Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈហ្វេនៗសាកទាយមើល រ៉េត ស៊ូហ្សាណា សង្សារទៅតាមអត់?

ហ្វេនៗសាកទាយមើល រ៉េត ស៊ូហ្សាណា សង្សារទៅតាមអត់?

~

ភ្នំពេញ៖ ស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានប្រកាន់ជំហថាធ្វើការផង ដើរលេងផង ទើបធ្វើឲ្យជីវិត​នាង​មានន័យ ហើយនាងក៍ហោះទៅលំហែកាយ៉ានៅថៃរយៈពេលខ្លី​ដោយ​រីក​រាយ។ប៉ុន្ដែ​​ហ្សា​​​ណា មិនបាន​បង្ហា​ញ​អ្នករួមដំណើរជាមួយនាងដូចតារា​ផ្សេងៗទៀត​ដែលគេ​មាន​សង្សារ​ហើយ​ទៅកៀកកើយគ្នាយ៉ាងរ៉ូមែនទិក​នៅ​បរទេសនោះឡើយ បើទោះជាកាលពី​ឆ្នាំ២០២០ នាង​​​ធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍ដោយ​កាន់ដៃប្រុសម្នាក់​ដោ​យ​​មិនបើក​មុខក្ដី។​

~

~

ដោយឡែក​ប្រភពជិតដិតហ្សាណា បានបង្ហើបថាមិនថាតែនៅក្នុងស្រុកនោះទេ ពោលគឺការ​ចេញទៅ​កម្សា​ន្ដ​នៅបរទេសរបស់ស្រីស្រស់ធ្មេញចំពើសរូបនេះតែង​តែមានឪពុកនិង​ម្ដាយ​នាង​ទៅតាមជា​ប្រ​ចាំ​ដូចទម្លាប់រាល់ដងដែរ ហើយគ្រប់ពេលឪពុករបស់នាងបានកាន់​កាមេរ៉ាធំ​តាម​ថត​គ្រប់​សកម្មភាព​រប​ស់​​អ្នក​ចម្រៀ​ង​ធ្មេញចំពើសរូបនេះ ដើម្បីឲ្យនាងមាន​សកម្មភាពនៅ​លើបណ្ដាញ​សង្គមជា​ប្រ​ចាំ​តែ​ម្ដង។

~

~

~

សូមបញ្ជាក់ថាតាំងពីរ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជាង៦ឆ្នាំមកនាងមិនដែល​ធ្លាប់ប៉ៈរឿងអាស្រូវ​កេរ្ដិ៍​ណា​មួយឡើយ បើទោះជានៅរដូវកូវីដស្រីស្អាតបានបង្ហាញការមាន​លុយទិញផ្ទះ២ជុងជាប់គ្នាតម្លៃមិន​ក្រោម​៣០ម៉ឺន​ដុល្លារ និងរថយន្ដទំនើបJeep Rubicon តម្លៃ​៨៧០០០ដុល្លារក្ដី តែការសង្ស័យថាអ្នកចម្រៀងរូបស្រស់​ម្នាក់នេះ​មាន​គូស្នេហ៍​នៅក្រោយ​ខ្នង​ហាក់ស្រាលជាងតារាស្រីផ្សេងៗទៀត ព្រោះសម្អាងថាហ្សាណា មាន​ឪពុកម្ដាយជា​អ្នក​មាន​ជីវ​ភាព​ធូធារតាំងពីមុននាងចូលច្រៀងម្លេះ ហើយតាមព័តមានថាហ្សាណា នឹងត្រូវ​គ្រួសារ​នាង​ឲ្យ​ឈប់ពីសិ​ល្បៈ​ភ្លាមៗប្រសិនណានាងប៉ៈរឿងអាស្រូវណាមួយកើតឡើង។

~

~

អ្វីដែលគូឲ្យកត់សម្គាល់នោះស៊ូហ្សាណា មិនដែលបង្ហាញភាពស្និតស្នាលជាមួយប្រុសណាម្នាក់ឡើយ ប៉ុន្ដែមាន​តែ​កូនប្រុសលោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ប៉ុណ្ណោះដែលជាញឹកញាប់ពួកគេស្និត​ស្នាល​គ្នាប្លែក​ទាំង​ក្នុងនិងក្រៅឆាក ពោលគឺដូចគូសង្សារតែម្ដងហើយឪពុកម្ដាយហ្សាណា អត់​ដែលជំទាស់ម្ដងណាឡើយ។

~

~

Fan របស់​ហ្សាណា ចង់ឲ្យស្រីស្អាតរូបនេះក្លាយទៅជាកូន​ប្រ​សារ​​​​​លោក​ឧកញ៉ាព្រាប សុវត្ថិ តែនាងមិនដែល​តប​ឡើយ​​។ដោយឡែក​ទាក់ទងអាជីព​ចម្រៀង​វិញគេឃើញថានាងស៊ូហ្សាណា មានរាសីឡើង ព្រោះនៅហង្ស​មាសមានតែនាងម្នាក់ប៉ុណ្ណោះ​ដែលហក់ឡើងនារដូវកូវីដកន្លងមកនេះ។

~

ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់​ព្រមានថាហ្សាណា មិនទាន់អាចទៅរ៉ាប់រងតារាស្រីលំដាប់ជូរមុខនៅហង្សមាសបានទេ ព្រោះ​ការច្រៀងបទជាភាសារខ្មែររបស់នាងនៅមានកម្រិតពោល​គឺត្រូវការពេលវេលាបន្ថែម​ទៀត៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments