Tuesday, March 28, 2023
Google search engine
Homeព័ត៌មានសិល្បៈលេងឈឺៗ! អៀ ម៉េងលិ ប្រកាសបែកសង្សារ ក្រោយប្រតិកម្មគេបង្អាប់ថាដោះយារ

លេងឈឺៗ! អៀ ម៉េងលិ ប្រកាសបែកសង្សារ ក្រោយប្រតិកម្មគេបង្អាប់ថាដោះយារ

~

ភ្នំពេញ ៖ កញ្ញាអៀ ម៉េងលិ តារាសម្តែងនិងបង្ហាញម៉ូដ រូបស្រស់ផូរផង់ ដែលមុននេះ បានបញ្ចេញប្រតិកម្ម តប ទៅ អ្នកបង្អាប់ថា សុដន់នាងយារធ្លាក់នោះ បានប្រកាសជាសាធារណៈថា រវាងនាងនិងបុរសសង្ហាជាសង្សារ បាន បែក គ្នាហើយ ដោយនាងបានសំណូមពរដល់អ្នកទាំងឡាយដែលបានជួបនាង សូមកុំសួរពីបុរសម្នាក់នោះទៀត ព្រោះនាងស្អប់ មិនចង់ឮ សូម្បីតែឈ្មោះ ជាមួយនេះ តារារូបស្រស់នេះ បានរំលឹកដល់ស្រីៗទាំងឡាយ ប្រយ័ត្នខ្លួនផង នៅពេលប៉ះបុរសម្នាក់នេះ។

~

~

កញ្ញាអៀ ម៉េងលិ បានបង្ហោះរូបថតនាងជាមួយបុរសជាអតីតសង្សារ ជាមួយសញ្ញាខ្វែង បញ្ជាក់ពីការបែកបាក់ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជាមួយសំណេរថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះបានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរអំពីបុរសនេះពីនាងខ្ញុំទៀត

~

~

ព្រោះមិនចង់ឮ សូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នា កុំថាឲ្យនាងខ្ញុំថា បែកគ្នាក៏ប្រកាសដែរ ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យបងប្អូនដឹង អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឲ្យប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំជាមួយម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង។ ស្រីៗប៉ះម្នាក់ហ្នឹង ត្រៀមខ្លួនទៅ ហើយក៏ប្រយ័ត្នខ្លួនផង!»។

~

~

~

~

ប៉ុន្តែជាការគួរកត់សម្គាល់ ការប្រការបែកពីសង្សារនេះ ធ្វើឡើងក្រោយពីថ្មីៗនេះ តារាស្រីរូបស្រស់នេះ បានបញ្ចេញប្រតិកម្មតបទៅអ្នកដែលបានរិះគន់ បង្អាប់នាងថា មានសុដន់យារធ្លាក់ មិនក្បំក្បោះ។ ជាមួយនេះ ក្នុងទំព័រហ្វេសប៊ុក របស់នាង ក៏គេសង្កេតឃើញនាងបានផុសរូបភាពជាមួយបុរសជាអតីតសង្សារ ជាមួយសំណេរថា «មានសើចផង មានយំ មានផ្អែម មានប្រៃ មានល្វីង មានជូរ មានចត់ មានភ្លាវ មានហឹរ មានហាង មានអ្នកជួយ មានអ្នកអត់ជួយ មានអ្នកជាន់ មានអ្នកថែម មានអ្នកឌឺ មានតែសើច មានអ្នកមើលងាយ

~

~

មានអ្នកដៀល មានអ្នកបោក មានគ្រប់សព្វបែបយ៉ាង រយ: ៤ឆ្នាំ ៦ខែ ២៨ថ្ងៃ ស្គាល់អស់រសជាតិ តែអ្នកទាំងអស់គ្នាចាំថា មិនយូរទេ អ្នកទាំងអស់គ្នា នឹងឃើញថា ពួកយើងនឹងដើរដល់ចំណុចណា? ហើយសង្ឃឹមថា ពេលដែលពួកខ្ញុំដើរដល់ចំណុចដែលពួកអ្នកនឹកស្មានមិនដល់ សង្ឃឹមថា មិនឃើញមុខពួកអ្នកចុះ! លុយអាចរកបាន តែទឹកចិត្តមនុស្ស មិនអាចរកបានទេ»។

~

~

កញ្ញាអៀ ម៉េងលិ សរសេរបន្ថែមថា «ឲ្យតម្លៃពេក បានចិត្ត ឲ្យដឹងចិត្តពេក មើលងាយ រឿងខ្លះមកពីយើងស្រួលពេក មិនចេះប្រកាន់គេ ចូលចិត្តគិតគេក្នុងផ្លូវល្អៗ យូរទៅភេ្លចអស់ការក្រែងចិត្ត»។

~

~

កញ្ញាអៀ ម៉េងលិ សរសេរបន្ថែមទៀតថា «ស្រួលពេក គេលែងក្រែងចិត្ត ឲ្យដឹងចិត្តពេក យូរៗទៅមើលងាយ លេងសើចពេក យូរទៅហៅស្មើ ស្លូតពេក សាបពេក អ្នកជាន់កាន់តែច្រើន រឿងខ្លះឲ្យតម្លៃគេដឹងចិត្តពេក ភ្លេចអស់ការក្រែងចិត្ត»។

~

~

សូមបញ្ជាក់ថា កញ្ញាអៀ ម៉េងលិ ជាតារាសម្តែង និងបង្ហាញម៉ូដរូបស្រស់ផូរផង់ ចូលចិត្តស្លៀកពាក់សិចស៊ីបែបសិល្ប: ជាពិសេសថ្មីៗនេះ នាងត្រូវបានក្រុមហ៊ុន HK7 ជ្រើសជាទូតសុច្ឆន្ទៈតំណាងផលិតផល Crystal Collagen ទៀតផង៕ កោះសន្តិភាព

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments