្នុងនោះ២ដួងទៀតគឺលោកឧកញ៉ាព្រាប សុវត្ថិ និងនាង​តន់ ច័ន្ទសីម៉ា ប៉ុន្ដែខេម មិនមែន​ជាតួឯកដូចលោកនៅថោន ឡើយពោលគឺជា​តួរង​បន្ទាប់​ពី​លោកសុវត្ថិ ប៉ុណ្ណោះ ព្រោះឥទ្ធិពល​របស់តារាវ័យ​៤៧ឆ្នាំរូបនេះបានគ្របលើតារាទាំង​អស់​របស់ផលិតកម្មមួយនេះ។

~

~

យ៉ាងណាខេម ហាក់មានសង្ឃឹមឡើង​វិញ​ច្រើនថានឹងអាចក្លាយទៅ​ជាតួឯកជាថ្មីព្រោះថាក្រោយលោកឧកញ៉ាស្នាយ ឡើងជាឧកញ៉ាជាង៣ខែ​មកនេះ​តារាវ័យ​៤៧​ឆ្នាំ​ចាប់ផ្ដើមខ្មាយៗពីការរាំច្រៀងកាន់តែខ្លាំងពោលគឺ៣​ខែទើបចេញបទថ្មីបាន១បទ​ប៉ុ​ណ្ណោះ ដែល​នេះជាឱកាសបើកផ្លូវឲ្យលោកសុណារិន អាចសម្រុកទីផ្សារចម្រៀងឡើងវិញ​ជាមួយការចាប់ដៃ​ស្រីស្រស់ច័ន្ទ​សីម៉ា ដែលពេលនោះគេអាចមើលឃើញច្បាស់ថាតើខេម អាចនឹងក្លាយទៅជាតារានាំមុខគេរបស់Galaxy ឬយ៉ាងណា ?

~

~

គូរកតល់សម្គាល់ថាខេម ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាទោះជាGalaxy ទិញ​អ្នកចម្រៀង​ប្រុសរូប​ណាក៍មិនប៉ៈពាល់ដល់អាជីពលោកដែរព្រោះថាលោកសុណារិន ច្រៀង​ស្ទីលស្អកហើយពិរោះ​ដែលត្រូវគ្នា​និងនាងសីម៉ា ដែលប្រើសម្លេងស្អកដូចគ្នាដែរ។តែអាជីព​ចម្រៀង​របស់ខេម ហាក់មិនសូវមាន​សន្ទុះខ្លាំង​ដូច​មុនក្រោយលោក​មានជម្លោះដ៍​ចម្រូង​ចម្រា​សជា​មួយ​​​ថៅកែថោន

~

~

ពេលដែលអតីតអ្នករត់​ម៉ូតូឌុបរូប​នេះ​ដើរ​ចេញពី​ផលិតកម្ម​មួយនេះ។​ទោះជាយ៉ាង​ណា​​ខេម ពេលនេះហាក់មានក្ដីសុខខ្លាំងព្រោះតែ​ចំណងស្នេហាជាមួយ​អ្នកនាង​ស្រីកា ដែល​ជាអាណិកជនខ្មែរមកពីបារាំងបង្ហាញជាលក្ខណៈចំហ ក្រោយពួកគេ​សាងស្នេហ៍​ដោយ​លាក់​លៀមអស់ជាច្រើនឆ្នាំ។

~

~

តែខេម មិនទាន់កំណត់ពេលវេលាដឹកដៃកំពូលស្នេហ៍​ចូល​​រោងការនៅថ្ងៃខែឆ្នាំណានោះទេ ខណៈ​ដែលមុន​នេះគេសង្ស័យថាខេម មានកូន២(ស្រី១)​តែ​ត្រូវ​បានលោកសុណារិន ប្រកែក។ខេម ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងថាលោកមិនចង់​ទៅ​រស់​នៅស្រុកគេតាមគូស្នេហ៍នោះទេ ពោលគឺចង់បន្ដអាជីពសិល្បៈនៅក្នុងស្រុក ព្រោះ​ពេល​នេះអនាគតភរិយាលោកក៍នៅខ្មែរជាមួយលោកជាច្រើនឆ្នាំមក​ហើយ។លោកថាមង្គល​ការ​លោក​អាច​នឹង​មិនប្រើពេលយូពេកទៀតនោះទេ ចំណែករឿងយកកូន​វិញគឺជារឿងដែល​គ្រប់​គ្នា​​ប្រាថ្នាចង់​បាន៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments