Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈថុល សុភិទិ រងការរិះគន់ តែមានអ្នកចង់ធ្វើសយ ច្រើន

ថុល សុភិទិ រងការរិះគន់ តែមានអ្នកចង់ធ្វើសយ ច្រើន

~

ភ្នំពេញ៖តារាចម្រៀងថុល សុភិទិ ស្ទើតែភ្លាត់នូវកំហុសរបស់ខ្លួនក្នុងការបង្ហាញមុខនៅ​សប្ដាហ៍​ទី៣​កាលពី​ថ្ងៃទី៣១កក្កដា ក្នុងកម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤ ព្រោះតែ​បុរស​លេងម៉ូដសាក់​រូប​នេះ​ត្រូវបានអ្នកលេងបណ្ដាញសង្គមទាំងហ្វេសបុក និងTik Tok បានយក​រូបវីដេអូរបស់គេទៅចែកចាយ​(Share)ពីរូបភាពដែលលោកត្រូវ​បានពិធីករ​ប្រកាស​ឲ្យឈានទៅវគ្គបន្ដហើយអ្នកចម្រៀងរូបនេះអោបបេក្ខភាព​ដ៍ទៃ​ទៀតគ្រប់គ្នាតែបែជាមិនអោបបេក្ខជនឈិន រ័ត្ន ដែលបានហុចដៃទៅចាំអោបរូបគេនោះទៅ​វិញ។អ្នកខ្លះ​បានវាយ​ប្រហាថា​សុភិទិ មិនទាន់​ក្លាយ​ទៅ​ជា

~

~

ម្ចាស់ពានផងវ៉ៃឬកពាដល់ប៉ុណ្ណឹងទៅហើយ ចុះទម្រាំរូបគេ​ក្លាយ​ទៅជា​តារា​ល្បីតើ​នឹង​មានរឿអ្វីកើតឡើងទៅ?ជាមួយគ្នានេះដែរមានFan របស់អ្នក​ចម្រៀងរូប​នេះ​មួយចំនួន​សម្ដែងការ​ខក​ចិត្ត ខណៈដែលខ្លះទៀតនៅតែគាំទ្រ​និងកាន់ជើងលោកដដែល។

~

~

ថ្វីត្បិតតែនៅលើហ្វេសបុកនិងTik Tok មានការជជែកគ្នាទាំងចម្រូងចម្រាសរឿងថុល សុភិទិ ដែលត្រូវបាន​គេ​ហៅ​ថាជាអ្នកលេងចឬកនោះ​យ៉ាងណាក្ដីតែសាមីខ្លួនផ្ទាល់កាលពីថ្ងៃ​ទី២សីហា មិនទាន់ចេញមកបក​ស្រាយ​ពាក់ព័ន្ធរឿងនេះទេដោយ​លោកចាត់ទុកថានោះជាកំ​ហុស​តិចតួច និងសង្ឃឹមថាគ្រប់គ្នានឹងយល់ ហើយ​ចំពោះ​អ្នកដែលចង់បន្ទោសរូបលោកក៍តាម​ចិត្តចុះគឺលោកគ្មានប្រតិកម្មនិងការបកស្រាយអ្វីឡើយ។

~

~

គូរបញ្ជាក់ថាថុល សុភិទិ ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី៤នេះ​ហើយទស្សនិកជន​ចាប់ផ្ដើមស្គាល់រូប​គេនៅពេល​ដែល​លោកច្រៀងបទ”មិនអាចឃាត់គេ”របស់ម្ចាស់បទលោក​ម៉ម ពេជ្ជរិទ្ធ ​។តារាចម្រៀងវ័យ២៥ឆ្នាំ​ជាបេក្ខភាពមកពីទីក្រុងភ្នំពេញរូបនេះត្រូវបានស្រីស្អាតៗ​ជាច្រើននៅលើ​បណ្ដាញ​សង្គមចាប់អារម្មណ៍និងគាំទ្រលោកហើយសូម្បីតែភិទិ ថា​លោកស្រលាញ់សយ នោះស្រាប់តែមាន​នារី​មួយ​ចំនួនបានតាំងខ្លួនថាជាឈ្មោះនោះ​ទៀតផង​ដែលមើលទៅហាក់ដូចជាពួកគេដណ្ដើម​គ្នាចង់ធ្វើ​សង្សារ​លោក​តែម្ដង។

~

~

ទោះជាយ៉ាងណាក្រៅពីថុល សុភិទិ ក៍នៅមានបេក្ខភាពផ្សេងៗ​ទៀតដែលបានឈានមក​ដល់វគ្គLive Show នេះពួកគេសុទ្ធតែមាន​សម្ថ​ភាព​ល្អម្យាងៗម្នាក់ ហេតុនេះមិនទាន់អាចដៅថាម្នាក់ណានឹងក្លាយទៅជាម្ចាស់​ជ័យលាភីរដូវ​កាល​ថ្មី​នេះឡើយ។ប៉ុ​ន្ដែអ្វី​ដែលមហាជន​កត់សម្គាល់នោះ​ថាម្ចាស់ពានទាំងឡាយនៅ​ហង្ស​មាស​​ពួកគេហាក់ចេញ​មុខល្បីបានតែ១ប្រាវក៍នាំគ្នាស្ងាត់ឈឹងស្ទើតែព្រមគ្នាតែម្ដង ទើបធ្វើឲ្យ​តារាខ្លះមិនបាន​ជាប់​ពានទេ តែមួយចំនួនបែជាល្បីជាងអ្នកលើកពានទៅវិញក្នុង​នោះមានដូច​ជានាងតន់ ច័ន្ទសីម៉ា របស់Galaxy និងរ៉េត ស៊ូហ្សាណា ដែលកំពុងឈនៅហង្សមាសជាដើម៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments