Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតហ្វា ហ្វា ៖មិនដូចសង្សារទី១នាយចឺម

ស្រីស្អាតហ្វា ហ្វា ៖មិនដូចសង្សារទី១នាយចឺម

~

ភ្នំពេញ៖តារាសម្ដែងតូចច្រឡឹងគូឲ្យក្នក់ក្នាញ់នាងហ្វា ហ្វា ហៅស្រីយី ដែលត្រូវបានគេស្គាល់​ថាជា​អតីត​សង្សារ​ទី៣របស់នាយចឺម នាងមិនដែលក្វល់ពីរឿងដែលគ្រប់គ្នាហៅនាង​ថា​សង្សា​រ​​ចា​ស់​​លោកមេសា ឡើយក្នុងនោះ​រួម​ទាំងការដែលសាព័តមាន​ទាំងឡាយផ្សារភ្ជាប់ឈ្មោះ​នាង​​ទៅនាយចឺម ក៍នាងមិនអន់ចិត្តឬខ្លាចប៉ៈទង្គិចដល់​គូ​ស្នេហ៍​ថ្មី​របស់នាង​ឡើយ។​សកម្ម​ភាព​បែប​នេះរបស់ស្រីយី

~

~

គឺផ្ទុយស្រឡះទៅនិងស្រីស្រស់អៀ ម៉េងលិ ហៅអូនម៉ី​ម៉ី ដែលមុនប្រ​កាស​​បែក​បាក់សង្សារថ្មីនាងបានសំណូមពរឲ្យគ្រប់គ្នារួម​ទាំងអ្នកកាសែតផងមេត្តាឈប់​ហៅ​នាង​ថា​សង្សារចាស់នាយចឺម ទៀតទៅព្រោះការលេចឭបែបនោះធ្វើឲ្យម្ចាស់​ចិត្តក្រោយ​នាង​​មិនសប្បាយចិត្តទេ។

~

~

តែសម្រាប់ស្រីយី វិញនាងអះអាងថាតាំងពីរូបនាងនិងនាយចឺម ចែកផ្លូវ​គ្នាមកនាងមិនដែល​គេចវែសពីតារា​ចម្រៀង​សាន់ដេរូបនោះឡើយហើយបើជួបគ្នាដោយចៃដន្យនិយាយស្ដីរកគ្នាធម្មតា ខណៈដែលនាយចឺម ធ្លាប់​អះអាងថានាយនៅតែ​ហៅ​សង្សា​រ​ចាស់​រូបនេះមកថតMVរបស់ខ្លួនដូចមុនឲ្យតែបទនោះសាកសមជាមួយហ្វា ហ្វា សម្ដែង។ប៉ុ​ន្ដែ​​ការ​អះអាងនោះរបស់លោកមេសា

~

~

ហាក់ដូចជានិយាយឲ្យរួចតែពីមាត់ព្រោះតាំងពីពេល​ចែក​ផ្លូវ​ជាមួយស្រីយី មកនាយមិនដែលថតសម្ដែងMVជាមួយសង្សារចាស់រូបនេះនោះទេ ព្រោះស្ទើ​តែ​គ្រប់បទ​រប​ស់លោកមេសា ពេលនេះគឺង្សារថ្មីនាយអ្នកមេម៉ាយសេង សុខឃីម បានប៉ាវ​ធ្វើជា​តួឯកសឹងតែគ្រប់បទ​ទៅ​ហើយ​។យ៉ាងណាហ្វា ហ្វា ហាក់មិនក្វល់ចិន្ដា ពីរឿងថានាយ​ចឺម នៅហៅនាងថតឬអត់នោះទេ ព្រោះថាពេលនេះ​នាង​ជាប់ដៃថតសម្ដែងភាពយន្ដស្ទើតែ​រើខ្លួនមិន​រួច​ឡើយ។

~

~

សូមបញ្ជាក់ថាស្រីស្រស់ ហ្វា ហ្វា និងនាយចឺម បានចែកផ្លូវគ្នាដោយរក្សារភាពស្ងៀម​ស្ងាត់​​ទាំងសង​ខាងពោល​គឺគ្មានភាគីណាហែកហួរគ្នាលើបណ្ដាញសង្គមឡើយ ហើយតាមព័ត​មានថាស្រីយី ទទួលបានសំណើរ​សុំស្នេហ៍​ពីប្រុសអ្នកមានជាច្រើន តែនាងពេញចិត្តភ្ជាប់​ស្នេហ៍​ជាមួយទាហានអាកាសអាមេរិកលោកSanan Sithadin ព្រោះ​ចង់ជ្រើសផ្លូវសាងស្នេហ៍​”ជួញឆ្ងាយ ប្រសើរជាងជួញជិត”វិញម្ដងដើម្បីកុំឲ្យជាន់ដានស្នេហ៍ចាស់។ហ្វា ហ្វា ធ្លាប់​វាចា​ថា​នាងនិងសង្សារថ្មីដែលភ្ជាប់ស្នេហ៍គ្នាតែតាមបណ្ដាញសង្គមនោះនឹងគ្រោងជួបគ្នាផ្ទាល់នៅឆ្នាំ២០២៣ ខាង​មុខ ខណៈដែលស្រីស្អាតជឿរថាស្នេហាគឺនៅលើ​និស្ស័យហើយនាង​មិន​ទា​ម​​ទារ​អ្វី​ច្រើន​នោះទេ ពោល​គឺឲ្យតែ​មាន​ចិត្តចុះសម្រុងគ្នានោះអាចរស់នៅជាមួយគ្នាបានហើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments