Wednesday, December 7, 2022
Google search engine
Homeព័ត៌មានសិល្បៈតន់ ច័ន្ទសីម៉ា គេចប្រុសតាមញ៉ែ ដោយសារតែ...

តន់ ច័ន្ទសីម៉ា គេចប្រុសតាមញ៉ែ ដោយសារតែ…

~

ភ្នំពេញ៖ បើទោះជាគ្មានឪពុកម្ដាយតាមការពារជាប្រចាំដូចនាងរ៉េត ស៊ូហ្សាណា ,អ៊ីវ៉ា ,លីនដា ,បេប៊ី និងនី មុនី​នាថ ជាដើមក្ដី ប៉ុន្ដែនាងតន់ ច័ន្ទសីម៉ា ហាក់ប្រយ័ត្នប្រយ៉ែងក្នុងការទាក់​ទង​ជាមួយជាមួយមនុស្សនៅជុំវិញខ្លួន​នាងពិសេសគឺស្រីស្រស់រូបនេះមិនដែលលើកទូរស័ព្ទរាល់លេខណាដែលនាងមិនស្គាល់ឡើយ។ក្រុមអ្នក​សារ​ព័តមានជាច្រើនដែលចង់សម្ភាសន៍នាងគឺពិបាកបន្ដិចហើយ។

~

~

លើកលែងតែជួបនាងផ្ទាល់ព្រោះតែនាងមិនទទួលទូរស័ព្ទនេះតែម្ដងដែលភាពប្រែប្រួលរបស់អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នេះនិងធ្លាប់ច្រៀង​នៅហាង​វី​ហ្រ្វេ​នបាន១យប់តែជាង១០ដុល្លារនេះក្រោយពីបាន​បោះពួយទៅមុខលឿនដូច​ផ្លេកបន្ទោរ​នៅ​ពេលដែលបាន​ចាប់​ដៃច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ។

~

~

ប៉ុន្ដែ​នាង​ច័ន្ទសីម៉ា មិនមែនជាតារាវាយ​ឬកពានោះទេហើយនាងក៍អត់ភ្លេចកំណើតដែរ ព្រោះកន្លង មកថែមទាំងបានយកកាដូទៅជូនឱក សុគន្ធកញ្ញា ដែលធ្លាប់ធ្វើជាCoach របស់នាងទៀត​ផង​ដែលធ្វើឲ្យអ្នកសិល្បករជាច្រើនគាំទ្រ។

~

~

សូមបញ្ជាក់ថាក្រៅពីនាងតន់ ច័ន្ទសីម៉ា តារាដែលស្រីដែលពិបាកទាក់ទងឬមិន​លើក​ទូរស័ព្ទតែម្ដងនោះពួក​គេ​ធ្លាប់បង្ហើបថាដោយសារតែមានក្រុមម៉ែនិងឪយ៉ែមតាមរំខាន ឬព្យា​យាមអូសទាញឲ្យទៅញាំបាយជាមួយតា​តា​ជាថ្នូរលុយធីបក្រាស់ទើបពួកគេពិបាកប្រកែកហើយក៍ជ្រើសផ្លូវបិតឬមិនលើកលេខណាដែលមិនស្គាល់តែម្ដង។ចំពោះនាងច័ន្ទសីម៉ា វិញមិន​ធ្លាប់​លេច​ឭថាមានក្រុមរកស៊ីជួញសាច់ស្រស់តាមរំខាននោះទេ គឺមានតែដំណឹង​ថា​ពោះម៉ាយ​ម្នាក់​ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងខ្លាំង តែសីម៉ា តែងតែប្រាប់អ្នកកាសែតនិងFan របស់នាង​ថានាង​គ្មា​ន​អ្នកណា​ស្រលាញ់ហើយរកសង្សារមិនបានទៅវិញដែលចម្លើយបែបនោះទីបំផុតវាបានឡងមកសីម៉ា វិញភ្លាមៗ​តែម្ដងព្រោះនាងទទួលស្គាល់ថាគ្មានអ្នកណាជឿរជាក់លើការអះ​អាងរបស់នាង​ឡើ​យ​​។

~

~

ដោយឡែកប្រភពស្និតនាងសីម៉ា បានបង្ហើបថាស្រីស្រស់តូចច្រឡឹងរូប​នេះកាន់តែ​មាន​មន្ដស្នេហ៍ក្រោយ​នាង​បាន​​កែច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញមកគឺមាន​ទាំង​ប្រុស​ចាស់និង​ក្មេងតាមស្នេហ៍ព្រមគ្នា។តែសីម៉ា ជ្រើសផ្លូវ​មិន​សាងស្នេហ៍​ដោយបើកចំហ​នោះ​ទេ ហើយបើ​នាងចង់​ធ្វើជំទាវវាមិនមែនជារឿងពិបាកសម្រាប់រូបនាងឡើយ ប្រសិនបើតារាវ័យ​២៥ឆ្នាំរូប​នេះ​ព្រមភ្ជាប់ស្នេហ៍ជាមួយលោកពោះម៉ាយម្នាក់នោះ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments