Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សោភា ៖លេចមុខសម្ពោធព្រះគម្ពីរប៊ីប ប្រាប់​មូលហេតុមិនដែលចែកចាយលើបណ្ដាញសង្គម​ ចំពោះការធ្វើ​សប្បុ​រសធ័ម​ជាច្រើនរបស់នាង

ពេជ្រ សោភា ៖លេចមុខសម្ពោធព្រះគម្ពីរប៊ីប ប្រាប់​មូលហេតុមិនដែលចែកចាយលើបណ្ដាញសង្គម​ ចំពោះការធ្វើ​សប្បុ​រសធ័ម​ជាច្រើនរបស់នាង

~

ភ្នំពេញ៖ ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសារមកហើយ​ដូចជាសាង​សង់​សាលា​រៀននៅតំបន់ ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើ​ប្រាស់ទឹក​នៅតំ​បន់ជាប់​ទល់​ដែន វៀតណាម ជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹង​ឃើញ​មាន​ការចែកចាយ​នៅលើ​បណ្ដាញ សង្គមដូចគេទៅវិញ។អ្វីដែលគូរ​ឲ្យ​កត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជាលេចមុខ នៅកម្មវិធី​មួយ​ដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រី​ស្ទានខ្មែរដែល​ជាកម្មវិធី​របស់ព្រះវិហារ​ជីវិត​ថ្មីភ្នំពេញ(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់​ជាមួយព្រះគម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាង​ហាក់មានក្ដីសុខ​ផ្លូវ​ចិត្តខ្លាំងណាស់។

~

~

អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរស​ធ័មជា​ច្រើនដង​តែមិន​សូវ​បង្ហោះសកម្មភាពតាមបណ្ដាញសង្គម និងការលេចមុខ​ក្នុងការ​សម្ពោធ​ព្រះគម្ពីរប៊ីប ហើយ​ត្រូវបានតារា ចម្រៀង​ល្បីល្បាញជាង១៧ឆ្នាំ​រូបនេះ​ថាជី​វិត​នាង​ជាគ្រី​ស្ទ​បរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយក្ដីស្រលាញ់ពិត ប្រាកដ មិនទាមទារការតប​ស្នង​អ្វី​ឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹង ជួយ​អ្នកខ្វះ​ខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដី​ស្រ​លាញ់ ល្អ ឬអាក្រក់ និងមានអ្នកខ្លះអ្នកស្អប់នាងជាដើមគឺនាងមិនតបតបនោះទេ។

~

~

សោភា ប្រកាន់​ទស្ស​នៈថា ”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។​នាងថាស្ទើតែ​ជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជា មួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើរព្រះ ចែករំលែកក្ដី​ស្រលាញ់។នាងបន្ថែមទៀតថានៅពេលដែលធ្វើការ អធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងអ្នកធ្លាប់សាកទើបបានដឹង​។តារា វ័យ៣៩ឆ្នាំតែសម្រស់ក្មេងជាងវ័យរូបនេះសង្កត់​ថា”​សន្ដិភាពផ្លូវចិត្ត អត់ត្រូវការទាល់តែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

~

~

ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីប នោះទេ តែគម្ពីបើកថ្មី នោះ គឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។​នាងសង្កត់​ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោក ក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺ​ដូចបានកើត​ម្ដងទៀត។

~

~

គូរបញ្ជាក់ថាពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ​(១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូប​នាងគេក៍​ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយ គ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។មហាជនកត់សម្គាល់ថាមិនមែនមានតែតារាចម្រៀងល្បីល្បាញពេជ្រ សោភា ដែល ជាគ្រីស្ទាន នោះតែតារា​ចម្រៀង​ខេម ក៍ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីនេះគេឃើញ តារា​សម្ដែង លោករតនៈ ពិ​សិដ្ឋ ក៍ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយសោភា ដោយទឹកមុខយ៉ាងរីករាយ​។ចំណែកនៅលើ​ហ្វេសបុកឈ្មោះម្លប់ សាសនា ធ្លាប់ចេញសារថាដោយចាត់ទុកសោភា ថាជាវីរៈនារីដ៍ក្លាហាន មានចិត្ត សប្បុរស ធ័មពិតៗព្រោះបានជួយសាលារៀន សង្រ្គោះក្មេងនៅ​វត្ត(ពង្រកជុំតេជោ)​នៅឃុំតេ​ជោ​អភិវឌ្ឍន៍ ខេត្តកំពត។

~

~

ហ្វេសបុកSiek Bunnary Charity ធ្លាប់បង្ហោះថា ពេជ្រ សោភា បរិច្ចាគថវិការចំនួន៤០០០០០រៀល ជួយដល់​បង​ប្រុសដំបៅខ្នង ប្រព្ធរត់ចោល​នៅខេត្តព្រះវិហារ។ហ្វេសបុកឈ្មោះសហគមន៍ចាប៉ី អមតៈ ធ្លាប់​បង្ហោះ​សារថា​ពេជ្រ សោភា បានបរិច្ចាគថវិការចំនួន៥០០ដុល្លារសម្រាប់ទ្រទ្រង់ចាប៉ីដងវែង។ហ្វេសបុកឈ្មោះSiek Bunnary Charity ធ្លាប់បង្ហោះថាពេជ្រ សោភា បានជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ​សាត់​ចំនួន២០០​គ្រួ​សារ និងមានអំណោយមួយចំនួនទៀតដែលពេជ្រ សោភា បានធ្វើសប្បុសធ័ម​ដូចជានាងធ្លាប់​បរិច្ចាគ​ថវិការ​ចំនួន១០០០ដុល្លារចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់កូវីដ,តែសោភា មិនដែលបង្ហាញ​ការ​ចំ​ណាយ​ដោយថវិការ​របស់​នាងផ្ទាល់ខ្លួននោះនៅលើបណ្ដាញសង្គមឡើយ ប៉ុន្ដែ​ភាគច្រើន​គឺអ្នកទទួលអំណោយពី​នាង​ទេ ដែល​បង្ហោះសារថ្លែងអំណរគុណនាង៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments