~
ភ្នំពេញ៖កម្មវិធីប្រលងចម្រៀងធំៗដែលគេធ្លាប់តែឃើញបេក្ខជនទាំងឡាយលើកយបទចម្រៀងរបស់លោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ទៅច្រៀងច្រើនជាងតារាផ្សេងៗនោះ បច្ចុប្បន្នបេក្ខភាពមួយចំនួនបានងាកទៅច្រៀងបទតារាចម្រៀងOriginal Songs ដែលពីមុនមិនសូវល្បីនោះឡើងវិញរួមទាំងបទតារាថ្មីៗផ្សេងទៀតជាងតារាទាំងពីរដួងខាងលើ។
~
ភាពបែប្រួលបែបនេះក្រោយពីព្រាប សុវត្ថិ បានឡើងជាឧកញ៉ាជាង៣ខែ ខណៈដែលលោកខែម ប៊ុនថៃ ក្លាយទៅជាឧកញ៉ាជាង៥ខែ ហើយពេលនេះតារាទាំងពីរបានងាកទៅផ្ដោតការរកស៊ីលក់ដីឡូតិ៍ច្រើនជាងច្រៀងរាំទើបធ្វើឲ្យតារាល្បីល្បាញទាំងពីរលែងសូវមានបទល្បីៗខ្លាំងដូចមុន។
~
ទោះជាយ៉ាងណាទាំងព្រាប សុវត្ថិ និងខែម ប៊ុនថ មិនដែលប្រកាសថាពួកគេនឹងដើរចេញពីអាជីពសិល្បៈក្រោយទទួលបានគោរម្យងារជាឧកញ៉ានោះទេដោយម្នាក់ៗនៅតែថាមិនចោលឆ្នាំងចាស់ ខណៈដែលលោកឧកញ៉ាស្នាយ មុននេះ៣ខែទើបចេញបានបទថ្មី១ ស្របពេលដែលលោកប៊ុនថៃ អត់ឃើញចេញបទថ្មីៗតែបែជាច្រៀងបទ”អន្ទងស្នេហ៍”នៅហាងបាយមួយដោយចង់រំលឹកអនុស្សាវរីយ៍កាលពី១៧ឆ្នាំមុនទៅវិញ។
~
~
ព្រាប សុវត្ថិ បានប្រាប់អ្នកកាសែតថាទោះជាលោកក្លាយទៅជាអ្វីក៍ដោយតែឲ្យតែមានបងប្អូននៅតែពេញចិត្តលោកក្នុងការច្រៀងសម្ដែងលោកនៅតែទទួលជាធម្មតា។ដោយឡែកលោកខែម ប៊ុនថៃ វិញធ្លាប់ប្រាប់ថាចំនួនកុងត្រារបស់លោកនៅហង្សមាសមិនទាន់អស់សុពលភាពឡើយ បើទោះជាមានព័តមានថាផលិតកម្មGalaxy កំពុងតែអន្ទងអតីតតារាU2 និងសាន់ដេរូបនេះឲ្យទៅធ្វើជាសមាជិករបស់ខ្លួនក្ដី។
~
ចំពោះមជ្ឈដ្ឋានមហាជនមើលឃើញថាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ពិតជាគូរឲ្យចាប់អារម្មណ៍មែនព្រោះបើផ្ទុះបទចម្រៀងគឺត្រូវតែមានដូចគ្នាទាំងពីរតែម្ដង ហើយពេលនេះពេលស្ងប់ស្ងាត់ក៍ធ្វើឲ្យដូចគ្នា តែបែជាល្បីរឿងរកស៊ីលក់ដីឡូតិ៍ក៍ដូចគ្នាទៀត។
~
សូមបញ្ជាក់ថាសម្រាប់តារាខ្មែរគឺមានតែលោកព្រាប សុវត្ថិ តែម្នាក់ប៉ុណ្ណោះដែលត្រូវបានទីប្រឹក្សាររបស់លោកទម្លាយប្រាប់អ្នកកាសែតកាលពីខែកញ្ញាឆ្នាំ២០២០ ថាការចាប់អាជីពសិល្បៈជាង២០ឆ្នាំលោកសុវត្ថិ សល់ទ្រព្យខ្ទង់៣០លានដុល្លារ។ ដោយឡែកលោកខែម ប៊ុនថៃ វិញលោកមិនទាន់ហ៊ានលាតត្រដាងរឿងសល់លុយប៉ុន្មានឡើយរហូតមកដល់ពេលនេះតែភាពហ៊ឺហារបស់តារាកូន៣រូបនេះ ត្រូវបានគេមើលឃើញថាលោកមានជីវភាពខុសគ្នាដូចមេឃដីបើប្រៀបធៀបកាលពីឆ្នាំ២០០៤។
~
ទស្សនិកជនរងចាំមើលថាតើលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅបន្ដអាជីពសិល្បៈបែបរយាលៗយ៉ាងនេះតទៅទៀតព្រមគ្នាតែម្ដង ឬមួយក៍តារាដែលធ្លាប់តែប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំនេះ កំពុងតែត្រៀមខ្លួនដើរចេញពីអាជីពចម្រៀងដូចគ្នានាពេលដ៍ឆាប់ខាងមុខនេះ?
~
ការលើកឡើងបែបនេះដោយសារតែមុននេះលោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅCTN បានបង្ហាញទស្សនៈថាតារាដែលឡើងជាឧកញ៉ាហើយគូតែឈប់ពីសិល្បៈឲ្យដាច់ស្រឡះតែម្ដងទៅពីព្រោះកុំឲ្យច្របូលច្របល់ច្រៀងផងធ្វើឧកញ៉ាផង ហើយពេលឡើងឆាកមិនដឹងជាត្រូវឡើងអក្សរថាម៉េចព្រោះខ្លាចខុសគោរម្យងារ។ការថ្លែងបែបនេះរបស់លោកសិលា ស្របពេលដែលអតីតតារា២នាក់គឺលោកទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្វ្រីលគីនីន តាំងពីក្លាយទៅជាឧកញ៉ាមកអ្នកទាំងពីរឈប់ដាច់ស្រឡះពីអាជីពចាស់ដូចគ្នា។
~
ប៉ុន្ដែចំពោះព្រាប សុវត្ថិ -ខែម ប៊ុនថៃ គេជឿរថាប្រសិនបើក្នុងករណីមុខជំនួញមានហានិភ័យណាមួយកើតឡើងនោះតារាទាំងពីរ បើលេងសិល្បៈវិញគឺគ្រាន់តែចេញបទថ្មីៗហើយត្រូវទីផ្សារយុវវ័យនោះគឺនឹងល្បីដូចដើមវិញភ្លាមតែម្ដង ហេតុនេះហើយបានជាលោកសុវត្ថិ វ័យ៤៧ឆ្នាំ និងលោកប៊ុនថៃ អាយុ៣៧ឆ្នាំ នៅតែមិនដែលនិយាយថាខ្លួនចង់ឈប់ច្រៀងទាំងស្រុងម្ដងណាឡើយ៕
~
~
~
~