Thursday, September 29, 2022
Google search engine
Homeព័ត៌មានសិល្បៈមិនអាចចេះតែបណ្តោយបានទេ សុខ សោម៉ាវត្តី អត់ទាន់ទុកចិត្តគូស្នេហ៍ថ្មី

មិនអាចចេះតែបណ្តោយបានទេ សុខ សោម៉ាវត្តី អត់ទាន់ទុកចិត្តគូស្នេហ៍ថ្មី

~

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលសុខ សោម៉ាវត្តី បានចែកផ្លូវកីឡាករបាល់ទាល់លី វ៉ាហេទ ហើយ​ពួកគេទាំងសងខាងព្យាយាមបិតបាំងពីមូល​ហេតុនៃការប្រេះឆាស្នេហ៍រៀង​ៗ​ខ្លួនដោយ​មិន​ជ្រើស​ផ្លូវហែក​ហួរ​គ្នាតាមបណ្ដាញសង្គមដូចគូស្នេហ៍មួយចំនួនទៀតនោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់តាំងពីវតី្ដ លែងជា​សង្សាររបស់វ៉ាហេទ ទៀតនោះនាងក៍លែងក្វាយ​ក្វល់​ទៅមើលការប្រកួតបាល់ទាត់​ផ្ទាល់របស់ក្លឹប​អតីត​សង្សារ​កំពុងលេងទៀតដែរ ព្រោះទាំង​សង​ខាង​បានផ្ដាច់ការទាក់​ទងគ្នាទាំងស្រុង។

~

~

សម្រាប់វត្តី វិញនាងមិន​ដែលបង្ហាញ​នូវរូបភាព​ឈឺចាប់ក្រោយមិនអាចកាន់ដៃប្រុសក្មេងបានតទៅទៀតនោះទេ ហើយថែមទាំងថាខ្លួន​ឯង​មាន​ជីវិត​ពោពេញទៅដោយសិទ្ធិសេរីភាពពេញលេញទៀតផងទើបត្រូវបានពេជ្រ សោភា ហៅចូលក្រុម(Team)អ្នក​មេ​ម៉ាយ​នាយុគសម័យថ្មីនិងគ្មានទុក្ខព្រួយ…។

~

~

~

ថ្វីត្បិតតែសុខ សោម៉ាវត្តី មិនបញ្ចេញពីទុក្ខសោករឿងស្នេហាឲ្យគេបានដឹង​ជាសាធារ​ណៈមែន ប៉ុន្ដែភាពរឹង​មាំ​និងនៅតែបង្ហាញពីអារម្មណ៍រីករាយ​ដូចគ្មានរឿងអ្វីកើតឡើងចំពោះ​ជីវិតនាងពេលនេះព្រោះតែនាង​មានលោក​ថៅកែហាងថតរូបម្នាក់ជាបុរសខ្មែរកាត់ចិនតាមលើកទឹកចិត្តនាងគ្រប់ពេលវេលាទាំងអស់។វត្តី មិនដែលបណ្ដើរ​ឬបង្ហោះប្រុសចំណាស់នោះ​កៀក​កើយ​ជាមួយនាងម្ដងណាឡើយ

~

ប៉ុន្ដែលោកថៅកែធ្លាប់បង្អួតមិត្ត​ភក្ដិលោកនៅ​ស្ទ័រី​ហ្វេស​បុក​ដោយ​ហៅ​នាងថាជាកំពូលស្នេហ៍ទៀតផង ទើបធ្វើឲ្យFan ជាច្រើនរបស់អ្នកមេម៉ាយ​កូន​១រូប​នេះ​មានការ​ភ្ញាក់​ផ្អើល។តែចំពោះរឿងដែលសោម៉ាវត្តី នៅស្ទាក់ស្ទើក្នុងចិត្ត និងពន្យាពេល​បញ្ចេញមុខ​សង្សារ​ថ្មីឲ្យ​គ្រប់គ្នាបានឃើញនៅពេលនេះត្រូវបានគេយល់ថា​មកពីនាងនៅមិន​ទាន់ទុក្ខចិត្តលោកថៅកែឬរឿង​ស្នេហា​ស្ថិត​ក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នាហើយនាងខ្លាចជួបរឿងខកចិត្តជាលើកទី៣ទើបធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ។

~

គូររំលឹកថាសុខ សោម៉ាវត្តី បានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី​ឆ្នាំ​២០​១៤ ដោយបន្សល់កូន​ស្រី១​ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។អតីតFreshie រូបនេះបានសារ​ភាពថា​នាងមានមន្រ្ដីធំនិងអាណិក​ជនក្រៅ​ស្រុក​តាម​ស្នេហាច្រើនអំឡុងពេលក្លាយ​ជាស្រី្ដ​មេម៉ាយនេះ តែរឿងយកប្ដីអ្នកធំឬកូនអ្នកមានមិនមែនជារឿង​គូឲ្យរំភើប​នោះទេ ព្រោះនាង​ធ្លាប់មាន​ប្ដីកូនអ្នកធំដែរ ហើយបើនាងចង់ធ្វើជំទាវ តើនាងចាំបាច់លែងប្ដីធ្វើអី?នាងថាជីវិត​ស្នេ​ហា​នាងជឿរទៅលើនិស្ស័យច្រើនជាង៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments